មើល ថន លក្ខិណា ដើរតួ​ខ្មោច ក្នុង​រឿង ​«​វិស្សមកាល​មរណៈ​»​ មើល យ៉ាងម៉េច​ដែរ​?

Sanofi

ស្រី​ស្អាត ថន លក្ខិណា កាន់តែ​មានការ​មមា​ញឹ​ក ជាមួយនិង​ការងារ​សិល្បៈ​ទាំង​ការសម្តែង និង ​ពិធីការិនី​។​សព្វថ្ងៃ​នាង​កំពុង​ថត​រឿង​«​វិស្សមកាល​មរណៈ​»​ដែលមាន​លោក ជា សុវណ្ណ​ន​រា​ហ៏ និង នី មុន្នីនាថ​ជា​តួឯក​។​ដោយឡែក ថន លក្ខិណា សម្តែង​ជា​តួ​ខ្មោច​ស្រី​។ ​មើលទៅ​ការតុបតែង​ខ្លួន របស់ ថន លក្ខិណា ជា​ខ្មោច​បន្តិច​មើល តើ​គួរអោយខ្លាច​យ៉ាងណាដែរ​?​។​

មិនមែនជា​លើកទីមួយ​ទេ ដែល ថន លក្ខិណា បាន​សម្តែង​ជា​តួ​ខ្មោច​។ ​មហាជន​ប្រាកដជា​នៅ ចាំបាន កន្លងមក​នាង​ធ្លាប់​ដើរតួ​ជា​អាប នៅក្នុង​រឿង ​«​អាប​ពាក់មួក​សុវត្ថិភាព​»​ របស់​ផលិតកម្ម​អិ​ល ឌី​។ ​ដោយឡែក​សម្រាប់​រឿង «​វិស្សមកាល​មរណៈ​» ​របស់​ផលិតកម្ម​ចក្រ​វា​ឡ​ពេជ្រ​ភាពយន្ត​នេះ​វិញ ថន លក្ខិណា បាន​សម្តែង​និង​មានការ​តុបតែង​ខ្លួន​ជា​ខ្មោច​ស្រី មើលទៅ​គួរអោយខ្លាច​ខ្លាំងណាស់​។​

រឿងនេះ​ដែរ គឺ​គេ​ចង់​និយាយ​ពី​ការស្រាវជ្រាវ​របស់​និស្សិត​មួយក្រុម ដែល​បាន​ជួប​ហេតុ​ការ​ណ៏​ចំឡែកៗ​ដែលមាន​ទាំង​ការ​ភ័យរន្ធត់ ឈុត​ឆាក​ស្នេហា រួម​ជាមួយនិង​ការបញ្ចូល​នូវ​ក្បាច់គុណ​របស់​ខ្មែរ​ផងដែរ​។

​សព្វថ្ងៃ ថន លក្ខិណា កំពុងមាន​វត្ត​មាននៅ​ក្នុង​ខ្សែ​ភាព យន្ត​ «​គំនុំ​ខ្មោច​សងសឹក ​ឬ ​The Return» ​ដែល​បាន​ថត​ចប់​តាំង​ពីមួយ​ឆ្នាំមុន​មកម្ល៉េះ ហើយ​ទើប​ត្រូវបាន​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​អនុញ្ញាតិ​អោយ​ចាក់​បញ្ចាំង តាម​បណ្តារ​រោងភាពយន្ត​នានា នៅ​ថ្ងៃទី​១២​ខែវិច្ឆិកា ។​ ចេ​នី​

  

   

Related