គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​ខែ​២១​វិ​ចិ្ឆ​កា ស្លាប់​៨​នាក់ របួសធ្ងន់​ស្រាល​២៥​នាក់​

ភ្នំពេញ:  នៅ​ថ្ងៃទី​២១ ខែ​វិ​ចិ្ឆ​កា ឆ្នាំ​២០១៥​នេះ មាន​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​ចំនួន​១៣​លើក យប់​៥​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​៨​នាក់ (​ស្រី​២​នាក់​) អ្នករបួសធ្ងន់​២៣​នាក់ (​ស្រី​៤​នាក់​) និង​របួសស្រាល​២​នាក់ (​ប្រុស​)​។​

​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ១៣​លើក​នេះ បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប​២២​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន​១២​គ្រឿង ។​

​មូល​ហេតុដែល​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​រួមមាន ល្មើស​ល្បឿន​៦​លើក បត់​គ្រោះថ្នាក់​១​លើក ប្រជែង​គ្រោះថ្នាក់ ២​លើក មិន​ប្រកាន់​ស្តាំ ២​លើក ស្រវឹង ១​លើក កត្តា​យានយន្ត ១​លើក ។​

​រថយន្ត​ពិន័យ​សរុប​ចំនួន​១.៧៩៩​គ្រឿង (​រថយន្ត​ធំ​១.០៧២​គ្រឿង​) ស្មើនឹង​១.៨០៩​ករណី ល្មើស​ក្រដាស​ស្នាម​មាន​១.០៣២ គ្រឿង ស្មើនឹង​១.០៤២​ករណី ចំពោះ​ករណី​ល្មើស​បច្ចេកទេស​៧៦៧ គ្រឿង​ស្មើនឹង​៧៦៧​ករណី ដោយឡែក​ម៉ូតូ​ត្រូវបាន​ពិន័យ​សរុប​ចំនួន​១.០៦៦ គ្រឿង​៕