ភ្លើងឆេះអណ្ដូងរ៉ែ ក្នុងប្រទេសចិន ស្លាប់មនុស្ស ២២នាក់

ចិន៖ យ៉ាងហោចណាស់មនុស្ស ២២នាក់បានស្លាប់ នៅក្នុងហេតុការណ៍ ភ្លើងឆេះអណ្ដូងរ៉ែមួយ ក្នុងទីក្រុង Jixi ខេត្ត Heilongjiang ប្រទេសចិន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២២ ខែវិច្ឆិកា។

អាជ្ញាធរក្នុងតំបន់បានឲ្យដឹងថា ករណីខាងលើបានកើតឡើង នៅវេលាម៉ោងប្រមាណ ១១យប់ថ្ងៃទី២១ ខែវិច្ឆិកា នៅក្នុងការដ្ឋានអណ្ដូងរ៉ែ របស់ក្រុមហ៊ុន Heilongjiang Longmay Mining Holding Group ហើយបើតាមការបញ្ជាក់បន្ថែម នៅពេលកើតមានមានកម្មករ ៣៨នាក់បានចុះទៅក្នុងអណ្ដូងរ៉ែ ប៉ុន្តែមូលហេតុនោះនៅមិនទាន់ដឹងទេ៕

ភ្លើងឆេះអណ្ដូងរ៉ែ ក្នុងប្រទេសចិន ស្លាប់មនុស្ស ២២នាក់