E-Sport​ រក​ឃើញ​ក្រុម​៤ប្រចាំ​ភ្នំពេញ​​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​នៅ​បុណ្យ​សមុទ្រ​ខេត្ត​កំពត

E-Sport​ រក​ឃើញ​ក្រុម​៤ប្រចាំ​ភ្នំពេញ​​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​នៅ​បុណ្យ​សមុទ្រ​ខេត្ត​កំពត

តំបន់​ទី​៥​គឺ​រាជ​ធានី​ភ្នំពេញ​ដែល​ជា​ភូមិ​កណ្តាល​បាន​ស្វែង​រក​ឃើញ​ក្រុម​ចំនួន​​៤​សម្រាប់​ឡើង​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​នៃ​យុទ្ធនាការ​ប្រកួត​ជ្រើស​រើស​ជើង​ឯក​កីឡា​អេឡិចត្រូនិក​ថ្នាក់​ជាតិ​ប្រចាំ​ឆ្នាំ​២០១៥​របស់​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា។

 

ភូមិ​ភាគ​រាជ​ធានី​ភ្នំពេញ​មាន​ក្រុម​អ្នក​លេង​កីឡា​អេឡិចត្រូនិក​រាប់​រយ​​ក្រុម​បាន​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​ជម្រុះ​ស្វែង​ក្រុម​ខ្លាំង​ចំនួន​៨។ ក្រោយ​​ប្រកួត​ជម្រុះ​អស់​រយៈ​ពេល​ច្រើន​ថ្ងៃ​ពោល​គិត​ចាប់​ពី​ថ្ងៃ​ទី​​១៦​ដល់​ទី​២១​ ខែ​វិច្ឆិកា​កន្លង​ទៅ​នេះ​ ក្រុម​ខ្លាំង​ទាំង​​៨​ត្រូវ​បាន​រក​ឃើញ​ និង​បែង​ចែក​ជា​ពីរ​ពូល​សម្រាប់​ប្រកួត​សន្សំ​ពិន្ទុ។

 

E-Sport​ រក​ឃើញ​ក្រុម​៤ប្រចាំ​ភ្នំពេញ​​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​នៅ​បុណ្យ​សមុទ្រ​ខេត្ត​កំពតទិដ្ឋភាព​ប្រកួត

 

ពូល​ A មាន​ក្រុម Vfriend, Immortal, Noescape និង Revenger ហើយ​​ឆ្លង​កាត់​ប្រកួត​សន្សំ​ពិន្ទុ​៣​លើក​​ក្នុង​ពូល​ ក្រុម Vfriend និង Immortal មាន​៦​ពិន្ទុ​ដូច​គ្នា​ បន្ទាប់​ពី​ឈ្នះ​២​ប្រកួត​ និង​ចាញ់​១​ប្រកួត។ ចំណែក​ពូល​ B មាន​ក្រុម​ Zers, Five Military, The Hell Gate និង​ Five Varrior ​ហើយ​ឆ្លង​កាត់​ប្រកួត​សន្សំ​ពិន្ទុ​៣​លើក​ក្នុង​ពូល​ ក្រុម Zers និង Five Military មាន​៦​ពិន្ទុ​ដូច​គ្នា​ ក្រោយ​ឈ្នះ​២​ប្រកួត​ និង​ចាញ់​១​ប្រកួត។ ដូច្នេះ​ក្រុម​៤​គឺ Vfriend, Immortal, Zers និង Five Militarty ជា​អ្នក​ឡើង​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​​ក្នុង​កម្មវិធី​បុណ្យ​សមុទ្រ​នៅ​ខេត្ត​កំពត។

 

ដោយ​សារ​តំបន់​រាជ​ធានី​ភ្នំពេញ​មាន​ក្រុម​ចូល​រួម​ច្រើន​ និង​ត្រូវ​បំពេញ​ក្រុម​ទាំង​១៦​នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​នោះ​ តំបន់​នេះ​ត្រូវ​ជ្រើស​រើស​ច្រើន​ជាង​គេ​គឺ​រហូត​ដល់​៤​ក្រុម។ ក្រុម​ទាំង​៤​ដែល​ប្រកួត​នៅ​ភ្នំពេញ​មិន​ទាន់​ប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​នៅ​ឡើយ​ទេ។ ពួក​គេ​ត្រូវ​ប្រកួត​គ្នា​ក្នុង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​​នៅ​បុណ្យ​សមុទ្រ​ដើម្បី​ស្វែង​រក​ក្រុម​២​ឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ​សម្រាប់​ប្រកួត​យក​ជើង​ឯក​ប្រចាំ​តំបន់​រាជ​ធានី​ភ្នំពេញ​​ដែល​ក្រុម​លេខ​១​ទទួល​បាន​​១៥០០​ដុល្លារ​ និង​ក្រុម​លេខ​ពីរ​១០០០​ដុល្លារ។

