ទូរសព្ទ​ iPhone ច្រើន​ជាង​១០០​លាន​គ្រឿង​កំពុង​ប្រើ​ប្រាស់​នៅ​សហរដ្ឋអាមេរិក


ទូរសព្ទ​ iPhone ច្រើន​ជាង​១០០​លាន​គ្រឿង​កំពុង​ប្រើ​ប្រាស់​នៅ​សហរដ្ឋអាមេរិក

ឥឡូវ​នេះ​ទូរសព្ទ​ iPhone ច្រើន​ជាង​១០០​លាន​គ្រឿង​ត្រូវ​បាន​ប្រើ​ប្រាស់​នៅ​ក្នុង​សហរដ្ឋអាមេរិក។ នេះ​បើ​យោង​តាម​របាយការណ៍​ថ្មី​មួយ​របស់​ Consumer Intelligence Research Partners។

 

ទូរសព្ទ​ iPhone ច្រើន​ជាង​១០០​លាន​គ្រឿង​កំពុង​ប្រើ​ប្រាស់​នៅ​សហរដ្ឋអាមេរិក

 

​​​កាល​ពី​ចុង​ខែ​កញ្ញា​កន្លង​ទៅ​នេះ​ក្រុមហ៊ុន​ Apple បាន​ឆ្លង​ផុត​ចំណុច​១០០​គ្រឿង​ជា​មួយ​នឹង​ទូរសព្ទ​ជំនាន់​ថ្មី​ដ៏​ពេញ​និយម​​របស់​ខ្លួន​ iPhone 6s និង​ 6s Plus។ អង្គភាព​​ CIRP បាន​បង្កើត​របាយការណ៍​​ឡើង​ដោយ​វិភាគ​ទៅ​លើ​​ទិន្នន័យ​អ្នក​ទិញ​ iPhone រួម​បញ្ចូល​ទាំង​ម៉ូដែល​ដែល​គេ​ជ្រើស​រើស​ បន្ទាប់​មក​យក​ទៅ​ផ្គួប​ជា​មួយ​នឹង​ទិន្នន័យ​លក់​របស់​ក្រុមហ៊ុន​ Apple។ គេ​បាន​ប៉ាន់​ស្មាន​ថា​ចំនួន​អ្នក​ប្រើ​ប្រាស់​ទូរសព្ទ​ iPhone កើន​ឡើង​ជា​មធ្យម​​៨​ភាគរយ​រៀង​រាល់​ត្រី​មាស​ ក្នុង​រយៈ​ពេល​៨​ត្រីមាស​ចុង​ក្រោយ​នេះ។

 

ទូរសព្ទ​ iPhone ច្រើន​ជាង​១០០​លាន​គ្រឿង​កំពុង​ប្រើ​ប្រាស់​នៅ​សហរដ្ឋអាមេរិក

 

ជា​លទ្ធផល​​ទូរសព្ទ​ iPhone ប្រមាណ​១០១​លាន​គ្រឿង​កំពុង​ប្រើ​ប្រាស់​សព្វ​ថ្ងៃ​ ហើយ​ទូរសព្ទ​ iPhone 6 និង​ 6 Plus ជា​ទូរសព្ទ​ដែល​ពេញ​និយម​ជាង​គេ។ លោក​ Mike Levin សហ​ស្ថាបនិក​របស់​អង្គភាព​ CIRP​បាន​និយាយ​ថា​៖ “​យើង​បាន​ប៉ាន់​ស្មាន​ថា​ iPhone 6 និង​ 6 Plus លក់​បាន​ប្រមាណ​៦០​លាន​គ្រឿង​នៅ​ក្នុង​សហរដ្ឋអាមេរិក​ គិត​ចាប់​ពី​ខែ​កញ្ញា​ឆ្នាំ​២០១៤​ រហូត​ដល់​ថ្ងៃ​ទី​៣០​ខែ​កញ្ញា​ឆ្នាំ​២០១៥”។

 

 

​​​​​បន្ទាប់​ពី​ស៊េរី​ iPhone 6 ឃើញ​ថា​ iPhone 5s ក៏​ជា​ទូរសព្ទ​ពេញ​និយម​មួយ​ដែរ​ តាម​ពី​ក្រោយ​ដោយ​ iPhone 5c។ ដោយ​ឡែក​​​ iPhone 5 ឯណោះ​វិញ​ឃើញ​ថា​ចំនួន​ប្រើ​ប្រាស់​មាន​ការ​ថយ​ចុះ​យ៉ាង​រហ័ស​បើ​ធៀប​នឹង​ត្រី​មាស​មុន៕​​​
​​​​​​​​​

​​
ចុច​អាន៖ Apple លេង​ស្ទីល​កាស Beats Solo 2 ពណ៌​មាស​ក្រហម មិន​ចាញ់ iPhone 6s/6s Plus

 

ទូរសព្ទ​ iPhone ច្រើន​ជាង​១០០​លាន​គ្រឿង​កំពុង​ប្រើ​ប្រាស់​នៅ​សហរដ្ឋអាមេរិក

 

ប្រែ​សម្រួល៖​ ហៃ​ សុខ​ហេង
ប្រភព៖​ TechnoBufallo​​

នាំមកជូនដោយ

ទូរសព្ទ​ iPhone ច្រើន​ជាង​១០០​លាន​គ្រឿង​កំពុង​ប្រើ​ប្រាស់​នៅ​សហរដ្ឋអាមេរិក