ផ្ទុះអាវុធ៣​​គ្រាប់​ លើ​ស្ពាន​ក្បាល​ថ្នល់ បង្ក្រាប​មុខ​សញ្ញា​លួច​រថយន្ត យ៉ាង​សកម្ម​នៅ​ក្នុងរាជ​ធានីភ្នំពេញ

ភ្នំពេញ៖ សេចក្តីរាយការណ៍ពីភ្នាក់ងារ Fresh News បានឲ្យដឹងថា នៅម៉ោង២៖៣០នាទី រំលងអាធ្រាត ឈានថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៥ ស្ថិតលើស្ពានអាកាលក្បាលថ្នល់ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជយ័ សមត្ថកិច្ចឈានដល់ការផ្ទុះអាវុធ៣គ្រាប់ ដើម្បីបង្ក្រាបមុខសញ្ញាចោរលួចរថយន្ត យ៉ាងសកម្មមួយនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

សេចក្តីរាយការណ៍បានឲ្យដឹងទៀតថា មុនឈានដល់ការបង្ក្រាបនេះ ដោយសានៅម៉ោងជាង១រំលងអាធ្រាត មានប្រជាពលរដ្ឋម្នាក់ ឈ្មោះ តឹក ឃុនណាង ភេទប្រុស អាយុជាង៤០ឆ្នាំ រស់នៅភូមិដំណាក់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បានបាត់រថយន្តមួយគ្រឿងម៉ាកសាំយ៉ុង ពណ៌ស ស្លាកលេខភ្នំពេញ 2O-9034 បាត់ចេញពីក្នុងសង្កាត់ភ្នំពេញថ្មី លុះដល់ម៉ោងប្រមាណជាង ១កណ្តាលអាធ្រាតទើបដឹង ហើយបារាយការណ៍ចូលវិទ្យុក្នុងស្រុកមួយ អំពីការបាត់រថយន្តនេះ ហើយជនជាម្ចាស់រថយន្តបានប្រាប់ថា រថយន្តដែលត្រូវចោរលួចនោះ កំពុងតែមានរថយន្តមួយគ្រឿងទៀត សណ្តោងលើផ្លូវ៣៧១ ក្នុងខណ្ឌមានជ័យ ពេលឮដូចនេះ ខាងកម្លាំងខណ្ឌមានជ័យ ដែលបញ្ជាផ្ទាល់ដោយលោកអធិការខណ្ឌ បានបញ្ជារឲ្យកម្លាំងជួយដែញស្ទាក់ចាប់ ដោយកម្លាំងរបស់ខណ្ឌមានជ័យ បានដេញយ៉ាងប្រគៀកជាមួយនឹងក្រុមចោរ ដែលលួចរថយន្តនោះ ធ្វើឲ្យក្រុមចោរដែលលួចរថយន្តនោះ បានដឹងខ្លួនហើយក៏នៅតែព្យាយមបើកសណ្តោងរថយន្ត ដែលលួចតាមផ្លូវ៣៧១ ឡើងមកតាមផ្លូវជាតិលេខ២វិញ។

សេចក្តីរាយការណ៍បន្តទៀតថា បន្ទាប់ពីក្រុមចោដឹងខ្លួនថា មិនអាចយកបានក៏បើកទៅបុកនិងរបាំងថ្មដាក់ចែកទ្រូងផ្លូវ ដើម្បីផ្តាច់កាបដែលអូសរថយន្តចេញ រួចបានបើករថយន្តដែលសណ្តោងនោះ គេចចេញបាត់ទុកតែរថយន្តដែលលួចបាន និងបក្ខពួកម្នាក់ បន្ទាប់ពីបក្ខពួកបើករថយន្តរត់ចោលហើយ ចោរម្នាក់ដែលនៅក្នុងរថយន្តក្រោយ បានបើកទ្វាររថយន្តរួចរត់ឡើង ទៅលើស្ពានអាកាសក្បាល ក៏ប្រទះនឹងកម្លាំងសមត្ថកិច្ចបានបាញ់ចំនួន៣គ្រាប់ ដើម្បីចាប់តែចោរមិនខ្លាចស្លាប់បានលោតទម្លាក់ពីលើស្ពាន រត់ចូលក្នុងព្រៃគេចខ្លួនបាត់ដូចគ្នា។

សូមបញ្ជាក់ផងដែរ នៅម៉ោងជាង១រំលងអាធ្រាត យប់ដដែលនេះដែរ នៅក្នុងទឹកដីខណ្ឌមានជយ័ ក៏មានករណីលួចរថយន្តម៉ាក CRV ស្លាកលេខភ្នំពេញ 2N-9386 មួយគ្រឿងផងដែរ របស់ជនជាតិចិន ចេញពីរោងចក្រតាក់ហ្វាត នៅក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជយ័៕