គ្រោះថ្នាក់​ចរាចរ​ណ៍២​ករណី​ផ្សេង​គ្នា​ឆក់​យក​ជីវិត​មនុស្ស២​នាក់​ និង​របួសធ្ងន់​៤​នាក់

ខេត្ត​ត្បូងឃ្មុំ​ ៖ មនុស្ស​ពីរ​នាក់​បាន​ស្លាប់​ភ្លាម​ៗ និង​៤​នាក់​ទៀត​បាន​រង​របួសធ្ងន់​នៅ​ក្នុង​ហេតុ​ការ​ណ៍គ្រោះថ្នាក់​ចរាចរ​ដែល​បាន​កើតឡើងជា​បន្តបន្ទាប់​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៧ ក្នុង​នោះ​មាននៅ​ឃុំមង់​រៀវ​ និង​ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ កាល​ពី​យប់​ថ្ងៃ​ទី​២១ វិច្ឆិកា ២០១៥  ។  

កត្តា​នេះ​ត្រូវ​បាន​គេ​មើលឃើញ​ដោយ​សារ​តែ​អ្នកបើកបរ​មិន​គោរព​ច្បាប់​ចរាចរ និង​មាន​ផ្ទុក​ជាតិ​ស្រវឹង៕