សម្តេច​ហ៊ុនសែន ស្នើ​ដល់​អាមេរិក ផ្តល់នូវ​ប្រព័ន្ធ​អនុគ្រោះ​ទូទៅ លើ​មុខទំនិញ យ៉ាងតិច ៩៧% ដល់​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅក្នុង​អាស៊ាន​

ភ្នំពេញ: ​កាលពី​ល្ងាច​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៥ បន្ទាប់ពី​បានបញ្ចប់​កិច្ចប្រជុំ​អាស៊ាន​-​បូក​៣ ប្រទេស និង​ជួប​ជាមួយ​ក្រុមប្រឹក្សា​ធុរកិច្ច​អាស៊ី​បូព៌ា រួចហើយ សម្តេច​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ​ចូលរួម​ប្រជុំ​បន្តទៀត នៅក្នុង​កិច្ចប្រជុំ​អាស៊ាន​-​អាមេរិក លើក​ទី​៣ នៅ​មជ្ឈមណ្ឌល​សន្និសីទ គូ​ឡា​ឡាំ​ពួរ (Kuala Lumpur Convention Centre, Malaysia) ប្រទេស​ម៉ាឡេស៊ី ជាមួយ​ប្រមុខ​ដឹកនាំ​ប្រទេស ASEAN ទាំង ១០​។ នៅ​ក្នុងឱកាស​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​អាមេរិក នោះ សម្តេច​តេ​ជោ ហ៊ុនសែន បាន​ថ្លែង​សុន្ទរកថា ដោយ​អំពាវនាវ​ដល់​អាមេរិក ផ្តល់នូវ​ប្រព័ន្ធ​អនុគ្រោះ​ទូទៅ លើ​មុខទំនិញ យ៉ាងតិច ៩៧% នៃ​មុខទំនិញ​សរុប ដោយ​រួច​ពន្ធ និង​ពុំ​ជាប់​កូតា​ដល់​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅក្នុង​អាស៊ាន ស្របតាម​ការព្រមព្រៀង​ក្នុង​ក្របខ័ណ្ឌ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក កន្លងមក​។​

​ជាមួយគ្នា​នោះ សម្តេច​តេ​ជោ ហ៊ុនសែន ក៏បាន​អំពាវនាវ​ឲ្យ​សហរដ្ឋអាមេរិក បន្ត​ជំរុញ​ពាណិជ្ជកម្ម និង​បន្ត​ពង្រីក​វិសាលភាព​កិច្ចសន្ទនា​របស់​ក្រុមប្រឹក្សា​ធុរកិច្ច​អាស៊ាន​-​សហរដ្ឋអាមេរិក សំដៅ​ចែករំលែក​ស្ថានភាព​ឈ្នះ​ឈ្នះ ក្នុងចំណោម​ភាគី​ទាំងពីរ ព្រមទាំង​ជំរុញ​ការវិនិយោគ​មកកាន់​អាស៊ាន ឲ្យ​កាន់តែច្រើន​ថែមទៀត ពិសេស​មក​ប្រទេស​សមាជិក​អាស៊ាន ដែលមាន​ការអភិវឌ្ឍ​តិចតួច ដើម្បី​រួមចំណែក​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍ​ក្នុង​តំបន់​។​

​នៅ​ចំពោះមុខ​លោក បា​រ៉ា​ក់ អូ​បា​ម៉ា និង​មេដឹកនាំ​អាស៊ាន ៩ រូប​ផ្សេងទៀត សម្តេច​តេ​ជោ ហ៊ុនសែន ក៏បាន​ស្នើ​សហរដ្ឋអាមេរិក បន្ត​ការគាំទ្រ​ដល់​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​នៅ​កម្ពុជា ជាពិសេស​ក្នុង​ស្រទាប់​យុវជន ដែល​នឹង​ក្លាយជា​អ្នកដឹកនាំ​នៅ​ថ្ងៃ​អនាគត តាមរយៈ​ការផ្តល់​អាហារូបករណ៍​បន្ថែម​ដល់​សិស្ស និង​និស្សិត​។​

​សម្តេច​តេ​ជោ ហ៊ុនសែន ក៏បាន​កត់សម្គាល់​ការ​ប​ប្រយុទ្ធ​ប្រឆាំងនឹង​ភេរវកម្ម​អន្តរជាតិ និង​ក្រុម​ជ្រុលនិយម​រដ្ឋ​អ៊ីស្លាម ISIS ដោយ​សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ចាត់ទុកថា នៅតែ​ជា​ប្រធានបទ​ក្តៅគគុក និង​ទាមទារ​ឲ្យ​មានការ​រួបរួមគ្នា​រិះគិត រក​ដំណោះស្រាយ និង​ដាក់ចេញ​នូវ​យន្តការ​រឹងមាំ ម៉ឹងម៉ាត់ ប្រឡាក់​ក្រឡា និង​បំពេញ​ឲ្យ​គ្នា​ទៅវិញទៅមក ដើម្បី​វាយបំបាក់ និង​កំទេច​នូវ​បណ្តាញភេរវកម្ម​អន្តរជាតិ និង​ក្រុម​ជ្រុលនិយម​រដ្ឋ​អ៊ីស្លាម ISIS ក៏ដូចជា ទប់ស្កាត់​នូវ​ការ​សាយភាយ​ភាពជ្រុលនិយម នៅក្នុង​តំបន់​ផ្សេងៗ​ទៀត​៕​