សេចក្តីបំភ្លឺ

រាជធានីភ្នំពេញ ៖ អត្ថបទចេញផ្សាយកាលពីថ្ងៃទី១៣ វិច្ឆិកា លើទំព័របន្ថែម ទាក់ទិននឹងព័ត៌មានជនសង្ស័យចូលហាង Super Duper ហើយបន្លំលួចកំប៉ុងទឹកដោះគោ២​និងស្ករគ្រាប់២ប្រអប់ ត្រូវម្ចាស់ហាងចាប់បាននិងមានការចោទប្រកាន់ថា ពេលចាប់ខ្លួនបានតម្រូវឲ្យបង់បា្រក់២ពាន់ដុល្លារ ជាថ្នូរមិនបញ្ជូនឲ្យប៉ូលិស តែបើមិនមានលុយចាប់​បញ្ជូនឲ្យប៉ូលិសនោះ ត្រូវបានទទួលនូវការបំភ្លឺពីហាង Super Duperថា ព័ត៌មានខាងលើមិនពិតទេ ។