អតីតប្រធានាធិបតីកូរ៉េខាង​ត្បូង លោក Kim Young-sam ទទួលមរណភាព​ក្នុងអាយុ​៨៧​ឆ្នាំ

លោក Kim Young-sam អតីត​ប្រធានាធិបតី​កូរ៉េខាងត្បូង បានទទួល​មរណភាព​ក្នុង​អាយុ​៨៧​ឆ្នាំ​នៅ​ថ្ងៃអាទិត្យ​នេះ​។ ប្រធាន​មន្ទីរពេទ្យ​សាកលវិទ្យាល័យ​ជាតិ​សេ​អ៊ូ​ល លោក Oh Byung-hee បាន​អះអាងថា លោក Kim ស្លាប់​ដោយសារ​ជំងឺខ្សោយបេះដូង និង​មេរោគ​ចូលក្នុង​ឈាម​។​

​លោក Kim បាន​ដឹកនាំ​ប្រទេស​កូរ៉េខាងត្បូង​ចាប់ពី​ឆ្នាំ​១៩៩៣ ដល់​ឆ្នាំ​១៩៩៨ ។ លោក​គឺជា​ប្រធានាធិបតី​ទី​៧​របស់​កូរ៉េខាងត្បូង និង​ជា​អ្នក​ដែល​បាន​ជំនួស​មេដឹកនាំ​របប​យោធា​ដំបូង​។ លោក​មាន​ស្នាដៃ​ជាច្រើន​លើ​ការ​កំណែទម្រង់​រដ្ឋ​ក្នុងនាម​ជា​មេដឹកនាំ​ស៊ីវិល​ទីមួយ​នៅ​កូរ៉េខាងត្បូង​។​


​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​