រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​អញ្ជើញ​​បិទ​វគ្គ​បណ្តុះបណ្តាល​គ្រូ​បង្គោល​មន្ត្រី​បរិស្ថាន​នៅ​សាលា​ត្មាត​ពង

ខេត្ត​កំពង់​ស្ពឺ ៖ ​កាល​ពី​រសៀល​ថ្ងៃ​ទី​២០​ វិច្ឆិកា​ ២០១៥ ​នៅ​សាលា​នាយទាហាន​សកម្ម​ត្មាត​ពង​បាន​ប្រារ​ព្ធ​ពី​ធី​បិទ​វគ្គ​បណ្តុះបណ្តាល​គ្រូ​បង្គោល​មន្ត្រី​បរិ​សា្ថ​ន​ ក្រោម​អធិបតីភាព​លោក​​បណ្ឌិត​ សាយ ​សំ​អាល់ ​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​ និង​លោក​ឧត្តម​សេនី​យ៍ឯក ​ប៊ុត ​សុភាព ​សហ​គណ​គ្រប់គ្រង​វគ្គ​បណ្តុះបណ្តាល​ និង​ជាទី​ប្រឹក្សា​បញ្ចា​ការដ្ឋាន​ជាតិ​កម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម​ ព្រមទាំង​មន្ត្រី​អ្នកមុខ អ្នកការ​ជា​ច្រើន​រូប​ទៀត​ចូលរួម​ផង​ដែរ​។

ថ្លែង​ក្នុង​ឱ​កាស​នោះ​លោក​ឧត្តម​សេនី​យ៍​ឯក ​ប៊ុត​ សុភាព​ បាន​ធ្វើ​របាយ​ការ​ណ៍សង្ខេប​ស្តី​ពី​ល​ទ្ធផល​វគ្គ​ហ្វឹកហ្វឺន​បណ្តុះបណ្តាល​គ្រូ​បង្គោល​ស្តី​ពី​វិធីសាស្ត្រ​ល្បាត​ក្នុង​តំបន់ការពារធម្មជាតិ​ និង​អភិរក្ស​ធម្មជាតិ​នៃ​ក្រសួងបរិស្ថាន​ថា យោង​តាម​ផែនការ​ហ្វឹកហ្វឺន​គ្រូ​ប​បង្គោល​បណ្តុះបណ្តាល​ស្តី​ពី​វិធីសាស្ត្រ​ល្បាត​ក្នុង​តំបន់​ការពារ​ធម្ម​ជាតិ​ដែល​បាន​ធ្វើ​សច្ចាប័ន​នៅ​ថ្ងៃ​ទី​០២​ តុលា​ ២០១៥​ រវាង​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​ និង​មេបញ្ជាការ ​បញ្ជាការដ្ឋាន​ជាតិ​កម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម​វគ​ញក​នេះ​បាន​ដំណើរការ​ទៅ​តាម​ការ​គ្រោងទុក​ក្នុង​គោលបំណង​ពង្រឹង​ និង​លើកកំពស់​សមត្ថ​ភាព​ដល់​ឆ្មាំ​តំបន់ការពារធម្មជាតិ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ហេតុ​ការ​ណ៏​ដែល​បាន​កើតឡើង​ជាយថាហេតុ​នៅ​ក្រប់​ទីកន្លែង​ឱ្យទាន់​ពេលវេលា​៕

ព័៍ត៌​មាន​លម្អិត​នឹង​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព​