សហជីព​ស្នើឲ្យ​រដ្ឋាភិបាល​បង្កើត​អាជ្ញាធរ​សន្តិសុខ​សង្គម​ដើម្បី​គ្រប​ដណ្តប់​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​

សហជីព​ចាប់​ផ្តើម​ពិចារ​ណា​លើ​វិស័យ​សេដ្ឋ​កិច្ច​ក្រៅ​ប្រព័ន្ធ​ ក្នុងការ​នាំពួក​គេ​ឲ្យ​ទទួល​បាន​នូវ​ការ​ធានា​ពី​សង្គម​ដូច​ជា​វិស័យ​រៀបរយ​ផងដែរ​។ ​ជាងពាក់​កណ្តាល​នៃ​កំលាំង​ពលកម្ម​កម្ពុជា​ត្រូវ​បាន​គេ​រក​ឃើញ​ថា​នៅ​មិន​ទាន់​មាន​ការ​ធានា​តាម​រយៈ​របប​សន្តិសុខ​សង្គម​នៅ​ឡើយ​ទេ​។ អ្នក​សហជីព​នឹង​ជជែក​លើ​បញ្ហា​នេះ ​ហើយ​លើក​សំណើរ​ទៅ​រដ្ឋាភិបាល​នៅ​សប្តាហ៍​ក្រោយ​ដើម្បី​ស្នើ​សុំ​ឲ្យ​មាន​អាជ្ញាធរ​សន្តិសុខ​សង្គម​មួយ​សម្រាប់​គ្រប​ដណ្តប់​កម្មករ​និង​ប្រជាពលរដ្ឋ​តាំង​អស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​។