សម្តេច​ហ៊ុនសែន​៖ ចិន កំពុង​ដើរតួនាទី​យ៉ាងសមខាន់​ក្នុងការ​ថែរក្សា​សន្តិភាព ស្ថិរភាព វិបុលភាព និង​ចីរភាព​នៃ​កំណើន​ក្នុង​តំបន់​អាស៊ាន​

ភ្នំពេញ: កាលពី​រសៀល​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៥ បន្ទាប់ពី​បាន​អញ្ជើញ​ចូលរួម​ចុះហត្ថលេខា​លើ​អនុសញ្ញា​អាស៊ាន ស្តីពី ការប្រឆាំង​ការជួញដូរ​មនុស្ស ជាពិសេស​ស្ត្រី និង​កុមារ​រួចហើយ សម្តេច​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​អាស៊ាន​-​ចិន លើក​ទី​១៨ នៅ​មជ្ឈមណ្ឌល​សន្និសីទ គូ​ឡា​ឡាំ​ពួរ (Kuala Lumpur Convention Centre, Malaysia) ជាមួយ​ប្រមុខ​ដឹកនាំ​ប្រទេស ASEAN ទាំង ១០​។​

​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​ចិន លើក​ទី​១៨ សម្តេច​តេ​ជោ ហ៊ុនសែន បាន​ថ្លែង​សន្ទរកថា ដោយ​លើកឡើងថា ប្រទេស​ចិន បាន និង​កំពុង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ថែរក្សា​សន្តិភាព ស្ថិរភាព វិបុលភាព និង​ចីរភាព​នៃ​កំណើន​ក្នុង​តំបន់​អាស៊ាន តាមរយៈ​កិច្ចសហប្រតិបត្តិការ និង​ទំនាក់ទំនង​ដ៏​រឹងមាំ​របស់​យើង​។​

​ចំពោះមុខ​លោក លឺ កឺ​ឈាង ( Li Keqiang ) នាយករដ្ឋមន្ត្រី​ចិន និង​ប្រមុខ​ដឹកនាំ​អាស៊ាន​ទាំងអស់ សម្តេច​តេ​ជោ ហ៊ុនសែន បាន​គូសបញ្ជាក់ថា "​ទំនាក់ទំនង​អាស៊ាន​-​ចិន មានការ​រីកចម្រើន​ឥតឈប់ឈរ និង​ឆាប់រហ័ស​លើ​គ្រប់​វិស័យ ដែល​បច្ចុប្បន្ន ឈានដល់​កម្រិត​ជា​យុទ្ធសាស្ត្រ​គួរ​ជាទី​មោទនៈ​"​។​

​សម្តេច​តេ​ជោ ហ៊ុនសែន ក៏បាន​សម្តែង​សេចក្តី​រីករាយ​ចំពោះ​វឌ្ឍនភាព​ល្អប្រសើរ​នៃ​កិច្ចសហប្រតិបត្តិការ​អា​ស៊ាន​-​ចិន ដែល​នឹងមាន​អាយុ ២៥ ឆ្នាំ ក្នុង​រយៈពេល​ប្រមាណ​មួយខែ​ទៀត​។ ដើម្បី​អបអរសាទរ​នូវ​វឌ្ឍនភាព និង​កិច្ចសហប្រតិបត្តិការ​ល្អ​ប្រសើរ​រវាង​អាស៊ាន​ចិន សម្តេច​តេ​ជោ ហ៊ុនសែន លើកឡើងថា កម្ពុជា​គាំទ្រ​ឲ្យ​មានការ​រៀបចំ​កិច្ចប្រជុំ​កំពូល​រំលឹក​ខួប​អនុស្សាវរីយ៍ ២៥ ឆ្នាំ នៃ​ទំនាក់ទំនង​ដៃគូ​អាស៊ាន​-​ចិន នៅ​ឆ្នាំ​២០១៦ នៅ​ប្រទេស​ចិន និង​ជំរុញ​ការអនុវត្ត​សកម្មភាព​រួមគ្នា​រវាង​អាស៊ាន​-​ចិន ឲ្យ​បាន​ច្រើន​។ ជា​វិភាគទាន សម្រាប់​ឆ្នាំ​ពិសេស​នេះ កម្ពុជា​នឹង​រៀបចំ​សកម្មភាព​ចំនួន​៣ គឺ​ទី​១-​ការសម្តែង​សិ​ល្បះ​រួម​អាស៊ាន​-​ចិន ទី​២-​ការផ្លាស់ប្តូរ​ទស្សនកិច្ច​យុវជន​អាស៊ាន​-​ចិន លើក​ទី​២ និង​ទី​៣-​ការរៀបចំ​វេទិកា​សហគ្រិន​វ័យក្មេង​អាស៊ាន​-​ចិន​។​

​ជាមួយគ្នា​នោះ សម្តេច​តេ​ជោ​ហ៊ុនសែន ក៏បាន​គូសបញ្ជាក់ថា "​កម្ពុជា​ក៏​សូម​ស្វាគមន៍​ការបង្កើត ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី AIIB ដើម្បី​ផ្តល់​ហិរញ្ញប្បទាន សម្រាប់​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​តំបន់ ព្រមទាំង​គំនិត​ផ្តួចផ្តើម​កសាង​ខ្សែក្រវាត់​សេដ្ឋកិច្ច​ផ្លូវ​សូត្រ និង​ផ្លូវ​សូត្រ​សមុទ្រ​សតវត្សរ៍​ទី​២១ ដែល​នឹង​រួមចំណែក​ដល់​ការតភ្ជាប់​អាស៊ាន និង​ចិន​។ ដូច្នេះ ខ្ញុំ​សូម​ស្នើ​ឲ្យ​គណៈកម្មាធិការ​រួម សម្រាប់​ត​ភ្ជាប់​អាស៊ាន​-​ចិន ចាប់ផ្តើម​គិតគូរ​អំពី​ការ​ស្រូបយក​ធនធាន​ហិរញ្ញវត្ថុ​ទាំងនោះ ដើម្បី​ប្រើប្រាស់​លើ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​តំបន់​"​។​

