លោក កែ គីមយ៉ាន និងលោកជំទាវ ម៉ៅ ម៉ាល័យ និងពុទ្ធបរិស័ទ នៅក្នុងខេត្ត បានដង្ហែរកឋិនទាន សាមគ្គី

បន្ទាយមានជ័យ៖ ព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅវត្តប្រាសាទកណ្តាល ខ្ចាស់ក្នុងឃុំឫស្បូវ ស្រុក ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ លោកឧបនាយករដ្ឋមន្ត្រី កែ គីមយ៉ា និងជាប្រធានក្រុមការងារថ្នាក់ ជាតិ ចុះជួយខេត្តមានជ័យលោកជំទាវ ម៉ៅ ម៉ាល័យ កែគីមយ៉ាន លោក គោស៊ុំ សារឿត អភិបាលខេត្ត បន្ទាយមានជ័យ លោកលី សារីអភិបាលរងខេត្ត និងពុទ្ធបរិស័ទជាច្រើន រយនាក់បានស្រុះស្រួល មូលមតិគ្នាជាឯកច្ឆ័នផ្តួចផ្តើម ធ្វើអង្គឋិនទានសាមគ្គីមួយ ដើម្បីដង្ហែទៅវេប្រគេន ព្រះសង្ឃដែលគង់ចាំ ព្រះវស្សាអស់ត្រីមាសក្នុងព័ទ្ធសីមា វត្តប្រាសាទកណ្តាលខ្ចាស់ ប្រមូលបច្ច័យបានចំនួន៣៥០លានរៀល ដើម្បីយកទៅកសាងសង់ព្រះវិហារ ដែលមានបណ្តោយ២៤ម៉ែត្រគុណ និង១៤ម៉ែត្រ នៅពេលខាង មុខនេះ ដែលកំពុងខ្វះខាតថវិការច្រើនទៀត។ បុណ្យកឋិនទាននេះប្រព្រឹត្តិទៅនៅថ្ងៃទី២០ ដល់ថ្ងៃទី ២១ ខែវិច្ឆិកាឆ្នាំ២០១៥ ក្នុងសាលាខេត្តបន្ទាយមានជ័យ លុះនៅម៉ោង២រសៀលជួបជុំពុទ្ធបរិស័ទ សមាទានសីល និងសំដែងព្រះធម៍គ្រែ៥ដោយព្រះគ្រូចៅ អធិការវត្តចំការខ្នុរ ណាប់ម៉ឺនលុះព្រឹថ្ងៃទី២១ខែវិច្ឆិកាឆ្នាំ២០១៥វេលាម៉ោង១ល្ងាចរៀបចំក្បួនដង្ហែអង្គឋិនទានសាមគ្គីប្រទក្សិណជុំវិញព្រះវិហារ៣ជុំរួចយកមកតម្កលទុកក្នុងព្រះវិហារជាកិច្ចបង្ហើយបុណ្យ។

លោក គ្រួ ណាប់ម៉ឺន ព្រះចៅអធិការវត្តគិរីជុំចំការខ្នុរបានមានសង្ឃដិការថា បុណ្យកឋិនទានមានន័យថា ជាកាលទានជ័យវរទានដែលនៅក្នុងការវេរប្រគេន ដល់ភិក្ខុសង្ឃក្នុងវេលាក្រោយដែលព្រះសង្ឃចេញព្រះវស្សា ហើយម្យ៉ាងទៀតកឋិនទាននេះមានន័យថា គឺជាសាសនៈពិធីម្យ៉ាងនៅក្នុងបែបព្រះពុទ្ធ សាសនាដែលជាជ័យវរទាន ធ្វើស្របទៅតាមពុទ្ធបញ្ញត្តិរបស់ព្រះពុទ្ធជាម្ចាស់នៃព្រះសម្មាសម្ពុទ្ធនៃយើង។ ពុទ្ធបរិស័ទណា ដែលលះបង់ទ្រព្យសម្បត្តិធ្វើបុណ្យកឋិនទាន នឹងទទួលបានអានិសង្ស៥យ៉ាង គឺទី១អ្នកធ្វើកឋិនទាននឹងទទួលបានបញ្ញាល្អ ទី២មានរូបសម្បត្តិ ពណ៌សម្បុរល្អទី៣ច្រមុះល្អទី៤មានសំឡេងពីរោះនិងអានិសង្សទី៥ ជាអានិសង្សខ្ពស់ដែលបុណ្យនានាមិនអាចប្រៀបប្រដូចបានឡើយ ដែលនឹងជួយអ្នកឲ្យទៅជាមនុស្សមានទ្រព្យធន ស្តុកស្ដម្ភ និងឧបនិស្ស័យខ្ពស់ណាស់សម្រាប់អនាគតជាតិ៕