តែ​៤៣​ម៉ោង​ប្រទេស​ចិន​អាច​ត​ភ្ជាប់​ស្ពាន​មួយ​​ដែល​ធម្មតា​ត្រូវ​ប្រើ​​ពេល​ពីរ​ខែ​ឯ​ណោះ​​

តែ​៤៣​ម៉ោង​ប្រទេស​ចិន​អាច​ត​ភ្ជាប់​ស្ពាន​មួយ​​ដែល​ធម្មតា​ត្រូវ​ប្រើ​​ពេល​ពីរ​ខែ​ឯ​ណោះ​​

រឿង​ដែល​មិន​គួរ​ឲ្យ​ជឿ​មួយ​ទៀត​ហើយ​​បាន​កើត​ឡើង​នៅ​ក្នុង​ប្រទេស​ចិន​នោះ​គឺ​សមត្ថភាព​ត​ភ្ជាប់​ស្ពាន​យ៉ាង​លឿន​របស់​ប្រទេស​នេះ​។

 

តែ​៤៣​ម៉ោង​ប្រទេស​ចិន​អាច​ត​ភ្ជាប់​ស្ពាន​មួយ​​ដែល​ធម្មតា​ត្រូវ​ប្រើ​​ពេល​ពីរ​ខែ​ឯ​ណោះ​​

 

ការ​ជួស​ជុល​កែ​លម្អ​ស្ពាន​ Sanyuan ​ដែល​មាន​ទីតាំង​នៅ​ទីក្រុង​ប៉េកាំង​បាន​ចាប់​ផ្ដើម​ឡើង​នៅ​​វេលា​ម៉ោង​១១​យប់​ ថ្ងៃ​ទី​១៣​ខែ​វិច្ឆិកា។ រយៈ​ពេល​​៤៣​ម៉ោង​ក្រោយ​មក​ ​​កម្មករ​បាន​សម្រេច​ការងារ​របស់​ពួក​គេ​​ ហើយ​ស្ពាន​សម្រាប់​ឆ្លង​កាត់​ដ៏​សំខាន់​មួយ​នេះ​ត្រូវ​បាន​បើក​ឲ្យ​ដំណើរ​ការ​ឡើង​វិញ។ បើ​យោង​តាម​វិទ្យុ​ជាតិ​ CRI ​របស់​ប្រទេស​ចិន​បាន​ឲ្យ​ដឹង​ថា​គ្រឿង​សំណង់​ច្រើន​ជាង​១៣០០​តោន​ត្រូវ​បាន​ដឹក​ជញ្ជូន​សម្រាប់​សំណង់​មួយ​នេះ។

 

តែ​៤៣​ម៉ោង​ប្រទេស​ចិន​អាច​ត​ភ្ជាប់​ស្ពាន​មួយ​​ដែល​ធម្មតា​ត្រូវ​ប្រើ​​ពេល​ពីរ​ខែ​ឯ​ណោះ​​

 

មន្ត្រី​​ផ្លូវការ​មួយ​រូប​បាន​លើក​ឡើង​ថា​ប្រសិន​បើ​គេ​ប្រើ​ប្រាស់​​វិធីសាស្ត្រ​សាង​សង់​ធម្មតា​ យ៉ាង​ហោច​ណាស់​ក៏​ត្រូវ​ចំណាយ​ពេល​២​ខែ​ដែរ​ទើប​រួច​រាល់។ ផ្ទុយ​ទៅ​វិញ​ ជា​លើក​ដំបូង​ប្រទេស​ចិន​​បាន​ប្រើ​ប្រាស់​វិធីសាស្ត្រ​ថ្មី​ គឺ ​វិធីសាស្ត្រ​ត​ភ្ជាប់​ដោយ​ការ​​​ជំនួស៕

 

​​​​​​​​​

​​
ចុច​អាន៖ អូបាម៉ា​ឆ្លើយ​តប​និស្សិតកម្ពុជា ធ្វើ​ឲ្យ​អ្នក​​ចូល​​​រួម​​​គ្រប់​គ្នា​ទប់​សំណើច​មិន​បាន

 

 

ប្រែ​សម្រួល៖​ ហៃ​ សុខ​ហេង
ប្រភព៖​ Shanghaiist​​