កម្ពុជាអំពាវនាវ រួម​គ្នា​ប្រយុទ្ធ​ប្រឆាំង​ភារវ​កម្ម​អន្តរជាតិ

ភ្នំពេញ៖ នាយករដ្ឋមន្រ្តីកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានថ្លែងទាមទាឲ្យអាស៊ាន និងមេដឹកនាំពិភពលោក រួមគ្នា ប្រយុទ្ធប្រឆាំងអំពើភេរវកម្ម និង រដ្ឋជ្រុលនិយម ដែលកំពុងបន្តភារវកម្ម ស្ទើរតែពេញពិភពលោក។ ការថ្លែងរបស់សម្តេចតេជោ ខាងលើ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាម៉េរិកលើកទី៣ នៅទីក្រុងកូឡាឡាំពួ កាលពីថ្ងៃទី ២១ ខែវិច្ឆិកាកន្លងទៅនេះ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៅកាន់កិច្ចបប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក លើកទី៣ ដែលមានលោក បារ៉ាក់អូបាម៉ា ប្រធានាធិបតីចូលរួមថា "ខ្ញុំសូមធ្វើការកត់សម្គាល់ថា ការបន្តប្រយុទ្ធប្រឆាំងនឹងភេរវកម្មអន្តរជាតិ និង ក្រុមជ្រុលនិយមរដ្ឋអ៊ីស្លាម (ISIS) នៅតែជាប្រធានបទក្តៅគគុក និងទាមទារ ឲ្យមានការរួបរួមគ្នា រិះគិត រកដំណោះស្រាយ និងដាក់ចេញនូវយន្តការរឹងមាំ ម៉ឹងម៉ាត់ ប្រទាក់ក្រឡា និង បំពេញឲ្យគ្នាទៅវិញទៅមកដើម្បីវាយបំបាក់និងកម្ទេច នូវបណ្តាញភេរវកម្ម អន្តរជាតិ និង ក្រុមជ្រុលនិយម រដ្ឋអ៊ីស្លាម (ISIS) ក៏ដូចជាទប់ស្កាត់នូវការសាយភាយភាពជ្រុលនិយម នៅក្នុងតំបន់ផ្សេងៗទៀត" ៕

កម្ពុជាអំពាវនាវ រួម​គ្នា​ប្រយុទ្ធ​ប្រឆាំង​ភារវ​កម្ម​អន្តរជាតិ

កម្ពុជាអំពាវនាវ រួម​គ្នា​ប្រយុទ្ធ​ប្រឆាំង​ភារវ​កម្ម​អន្តរជាតិ

កម្ពុជាអំពាវនាវ រួម​គ្នា​ប្រយុទ្ធ​ប្រឆាំង​ភារវ​កម្ម​អន្តរជាតិ