កូនប្រុស អត់ធ្វើកិច្ចការសាលា ម្តាយវាយឡើងទក់សាច់ ចុងក្រោយម្តាយត្រូវជាប់គុក

ចិន៖ ករណីម្តាយវាយកូនប្រុសយ៉ាងសាហាវ ដែលមិនបានធ្វើលំហាត់កិច្ចការសាលាឲ្យបានរួចរាល់នោះ ពេលនេះត្រូវបានតុលាការសំរេចកាត់ទោសហើយ។

កូនប្រុស អត់ធ្វើកិច្ចការសាលា ម្តាយវាយឡើងទក់សាច់ ចុងក្រោយម្តាយត្រូវជាប់គុក

តុលាការក្រុងណានជីង បានកាត់ទោស ស្ត្រីជាម្តាយចិញ្ចឹម ដែលបានវាយកូនប្រុសចិញ្ចឹម អាយុ ៦ឆ្នាំរបស់ខ្លួនយ៉ាងញាក់សាច់ ឲ្យជាប់គុកចំនួន ៦ខែ ក្រោយពីរកឃើញថា ក្មេងរងគ្រោះមានស្នាមរបួស យ៉ាងដំណំពេញរាងកាយ ខណ:ដែលរូបថតរបស់គេ ថែមទាំងត្រូវបានបង្ហោះនៅលើបណ្តាញសង្គម បង្កឲ្យមានការភ្ញាក់ផ្អើល និងខឹងសម្បារយ៉ាងខ្លាំងពីសំណាក់មហាជនផងដែរ។

រូបថតដែលត្រូវបានអ្នកប្រើប្រាស់បណ្តាញសង្គម Weibo របស់ចិន បង្ហោះដំបូងគេបំផុត បានសរសេរថា «ក្មេងប្រុសអាយុទើបតែ៦ឆ្នាំ ជាកូនចិញ្ចឹមស្របច្បាប់។ អំពើហិង្សានេះត្រូវបានរកឃើញដោយគ្រូបង្រៀនរបស់ក្មេងរងគ្រោះ កាលពីឆ្នាំទៅ ដោយកាលពីដំបូងមិនបានចាប់អារម្មណ៍អ្វីច្រើនទេ និងគ្រាន់តែគិតថា វាជាស្នាមរបួស បន្សល់ពីគ្រោះថ្នាក់អ្វីមួយប៉ុណ្ណោះ»។

ប្រភពបញ្ជាក់ថា ក្មេងប្រុសរងគ្រោះ ត្រូវបានម្តាយមីងយកមកចិញ្ចឹម ដើម្បីទទួលបានឱកាសសិក្សាល្អប្រសើរ នៅក្នុងទីក្រុង៕

 

កូនប្រុស អត់ធ្វើកិច្ចការសាលា ម្តាយវាយឡើងទក់សាច់ ចុងក្រោយម្តាយត្រូវជាប់គុក

ប្រភព៖

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត