ចិន បង្កើន ចំណងមេត្រីភាព ស្អិតល្មួត ជាមួយអាស៊ាន ពិសេសជំរុញ ដល់ការធ្វើ ពាណិជ្ជកម្មសេរី ក្រោយពីអាស៊ាន ក្លាយជាសហគមន៍ តែមួយ

កូឡាឡាំពួរ៖ នៅក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំ អាស៊ានទាំង១០ ដែលបានរៀបចំឡើង នៅក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដែលមានរយៈពេល០២ថ្ងៃមកនេះ គោលដៅចំបងរបស់អាស៊ាន គឺការឈានទៅ រកកិច្ចពិភាក្សានៃការបង្កើតឡើង សហគមន៍អាស៊ានតែមួយនៅចុងឆ្នាំនេះ ហើយអ្វីដែលគេបានដឹង នោះគឺចិន បានបង្កើនកិច្ចសហប្រតិបត្តិការល្អ និងស្អិតល្មួតជាមួយសមាជិកអាស៊ាន ពិសេសការធ្វើ ពាណិជ្ជកម្មសេរី (FTA) នៅក្នុងតំបន់ ក្រោយពីអាស៊ានក្លាយជាសហគមន៍សេដ្ឋកិច្ចតែមួយនោះ ។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៥ថា កិច្ចប្រជុំថ្នាក់ដឹកនាំ អាស៊ានបានធ្វើឡើង ក្រោមប្រធានបទនៃការជំរុញដល់ការបង្កើតសហគមន៍អាស៊ានតែ មួយនៅថ្ងៃ ទី៣១ ខែធ្នូ ខាងមុខ ហើយអ្វីដែលគេបានដឹងនោះ ក៏មានវត្តមានលោកនាយករដ្ឋមន្ត្រីចិន ចូលរួម ក្នុងកិច្ចប្រជុំនោះដែរ ដោយភាគីនៃប្រទេសចិន បានជំរុញដល់ការវិនិយោគទុន របស់ខ្លួន ក្នុងនោះចិន នឹងបង្កើនលើវិស័យផលិតកម្ម និងការទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយសមាជិកអាស៊ានទាំងអស់ ។

ទិសដៅសំខាន់ដែលចិន ចងមេត្រីស៊ីជម្រៅជាមួយសមាជិកអាស៊ាន ត្រូវបានគេដឹងថា ជាការត ភ្ជាប់ស្ពាននៃការបង្កើនដល់វិស័យពាណិជ្ជកម្មទាំងក្នុងស្រុក និងក្នុងតំបន់អាស៊ីឲ្យរីកដុះដាលឡើង ហើយពិសេសនោះគឺការឈានទៅរកការយោគយល់គ្នា ក្នុងការជំរុញឲ្យពាណិជ្ជកម្មសេរីរវាងចិន និងសហគមន៍សេដ្ឋកិច្ចអាស៊ាន ដែលនឹងបង្កើតឡើងនៅចុងខែធ្នូ ឆ្នាំនេះ ។

 នៅចុងឆ្នាំនេះ អាស៊ាន នឹងក្លាយជាសហគមន៍តែមួយ ហើយសហគមន៍មួយនេះនឹងក្លាយជា អនុតំបន់នៃសហគមន៍មួយកើតឡើងក្នុងតំបន់ដំបូងគេនៅអាស៊ី ហើយប្រទេសចិន និងអាស៊ាន នឹងជំរុញដល់ ដំណើរការនៃការចចារគ្នាទៅលើការធ្វើពាណិជ្ជកម្មសេរីនៅក្នុងតំបន់ ។

លោក លី យ៉ុង អនុប្រធានសមាគមពាណិជ្ជកម្មអន្តរជាតិចិន បានមានប្រសាសន៍ថា"ពាណិជ្ជកម្មសេរី រវាងចិន និងអាស៊ាន គឺស្ថិតក្នុងការចចារគ្នាឲ្យឈានសម្រេចជាលទ្ធផល ខ្ញុំគិតថា ភាគីទាំងពីរបាន ពិភាក្សាគ្នារួចរាល់ហើយ ដោយសម្រេចបានលទ្ធផលសំខាន់ៗ នៃគន្លឺះក្នុងការធ្វើពាណិជ្ជកម្មសេរីនោះ ។ ទាំងនេះនឹងជំរុញដល់ការឈានឡើងនូវការរក្សាបានសេដ្ឋកិច្ច និងស្ថិរភាពផ្នែកហិរញ្ញវត្ថុនៅ ក្នុងតំបន់ " ៕

ចិន បង្កើន ចំណងមេត្រីភាព ស្អិតល្មួត ជាមួយអាស៊ាន ពិសេសជំរុញ ដល់ការធ្វើ ពាណិជ្ជកម្មសេរី ក្រោយពីអាស៊ាន ក្លាយជាសហគមន៍ តែមួយ