មន្ត្រីក្រុមការងារបន្តចុះជួយ​ជួស​ជុល សម្រួល​ផ្លូវលំ​​៣​ខ្សែ​​ជូនពលរដ្ឋ

បន្ទាយ​មាន​ជ័យ:

មន្ត្រីក្រុមការងារចុះជួយបន្តជួយ​ជួស​ជុល សម្រួល​ផ្លូវលំ​​៣​ខ្សែ​​ជូនពលរដ្ឋក្នុងសង្កាត់កំពង់ស្វាយក្រុងសិរីសោភ័ណ។ ផ្លូវលំទាំងនោះមាន​​ប្រវែង​១.៣០០​ម៉ែត្រ ​ដែលខ្លះបាន​រង​ការ​ខូច​ខាត ដោយ​​សារ​ទឹកជំនន់​ជា​ច្រើន​ឆ្នាំ​​ និងខ្លះទៀតដោយសារគ្មានការថែទាំ។ អាជ្ញា​ធរ​​និងពលរដ្ឋធ្វើការ​​ជួសជុល​​ដោយ​ក្រាល​ក្រួស​ក្រហមប្រវែងជាង១.៣០០ម៉ែត្រ​ ​ស្ថិត​ភូមិ​សូ​ភី​ សង្កាត់​កំពង់ស្វាយ​ ក្រុង​សិរី​សោភ័ណ​។
លោក យន់ខាវ អភិបាលរង​ក្រុង​សិរី​សោភ័ណ​ បាន​ឱ្យ​ដឹង​​ថា​ ​ផ្លូវលំ​​​​ទាំង​៣ខ្សែ​​​ដែល​អាជ្ញា​ធរ​បានជួយ​ជួសជុល​ឡើងវិញ​នា​ពេលនេះ ​គឺ​​​ថវិកា​បាន​មក​​ពីការ​ចូលរួម​ពី​ ​លោក លី សារី អភិបាលរង​ខេត្ត​ ជួយ​​ចាក់​ប្រេងគ្រឿងចក្រ​ និង​លោក សាំង គង់ ​​ម្ចាស់​គ្រឿងចក្រ​ ​ជួយ​គ្រឿងចក្រ​​ ព្រម​ទាំង​​ប្រជា​ពលរដ្ឋ​​​ចូល​រួម​យ៉ាង​សស្រាក់​សស្រាំ​ផង​ដែរ។
លោក លី សារី អភិបាលរង​ខេត្ត​បន្ទាយមានជ័យនិយាយថា​​ :​ក្រោយ​ពេល​​​ប្រជាពលរដ្ឋ​សំណូមពរ​មក ​លោកក៏​​បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ចុះ​​សិក្សា​ និង​បំផុស​ប្រជាពលរដ្ឋឱ្យ​​ចូល​រួមទាំង​អស់​​​គ្នា​​ធ្វើ​ការ​​ជួសជុល​ផ្លូវ​​​ខាង​លើនេះ​ឡើង​វិញ​ ដើម្បី​​ជួយ​សម្រួល​​ដល់​ការ​​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​ និង​​​អ្នក​ធ្វើ​ដំណើរ​​ ​ព្រម​ទាំងសិស្សា​​នុ​សិស្ស​ ​កុំឱ្យ​ជួប​ការ​លំបាក​ដូចមុនទៀត។
លោកបន្តថា ៖ ចំពោះមុខ ខេត្តនឹងជួយគ្រឿងចក្រឈួសឆាយសម្រួលផ្លូវ១ខ្សែចេញពីវិថី៧មករាចូលទៅទីលានកីឡាបាល់ទាត់វិទ្យាល័យហ៊ុនសែន ខ្លាកូននិងចូលជើងភ្នំខ្លាកូននៅភូមិខ្លាកូនថ្មីសង្កាត់កំពុងស្វាយផងដែរ៕ 
មន្ត្រីក្រុមការងារបន្តចុះជួយ​ជួស​ជុល សម្រួល​ផ្លូវលំ​​៣​ខ្សែ​​ជូនពលរដ្ឋ

មន្ត្រីក្រុមការងារបន្តចុះជួយ​ជួស​ជុល សម្រួល​ផ្លូវលំ​​៣​ខ្សែ​​ជូនពលរដ្ឋ

មន្ត្រីក្រុមការងារបន្តចុះជួយ​ជួស​ជុល សម្រួល​ផ្លូវលំ​​៣​ខ្សែ​​ជូនពលរដ្ឋ