ដេញ​តាម​ចោរលួច​រថយន្ត ​ផ្អើល​ថា​ម្ចាស់​រថយន្ត​លោតទឹក​សម្លាប់​ខ្លួន

រាជ​ធានីភ្នំពេញ ៖ មានការ​ភ្ញាក់​​ផ្អើល​ឆោឡោ​ថា ​មាន​បុរស​ម្នាក់​លោតទឹក​សម្លាប់​ខ្លួន​​ពី​លើ ​ស្ពាន​ព្រះ​មុនី​វង្ស​ថ្មី បន្ទាប់​ពី​រថយន្ត​សាំ​យ៉ុ​ង​មួយ​គ្រឿង​ បើក​ឡើង​លើ​របាំង​ថ្ម​ពុះ​ចែក​ទ្រូង ​ផ្លូវ​នៅ​គល់​ស្ពានអាកាស​ក្បាលថ្នល់ តាម​ផ្លូវជាតិ​លេខ​២ កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី ​រំលង​អធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២២ ខែ វិច្ឆិកា ស្ថិត​ភូមិ​ព្រែក​តា​គង់ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ ។

​មន្ត្រី​នគរបាល​ខណ្ឌមានជ័យ​ បានឱ្យ​​ដឹង​ថា មុន​ពេល​កើតហេតុ​ ស្នងការ​​នគរបាល​ រាជធានីភ្នំពេញ​បាន​ប្រកាស​ថា​មាន​ករណី​ចោរលួច​រថយន្ត​សាំ​ យ៉ុ​ង​មួយ​គ្រឿង​ពី​សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ដែល​ជា​រថយន្ត​ខូចខាត​ ហើយ​បើក​សណ្តោង​គ្នា​រត់គេច បើសិនជាសមត្ថកិច្ ច​តាម​គោលដៅ​បាន​ប្រទះ​ឃើញ​ជួយ​ឃាត់​ផង ។ បន្ទាប់​ពី​ទទួល​​បាន​ព័ត៌មាន ​​ស្រាប់តែ​កម្លាំង​នគរបាល​ខណ្ឌមានជ័យ​ល្បាត​តាម​ផ្លូវ​៣៧១ បាន​ប្រទះ​ឃើញ មាន​រថយន្ត​សាំ​យ៉ុ​ង ព​ណ៍​ស ១៥​កៅអី ពាក់​ស្លាក​លេខ ភ្នំពេញ​២O-៩០៣៤ មាន​អ្នក​កាច់ចង្កូតម្នាក់​ហើយ​មាន​រថយន្ត​តា​កូ​ម៉ា ជិះ​គ្នា​២​នាក់ បើក​សណ្តោងគួរ​ឲ្យ​សង្ស័យ សមត្ថកិច្ច​បាន​ដេញ​តាម​តាម​ពីក្រោយ​រហូត​មក​ដល់​ផ្លូវជាតិ​លេខ​២​ ចំណុច​គល់​ស្ពាន​អាកាស​ក្បាលថ្នល់​សមត្ថកិច្ច​ហៅ​ឱ្យ​ឈប់​មិន​ព្រម​ឈប់ សមត្ថកិច្ច​បាន​ផ្ទុះអាវុធ​៣​គ្រាប់​ធ្វើឲ្យ​ជនសង្ស័យ​ភ័យ​ស្លន់ស្លោ​បាន​ របូត​​ខ្សែកាប​សណ្តោង​រថយន្ត ​ហើយ​រថយន្ត​តា​កូ​ម៉ា​បើក​រត់គេច​ទៅ​បាត់ នៅ​សល់​តែ​រថយន្ត​សាំ​យ៉ុ​ង ឃើញ​បែប​នេះ​អ្នក​កាច់ចង្កូត​ក្នុង​រថយន្ត​បាន​បើកទ្វារ​រត់ឡើង​លើ​ស្ពាន​ ព្រះ​មុនី​វង្ស​ថ្មី​​លោត​ទៅ​លើ​ស្មៅ​គេចខ្លួន​បាត់ ។ ចំណែក​រថយន្ត​សាំ​យ៉ុ​ង​នោះ​បាន​រេចង្កូត​ឡើង​គង​លើ​របាំង​ថ្ម​ពុះ​ចែកផ្លូវ ​នៅ​គល់​ស្ពាន​អាកាស​ក្បាលថ្នល់ ។

ក្នុង​ហេតុការណ៍​បែប​នេះ ​ធ្វើ​ឲ្យ​សមត្ថកិច្ច​ប្រចាំការ​នៅ​ស្ពាន​ព្រះ​មុនី​វង្ស​ថ្មី​ស្មាន​តែ​ជា​ ករណីលោតទឹក​សម្លាប់​ខ្លួន​បាន​ស្រែក​ភ័យ​ស្លន់ស្លោ​ប្រកាស​ថា​ មាន​បុរស​ម្នាក់​បើក​រថយន្ត​មកលោតទឹក​សម្លាប់​ខ្លួន​ហើយ​មិនឃើញ​អណ្តែត​មក​ វិញ​ទេ រហូត​មានការ​ភ្ញាក់ផ្អើល​ទើប​ដឹង​ថា បុរស​ខាងលើ​រត់​ចុះ​​ពីលើ​រថយន្ត​ហើយ​លោត​ចុះ​ពីលើ​ស្ពាន​ទៅ​លើ​ស្មៅ​ សួនច្បារ​នៅ​ខាងក្រោម​គេចខ្លួន​បាត់​ទៅ​ហើយ ។

ក្រោយ​ពេល​កើតហេតុ​ សមត្ថកិច្ច​បាន​ស្ទួ​ច​រថយន្ត​សាំ​យ៉ុ​ង​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យនគរបាល​ចរាចរណ៍​ផ្លូវគោក ៕

ដេញ​តាម​ចោរលួច​រថយន្ត ​ផ្អើល​ថា​ម្ចាស់​រថយន្ត​លោតទឹក​សម្លាប់​ខ្លួន

ដេញ​តាម​ចោរលួច​រថយន្ត ​ផ្អើល​ថា​ម្ចាស់​រថយន្ត​លោតទឹក​សម្លាប់​ខ្លួន

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត