សាលារាជធានីភ្នំពេញ រៀបចំពិធីបង្សុកូល ជូនដល់អ្នកស្លាប់ ក្នុងឧបទ្ទវហេតុរត់ជាន់គ្នា លើស្ពានកោះពេជ្រ

ភ្នំពេញ៖ សាលារាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៥ បានរៀបចំពិធីសូត្រមន្ត បង្សុកូល និងរាប់បាត្រ ឧទ្ទិសកុសល ជូនវិញ្ញាណក្ខន្ធ ជនរងគ្រោះក្នុងឧបទ្ទវហេតុលើអតីតស្ពានពេជ្រ នៃទីក្រុងកោះពេជ្រ កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១០។

ក្នុងពិធីនោះ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានអញ្ជើញរាប់បាត្រ និងប្រគេនទេយ្យវត្ថុដល់ព្រះសង្ឃចំនួន ១០៨អង្គ នៅស្តូបក្បែរស្ពាននាគ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនជនរងគ្រោះ ដែលបានបាត់បង់អាយុជីវិត ក្នុងហេតុការណ៍ខាងលើ។

សូមជម្រាបថា ឧបទ្ទវហេតុរត់ជាន់គ្នានៅលើស្ពានពេជ្រ បានកើតឡើងនាឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ ថ្ងៃចុងក្រោយយប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១០ ដែលយ៉ាងហោចណាស់មានមនុស្សប្រុសស្រី ក្មេងចាស់ជាង ៣០០នាក់ស្លាប់ និងជាង៧០០នាក់ទៀតបានរងរបួស៕