Selena Gomez និង​ Justin Bieber កៀក​កើយ​គ្នា​សារ​ជា​ថ្មី

Selena Gomez និង​ Justin Bieber កៀក​កើយ​គ្នា​សារ​ជា​ថ្មី

បើ​ទោះ​បី​ជា​តារា​វ័យ​ក្មេង​មួយ​គូ​នេះ​បាន​ប្រកាស​ថា​ បាន​​បែក​គ្នា​ហើយ​ក៏​ពិត​មែន តែ​មិន​មែន​មាន​ន័យ​ថា ​ពួក​គេ​ឈប់​រាប់​រក​​គ្នា​​បន្ត​ទៀត​នោះ​ទេ។

 

កាល​ពី​ថ្ងៃ​ទី ២០ ខែ​វិច្ឆិកា​កន្លង​ទៅ​នេះ ​តារា​ចម្រៀង​កាណាដា Justin Bieber និង​អតីត​មិត្ត​ស្រី ​តារា​ចម្រៀង​អាមេរិក Selena Gomez ត្រូវ​បាន​ក្រុម​អ្នក​ប្រមាញ់​រូប​ថត ផ្ដិត​បាន​រូបភាព​កៀក​កើយ​គ្នា​នៅ​​ទីក្រុង Los Angeles សហរដ្ឋ​អាមេរិក។ នៅ​ក្នុង​រូបភាព​ទាំង​នោះ គេ​ឃើញ​ថា​ បើ​ទោះ​បី​ជា Justin ដាក់​ដៃ​ចូល​ក្នុង​ហោប៉ៅ​របស់​ខ្លួន​មែន តែ Selena មិន​រារែក​ដាក់​ដៃ​លើ​​ស្មា​របស់​អតីត​មិត្ត​ប្រុស​របស់​ខ្លួន​យ៉ាង​ស្និទ្ធ​ស្នាល​។

 

Selena Gomez និង​ Justin Bieber កៀក​កើយ​គ្នា​សារ​ជា​ថ្មី

 

Selena Gomez និង​ Justin Bieber កៀក​កើយ​គ្នា​សារ​ជា​ថ្មី

 

Selena Gomez និង​ Justin Bieber កៀក​កើយ​គ្នា​សារ​ជា​ថ្មី

 

Selena Gomez និង​ Justin Bieber កៀក​កើយ​គ្នា​សារ​ជា​ថ្មី

 

ក្រៅ​ពី​បណ្ដើរ​គ្នា​ដើរ​លេង​នៅ​លើ​ផ្លូវ​នេះ អ្នក​គាំទ្រ​ក៏​បាន​ប្រទះ​ឃើញ​ម្ចាស់​បទ “What Do You Mean?” ច្រៀង​​បទ​ “My Girl” ទៅ​កាន់ Selena Gomez ស្ដាប់​ទៀត​ផង​​នៅ​ក្នុង​ភោជនីយដ្ឋាន​មួយ។

 

Selena Gomez និង​ Justin Bieber កៀក​កើយ​គ្នា​សារ​ជា​ថ្មី

Justin ច្រៀង​ឲ្យ Selena ស្ដាប់

 

គួរ​បញ្ជាក់​ផង​ដែរ Justin Bieber និង Selena Gomez មាន​វត្តមាន​នៅ​ទីក្រុង Los Angeles នេះ​ដើម្បី​ត្រៀម​ខ្លួន​​​បង្ហាញ​​វត្តមាន​របស់​ពួក​គេ​ក្នុង​កម្មវិធី American Music Awards ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី ២២ ខែ​វិច្ឆិកា​នេះ៕

 

ចុចអាន៖Selena Gomez និង Justin Bieber នឹង​សម្ដែង​នៅ​លើ​ឆាក​តែ​មួយ

 

ប្រែសម្រួល៖ សុវណ្ណផៃ
ប្រភព៖hollywoodlife