គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌចំការមនចុះ​ធ្វើ​រដ្ឋបាល​នៅ​ក្នុង​សង្កាត់​ទន្លេបាសាក់

រាជ​ធានី​ភ្នំពេញ​ ៖ កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌចំការមនដែល​ដឹកនាំ​ដោយ​លោក ព្រំ សំខាន់ គណៈ​អភិបាល​នៃ​អភិបាល​ខណ្ឌ លោក​វរ​សរ​នី​យ៍​ត្រី ហ៊ា​ង ថា​រ៉េ​ត អធិការ​នគរបាល​រង​ខណ្ឌចំការមន និង​លោក ខាត់ ណា​រិ​ទ្ធ​ ចៅសង្កាត់​ទន្លេបាសាក់ បាន​ចុះ​ធ្វើ​រដ្ឋបាល​​ត្រួតពិនិត្យ​ការ​រស់នៅ​របស់​អ្នក​ស្នាក់​នៅ​ក្នុង​តំបន់​មិន​រៀបរយ​មួយ​ចំនួន​នៅ​ក្នុងភូមិ​សាស្ត្រ​របស់​ខ្លួន ដើម្បី​ចូលរួម​ធ្វើ​សណ្តាប់ធ្នាប់​នៅ​តាម​ទី​សារ​ធារ​ណៈ​ និង​ការពារ​សុ​វត្ថិភាព​នៅ​ថ្ងៃប្រារព្ធ​ពិធី​បុណ្យ​​​អុំទូក​ដែល​នឹង​ប្រព្រឹត្តទៅនៅ​ថ្ងៃ​ខាង​មុខ​នេះ​។​

ការ​ចុះ​ធ្វើ​រដ្ឋបាល​ និង​ធ្វើ​សណ្តាប់ធ្នាប់​នេះ​ដែរ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង៣ ​និង​៣០នាទី​រសៀល ថ្ងៃ​ទី២១ ​វិច្ឆិកា ២០១៥ នៅ​តាម​តំបន់​មិន​រៀបរយ​មួយ​ចំនួន ដែល​មា​នទី​តាំងនៅ​តាម​បណ្តោយ​ផ្លូវ​សុធារស ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​៕