​ចំពោះ​កិច្ចសហប្រតិបត្តិកា​រវិ​ស័​យ​អប់រំ​រវាង​ចិន និង​អាស៊ាន ក៏ត្រូវ​បាន​សម្តេច​តេ​ជោ ហ៊ុនសែន គូសបញ្ជាក់ថា "​កម្ពុជា​យល់ឃើញថា ការកំណត់​យក​ឆ្នាំ​២០១៦ ជា​ឆ្នាំ​នៃ​ការផ្លាស់ប្តូរ​វិស័យ​អប់រំ​អាស៊ាន​-​ចិន គឺជា​ពេលវេលា​ដ៏​ស័ក្តិសម​បំផុត ដើម្បី​រួមចំណែក​ដល់​ការពង្រឹង និង​ពង្រីក​ការយល់ដឹង ចំណងមិត្តភាព សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិការ ទាំង​ក្នុង​ផ្នែក​នយោបាយ សេដ្ឋកិច្ច និង​វប្បធម៌​សង្គម រវាង​អាស៊ាន និង​ចិន ឲ្យ​បាន​កាន់តែ​ស៊ីជម្រៅ និង​ទូលំទូលាយ​"​។​

​ពាក់ព័ន្ធ​នឹង​វិស័យសេដ្ឋកិច្ច​ពាណិជ្ជកម្មរ​វាង​អាស៊ាន​ចិន​វិញ ក៏ត្រូវ​បាន​សម្តេច​តេ​ជោ ហ៊ុនសែន គូសបញ្ជាក់ថា "​កម្ពុជា​សូម​ស្នើ​ឲ្យ​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​-​ចិន ព​ន្លឿ​ន​ការចរចា​ការលើកកម្ពស់​កិច្ចព្រមព្រៀង​តំបន់​ពាណិជ្ជកម្ម​សេរី​អាស៊ាន​-​ចិន ឲ្យ​ចប់​ជា​ស្ថាពរ សំដៅ​ជំរុញ​បន្ថែម​នូវ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​រវាង​អាស៊ាន និង​ចិន ដើម្បី​សម្រេច​គោលដៅ​ពាណិជ្ជកម្ម​ទ្វេភាគី​អាស៊ាន និង​ចិន ចំនួន ៥០០ ប៊ី​លាន​ដុល្លារ នៅ​ចុងឆ្នាំ​២០១៥ និង​១ ទ្រី​លាន​ដុល្លារ​អាមេរិក នៅ​ឆ្នាំ​២០២០ និង​ការវិនិយោគ​ទ្វេភាគី ចំនួន ១៥០ ប៊ី​លាន​ដុល្លារ​អាមេរិក នៅ​ឆ្នាំ​២០២០"៕​

សម្តេច​ហ៊ុនសែន​៖ ចិន កំពុង​ដើរតួនាទី​យ៉ាងសមខាន់​ក្នុងការ​ថែរក្សា​សន្តិភាព ស្ថិរភាព វិបុលភាព និង​ចីរភាព​នៃ​កំណើន​ក្នុង​តំបន់​អាស៊ាន​

សម្តេច​ហ៊ុនសែន​៖ ចិន កំពុង​ដើរតួនាទី​យ៉ាងសមខាន់​ក្នុងការ​ថែរក្សា​សន្តិភាព ស្ថិរភាព វិបុលភាព និង​ចីរភាព​នៃ​កំណើន​ក្នុង​តំបន់​អាស៊ាន​

សម្តេច​ហ៊ុនសែន​៖ ចិន កំពុង​ដើរតួនាទី​យ៉ាងសមខាន់​ក្នុងការ​ថែរក្សា​សន្តិភាព ស្ថិរភាព វិបុលភាព និង​ចីរភាព​នៃ​កំណើន​ក្នុង​តំបន់​អាស៊ាន​
សម្តេច​ហ៊ុនសែន​៖ ចិន កំពុង​ដើរតួនាទី​យ៉ាងសមខាន់​ក្នុងការ​ថែរក្សា​សន្តិភាព ស្ថិរភាព វិបុលភាព និង​ចីរភាព​នៃ​កំណើន​ក្នុង​តំបន់​អាស៊ាន​

សម្តេច​ហ៊ុនសែន​៖ ចិន កំពុង​ដើរតួនាទី​យ៉ាងសមខាន់​ក្នុងការ​ថែរក្សា​សន្តិភាព ស្ថិរភាព វិបុលភាព និង​ចីរភាព​នៃ​កំណើន​ក្នុង​តំបន់​អាស៊ាន​

សម្តេច​ហ៊ុនសែន​៖ ចិន កំពុង​ដើរតួនាទី​យ៉ាងសមខាន់​ក្នុងការ​ថែរក្សា​សន្តិភាព ស្ថិរភាព វិបុលភាព និង​ចីរភាព​នៃ​កំណើន​ក្នុង​តំបន់​អាស៊ាន​

សម្តេចហ៊ុនសែន ចូលរួមកិច្ចប្រជុំកំពូល​អាស៊ាន​-​ចិន កាលពីរសៀលថ្ងៃទី២១វិច្ឆិកា
( រូបភាពពីហ្វេសប៊ុកសម្តេចហ៊ុនសែន )