ជើងខ្លាំង ៤ក្រុម​ដណ្ដើម​បាន​កៅ​អី​វគ្គ​ផ្ដាច់​ព្រ័ត្រ​កីឡា E-Sport ប្រចាំ​មណ្ឌល​ភ្នំពេញ

ភ្នំពេញ៖  ការប្រកួតកីឡាអេឡិចត្រូនិចជើងឯកថ្នាក់ជាតិ (E-Sport) ឆ្នាំ២០១៥ បានរកឃើញជើងខ្លាំង ៤ក្រុមទៀតហើយ ដែលដណ្ដើមបាន កៅអីវគ្គផ្ដាច់ព្រ័ត្រក្នុងពិធីបុណ្យសមុទ្រ(វគ្គ ១៦ក្រុមចុងក្រោយ) នៅខេត្តកំពលនាចុងឆ្នាំនេះ បន្ទាប់ពីធ្វើការប្រកួត ជម្រុះក្នុងមណ្ឌលរាជធានីភ្នំពេញ ដែលជាតំបន់ទី៥ អស់រយៈពេលជិត ១សប្ដាហ៍កន្លងទៅ ។

សម្រាប់មណ្ឌលភ្នំពេញនេះ គឺពិសេសជាងមណ្ឌលផ្សេងៗ ដោយមានក្រុមកីឡា E-Sport រាប់រយក្រុមបានចុះឈ្មោះចូលរួម ហើយគណៈកម្មការក៏រៀបចំការប្រកួតជម្រុះជា ២ដំណាក់កាល ទី១: គឺប្រកួតជម្រុះយក ៨ក្រុម ដើម្បីឡើងមកប្រកួតដំណាក់កាលទី២ ដោយចែកចេញជា ២ពូល គឺពូលA និងពូលB ដើម្បីធ្វើការប្រកួតជម្រុះបន្ដ ។

ចំពោះពូលA មានក្រុម Vfriend, Immortal, Noescape និងក្រុម Revenger ហើយឆ្លងកាត់ប្រកួតសន្សំពិន្ទុ៣លើកក្នុងពូល ក្រុម Vfriend និងក្រុម Immortal រកបាន ៦ពិន្ទុស្មើគ្នា បន្ទាប់ពីឈ្នះ ២ប្រកួត និងចាញ់ ១ប្រកួត។ ចំណែកពូលB មានក្រុម Zers, Five Military, The Hell Gate និងក្រុម Five Varrior  ហើយឆ្លងកាត់ប្រកួតសន្សំពិន្ទុ ៣លើកក្នុងពូល ក្រុម Zers និងក្រុម Five Military រកបាន ៦ពិន្ទុស្មើគ្នា ក្រោយឈ្នះ ២ប្រកួត និងចាញ់ ១ប្រកួត ។

ដោយសារមណ្ឌលភ្នំពេញមានការចូលរួមច្រើន គណៈកម្មការបានសម្រេចយក ៤ក្រុមឡើងទៅវគ្គផ្ដាច់ព្រ័ត្រ ដោយយកក្រុមមានពិន្ទុ ច្រើនជាងគេក្នុងពូលA និងពូលB រួមមានក្រុម Vfriend, Immortal, Zers និងក្រុម Five Militarty ។ ប៉ុន្ដែក្រុមទាំង៤ នឹងធ្វើការប្រកួត វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៅក្នុងឱកាសបុណ្យសមុទ្រ ដើម្បីកំណត់ជើងឯកប្រចាំមណ្ឌលភ្នំពេញ ដោយក្រុមលេខ១ ទទួលបាន ១៥០០ដុល្លារ និងលេខ២ ទទួលបាន ១.០០០ដុល្លារ ហើយក្រុមឈ្នះការប្រកួតវគ្គផ្ដាច់ព្រ័ត្រនោះ ក៏ទទួលបានសិទ្ធិការប្រកួត វគ្គផ្ដាច់ព្រ័ត្រជើងឯកជាតិផងដែរ ។

គួរបញ្ជាក់ថា មកទល់ពេលនេះបានរកឃើញជើងខ្លាំងចំនួន ១៤ក្រុមហើយ ដែលដណ្ដើមបានកៅអីវគ្គផ្ដាច់ព្រ័ត្រ ដែលត្រូវរៀបចំ ក្នុងពិធីបុណ្យសមុទ្រ នៅខេត្តកំពត បន្ទាប់ពីបញ្ចប់ការប្រកួតមណ្ឌលចំនួន ៥រួចមក ។ ដោយឡែក ២ក្រុមចុងក្រោយ ដែលត្រូវឡើងមក បំពេញកៅអីវគ្គ ១៦ក្រុមចុងក្រោយនោះ គេនឹងធ្វើការចម្រាញនៅតំប់ទី៦ ដែលជាតំបន់ចុងក្រោយ ដោយមានការចូលរួមពីក្រុមកីឡា E-Sport ខេត្តព្រះសីហនុ កំពត កោះកុង កំពង់ស្ពឺ និងតាកែវ នៅពីថ្ងៃទី៧-១១ ខែធ្នូ ឆ្នាំ២០១៥នេះ ៕

ជើងខ្លាំង ៤ក្រុម​ដណ្ដើម​បាន​កៅ​អី​វគ្គ​ផ្ដាច់​ព្រ័ត្រ​កីឡា E-Sport ប្រចាំ​មណ្ឌល​ភ្នំពេញ

ជើងខ្លាំង ៤ក្រុម​ដណ្ដើម​បាន​កៅ​អី​វគ្គ​ផ្ដាច់​ព្រ័ត្រ​កីឡា E-Sport ប្រចាំ​មណ្ឌល​ភ្នំពេញ

ជើងខ្លាំង ៤ក្រុម​ដណ្ដើម​បាន​កៅ​អី​វគ្គ​ផ្ដាច់​ព្រ័ត្រ​កីឡា E-Sport ប្រចាំ​មណ្ឌល​ភ្នំពេញ

ជើងខ្លាំង ៤ក្រុម​ដណ្ដើម​បាន​កៅ​អី​វគ្គ​ផ្ដាច់​ព្រ័ត្រ​កីឡា E-Sport ប្រចាំ​មណ្ឌល​ភ្នំពេញ