អតីតប្រធានាធិបតី កូរ៉េខាងត្បូង Kim Young-sam ទទួលមរណភាព ក្នុងជន្មាយុ៨៨ឆ្នាំ

សេអ៊ូល៖ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចុះផ្សាយនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៥ថា លោក គីម យ៉ុងសេម ( Kim Young-sam ) អតីតប្រធានាធិបតីកូរ៉េខាងត្បូង បានទទួលមរណភាពហើយ ក្នុង ជន្មាយុ៨៨ឆ្នាំ ។

ប្រភពព័ត៌មានបានចុះផ្សាយថា លោកអតីតប្រធានាធិបតីកូរ៉េខាងត្បូង បានទទួលមរណភាពហើយ នៅថ្ងៃអាទិត្យនេះ ។

យោងតាមរបាយការណ៍មួយចេញ ដោយសាកលវិទ្យាសុខាភិបាលជាតិកូរ៉េ បានឲ្យដឹងថា លោក គីម មានអាការៈគ្រុនក្តៅខ្លាំងគិតចាប់ពីថ្ងៃព្រហស្បតិ៍ម្ល៉េះ ហើយលោកក៏បានទទួលមរណភាពនៅវេលា ម៉ោងប្រមាណសូន្យសូន្យ និងម្ភៃពីរនាទីលំរងអធ្រាតឈានចូលថ្ងៃអាទិត្យនេះ ។

គេបានដឹងថា លោក គីម កើតនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ១៩២៧ នៅកោះ Koje ភាគឥសាន នៃឧបទ្ធីបកូរ៉េ ។ នៅក្នុងឆ្នាំ១៩៩២លោក គីម បានក្លាយជាមេដឹកនាំគណបក្សនយោបាយថ្មីមួយ ដោយទទួលបាន ការឈ្នះឆ្នោតក្លាយជាប្រធានាធិបតី ក្នុងអាណត្ត៥ឆ្នាំ បន្ទាប់ពីលោកមិនបានជោគជ័យលើកការចូលរួម បោះឆ្នោតគ្រាដំបូងនោះ ៕

អតីតប្រធានាធិបតី កូរ៉េខាងត្បូង Kim Young-sam ទទួលមរណភាព ក្នុងជន្មាយុ៨៨ឆ្នាំ