CL បញ្ចេញ​បទ​ “Hello Bitches” ពិត​ជា​មិន​ធម្មតា


CL បញ្ចេញ​បទ​ “Hello Bitches” ពិត​ជា​មិន​ធម្មតា

សមាជិក CL របស់​ក្រុម​ចម្រៀង​នារីកូរ៉េ​ខាង​ត្បូង 2NE1 បាន​បង្ហើប​វីដេអូ​ចម្រៀង​ឲ្យ​បទ​ថ្មី​របស់​ខ្លួន ​ដែល​មាន​ចំណង​ជើង​ថា “Hello Bitches”។

 

ផលិតកម្ម​ចម្រៀង YG Entertainment បាន​ឲ្យ​ថា ​វីដេអូ​ចម្រៀង​មួយ​នេះ​ត្រូវ​បាន​ថត​នៅ​ទីក្រុង Los Angeles សហរដ្ឋ​អាមេរិក​ ដើម្បី​ធ្វើ​ការ​ផ្សព្វផ្សាយ​ឲ្យ​ការ​បង្ហាញ​មុខ​ដំបូង​របស់ CL នៅ​ទឹក​ដី​អាមេរិក។ បទ “Hello Bitches” ត្រូវ​បាន​និពន្ធ​ឡើង​ដោយ​​ផលិតករ Teddy និង Jean-Baptiste។ រីឯ​ទំនុក​ច្រៀង​ត្រូវ​បាន​​​​សរសេរ​រួម​គ្នា​​ដោយ Teddy, CL, Danny Chung និង Jean-Baptiste។

 

CL បញ្ចេញ​បទ​ “Hello Bitches”  ពិត​ជា​មិន​ធម្មតា

 

ក្នុង​ការ​បង្ហាញ​មុខ​​នៅ​ទីផ្សារ​អាមេរិក​នេះ មេក្រុម​របស់ 2NE1 បាន​ឲ្យ​ដឹង​ថា “ខ្ញុំ​ពិត​ជា​មាន​សំណាង​ខ្លាំង​ណាស់​ដែល​មាន​មនុស្ស​ល្អ​ៗ​នៅ​ចាំ​​គាំទ្រ​ក៏​ដូច​ជា​ជឿ​ទុក​ចិត្ត​លើ​ខ្ញុំ។ នេះ​គ្រាន់​តែ​ជា​ជំហាន​ដំបូង​តែ​ប៉ុណ្ណោះ។ ខ្ញុំ​ចង់​ធ្វើ​អ្វី​ជា​ច្រើន​ទៀត​​សម្រាប់​អ្នក​គាំទ្រ​របស់​ខ្ញុំ។ ខ្ញុំ​ពេញចិត្ត​នឹង​វីដេអូ​ចម្រៀង​លើក​នេះ ដូច​នេះ​ខ្ញុំ​ចង់​ចែក​រំលែក​វា​ទៅ​កាន់​អ្នក​ទាំង​អស់​គ្នា។ ហើយ​លើស​ពី​នេះ​ទៅ​ទៀត​ វា​គឺ​ជា​កាដូ​មួយ​សម្រាប់​អ្នក​គាំទ្រ​របស់​ខ្ញុំ”៕

 

 

ចុច​អាន៖PSY នឹង​បញ្ចេញ​បទ​ថ្មី​នៅ​ MAMA ស្រប​ពេល​ CL ក៏​មាន​វត្តមាន​ដែរ

 

ប្រែសម្រួល៖ សុវណ្ណផៃ
ប្រភព៖allkpop