រាប់វង្វេង! ទឹកចិត្ត​ម្តាយមេម៉ាយ រើសអេតចាយ សន្សំប្រាក់កាក់ ២៥០គីឡូក្រាម រយ:ពេល១០ឆ្នាំ ទិញផ្ទះឲ្យកូនស្រី ព្រោះមិនចង់…

ចិន៖ ដោយសារទឹកចិត្តស្រលាញ់កូនស្រី ចង់ឲ្យកូនស្រីមានផ្ទះរស់នៅល្អដូចគេដូចឯង ស្ត្រីមេម៉ាយម្នាក់ បាន សន្សំប្រាក់កាក់ អស់រយៈពេលជាច្រើនឆ្នាំ បានចំនួនជាង ២៥០គីឡូក្រាម យកទៅទិញផ្ទះមួយខ្នង ដែលធ្វើឲ្យអ្នកលក់ផ្ទះ មានការភ្ញាក់ផ្អើល និងនឹកស្មានមិនដល់ផងដែរ។

រាប់វង្វេង! ទឹកចិត្ត​ម្តាយមេម៉ាយ រើសអេតចាយ សន្សំប្រាក់កាក់ ២៥០គីឡូក្រាម រយ:ពេល១០ឆ្នាំ ទិញផ្ទះឲ្យកូនស្រី ព្រោះមិនចង់...
ប្រាក់កាក់ ដែលសន្សំរយៈពេលជាង១០ឆ្នាំ បានចំនួនជាង ២៥០ គីឡូក្រាម

តាមប្រភពព័ត៌មាន បានឲ្យដឹងថា ស្ត្រីមេម៉ាយរូបនេះមានឈ្មោះ Ning Junfen រស់នៅក្នុងខេត្ត ស៊ីឈួន ប្រទេសចិន បានទិញផ្ទះល្វែងមួយខ្នង មានទំហំ៩៥ម៉ែត្រការ៉េ កាលពីខែមុន ដោយបានកក់ប្រាក់មួយចំនួនឲ្យ អ្នកលក់ផ្ទះ និងសន្យាបង់ប្រាក់បង្គ្រប់នៅពេលក្រោយ។ បន្ទាប់មក អ្នកស្រី Ning Junfen បានយកប្រាក់កាក់ ចំនួន ៧បាវ មានទម្ងន់ជាង ២៥០គីឡូក្រាម មកបង់ឲ្យលោក Lu Xue ដើម្បីបង្គ្រប់ថ្លៃទិញផ្ទះ របស់គាត់។

លោក Lu Xue មានការភ្ញាក់ផ្អើល ប៉ុន្តែព្រមទទួលយកប្រាក់កាក់ទាំងនោះ និងបានយកទៅប្តូរនៅធនាគារច្រើនកន្លែង ហើយចុងក្រោយ មានតែធនាគារកសិកម្មនៃប្រទេសចិនប៉ុណ្ណោះ ដែលព្រមធ្វើការ​ប្តូរប្រាក់កាក់ ដែលមានចំនួនរហូតដល់ ជាង១ម៉ឺនកាក់នេះ។ នាយកធនាគារបានប្រើកម្លាំងបុគ្គលិករហូតដល់ ៦នាក់ ធ្វើការបែងចែក លុយកាក់ និងចុងក្រោយរាប់លុយកាក់ តាមម៉ាស៊ីនទំនើប ដែលពេលវេលាដំណើរការរាប់ប្រាក់កាក់ គឺមានរយៈពេលជាង ៣ម៉ោង ឯណោះ។

ក្នុងនោះដែរ នាយកធនាគារ បាននិយាយថាមិនដែលបានឃើញ នរណាសន្សំលុយកាក់ បានច្រើនយ៉ាងណឹង ពីមុនមកនោះទេ តាំងពីគាត់ធ្វើការក្នុងធនាគារអស់រយៈពេល ១០ឆ្នាំ កន្លងមកនេះ។

យ៉ាងណាមិញ ប្រភពដដែលបានឲ្យដឹងថា អ្នកស្រី Ning Junfen ប្រហែលជាគ្មានជម្រើសផ្សេងនោះទេ ពីព្រោះ ស្រ្តីមេម៉ាយរូបនេះ ជាអ្នករកស៊ីលក់ក្រដាសអេតចាយ រកបានថវិកាតិចតួច ហើយប្រាក់កាក់ទាំងនោះ បានមកពីការសន្សំយ៉ាងល្អិតល្អន់ជារៀងរាល់ថ្ងៃ អស់រយៈពេលជាង១០ឆ្នាំ ចំនួន ៦ពាន់ដុល្លារ ដើម្បីទុកទិញផ្ទះឲ្យកូនស្រី រស់នៅបានស្រួល ពីព្រោះកូនស្រីរបស់គាត់ កាន់តែជិតពេញវ័យ ពេញរូបពេញរាងហើយ៕

រាប់វង្វេង! ទឹកចិត្ត​ម្តាយមេម៉ាយ រើសអេតចាយ សន្សំប្រាក់កាក់ ២៥០គីឡូក្រាម រយ:ពេល១០ឆ្នាំ ទិញផ្ទះឲ្យកូនស្រី ព្រោះមិនចង់...
រាប់វង្វេង! ទឹកចិត្ត​ម្តាយមេម៉ាយ រើសអេតចាយ សន្សំប្រាក់កាក់ ២៥០គីឡូក្រាម រយ:ពេល១០ឆ្នាំ ទិញផ្ទះឲ្យកូនស្រី ព្រោះមិនចង់...
រាប់វង្វេង! ទឹកចិត្ត​ម្តាយមេម៉ាយ រើសអេតចាយ សន្សំប្រាក់កាក់ ២៥០គីឡូក្រាម រយ:ពេល១០ឆ្នាំ ទិញផ្ទះឲ្យកូនស្រី ព្រោះមិនចង់...
បុគ្គលិកធនាគារ ៦នាក់ ប្រើពេលច្រើនម៉ោងទើបរាប់ប្រាក់កាក់អស់

ប្រភព

ដោយ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

  • រាប់វង្វេង! ទឹកចិត្ត​ម្តាយមេម៉ាយ រើសអេតចាយ សន្សំប្រាក់កាក់ ២៥០គីឡូក្រាម រយ:ពេល១០ឆ្នាំ ទិញផ្ទះឲ្យកូនស្រី ព្រោះមិនចង់…已关闭评论
  • 411 views
  • Hide Sidebar
    A+
Publish on:2015/11/22  Category:ប្លែកៗ