 

រហូត​ដល់​ពេល​នេះ​ គណៈកម្មការ​រៀប​ចំ​ការ​ប្រកួត​របស់​​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា​បាន​ស្វែង​រក​ឃើញ​ក្រុម​​ចំនួន​១៤​ហើយ​ គឺ​នៅ​សល់​តែ​២​ក្រុម​ទៀត​ប៉ុណ្ណោះ​ដែល​នឹង​ត្រូវ​បំពេញ​ក្រុម​ទាំង​១៦​នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ។ ២​ក្រុម​ទៀត​​ត្រូវ​ស្វែង​រក​នៅ​តំបន់​ទី​៦​ដែល​ជា​តំបន់​ចុង​ក្រោយ​​គឺ​ខេត្ត​ព្រះ​សីហនុ​ កំពត​ កោះកុង​ កំពង់ស្ពឺ​ និង​តាកែវ​ ពី​ថ្ងៃ​ទី​៧​ ធ្នូ​ ដល់ ទី​១១​ ធ្នូ។

សូម​បញ្ជាក់​ថា នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​ក្នុង​កម្មវិធី​បុណ្យ​សមុទ្រ​នៅ​​ខេត្ត​កំពត​នា​ខែ​ធ្នូ​ខាង​មុខ​នេះ​ មាន​ការ​ប្រកួត​២​ផ្នែក​សំខាន់​បំផុត។ ផ្នែក​ទី​១​ ការ​ប្រកួត​យក​ជើង​ឯក​ប្រចាំ​តំបន់​​ទាំង​៦​ដែល​ក្រុម​លេខ​១​​ប្រចាំ​តំបន់​នីមួយ​ៗ​នឹង​​ទទួល​​ប្រាក់​រង្វាន់​១៥០០​ដុល្លារ​ និង​ក្រុម​លេខ​២​ទទួល​បាន​ប្រាក់​រង្វាន់​១០០០​ដុល្លារ។

 

បន្ទាប់​មក​នៅ​ផ្នែក​ទី​២​ ​ក្រុម​ទាំង​១៦​ត្រូវ​បែង​ចែក​ជា​ពូល​ ហើយ​ប្រកួត​សន្សំ​ពិន្ទុ​ឡើង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ និង​វគ្គ​​ផ្តាច់​ព្រ័ត្រ​សម្រាប់​ជយលាភី​ជើង​ឯក​ជាតិ​ដែល​ក្រុម​លេខ​១​ទទួល​បាន​ប្រាក់​រង្វាន់​១៥០០​ដុល្លារ​ ក្រុម​លេខ​២​ទទួល​បាន​ប្រាក់​១០០០​ដុល្លារ​ និង​ក្រុម​លេខ​៣​ទទួល​បាន​ប្រាក់​៥០០​ដុល្លារ។ អ្វី​ដែល​ពិសេស​ក្រុម​ជើង​ឯក និង​ជើង​ឯក​រង​នឹង​តំណាង​ឲ្យ​កម្ពុជា​ចូល​រួម​ប្រកួត​កីឡា​អេឡិចត្រូនិក​អន្តរជាតិ​ MATIC នៅ​ប្រទេស​ឥណ្ឌូណេស៊ី​នា​​មករា ឆ្នាំ​២០១៦៕

 

E-Sport​ រក​ឃើញ​ក្រុម​៤ប្រចាំ​ភ្នំពេញ​​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​នៅ​បុណ្យ​សមុទ្រ​ខេត្ត​កំពតក្រុម Vfriend

E-Sport​ រក​ឃើញ​ក្រុម​៤ប្រចាំ​ភ្នំពេញ​​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​នៅ​បុណ្យ​សមុទ្រ​ខេត្ត​កំពតក្រុម Immortal

E-Sport​ រក​ឃើញ​ក្រុម​៤ប្រចាំ​ភ្នំពេញ​​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​នៅ​បុណ្យ​សមុទ្រ​ខេត្ត​កំពតក្រុម Zers

E-Sport​ រក​ឃើញ​ក្រុម​៤ប្រចាំ​ភ្នំពេញ​​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​នៅ​បុណ្យ​សមុទ្រ​ខេត្ត​កំពតក្រុម Five Militarty

 

អត្ថបទ៖ ជាន ចាន់រ៉ា