រុស្ស៊ី​នឹង​បញ្ជូន​សុនខ១ក្បាល​ទៅ​បារាំង ដើម្បី​ជំនួស «Diesel» ដែល​បាន​ងាប់​ក្នុង​បេសកកម្ម

រដ្ឋាភិបាល​ក្រុង​មូ​ស្គូ បានប្រកាស​ឲ្យ​ដឹងថា ពួកគេ​នឹង​បញ្ជូន «សុនខ» មួយ​ក្បាល​ទៅកាន់​ទីក្រុង​ប៉ារីស ដើម្បី​បង្ហាញ​ពី​សាមគ្គីភាព បន្ទាប់ពី​រដ្ឋធានី​នៃ​ប្រទេស​បារាំង​រង​នូវ​ការវាយប្រហារ​ដោយ​ភេរវកម្ម​កាលពីពេលថ្មីៗកន្លងមកនេះ។ «សុនខ» របស់​រុស្ស៊ី អាច​ត្រូវ​ប្រើប្រាស់​ដើម្បី​ជំនួស​សុខន «Diesel» ដែល​បាន​ងាប់​ក្នុង​ការតាមប្រមាញ់​ភេរវ​ករ​កាលពី​ថ្ងៃ​ពុធ សប្តាហ៍​មុន។ នេះ​បើតាម​ការផ្សាយ​របស់ AFP។

ឆ្កែ «Diesel» ដែលមាន​ងារ​ជា​មន្ត្រីប៉ូលិស បាន​ងាប់​កាលពី​ថ្ងៃ​ពុធ នា​អំឡុងពេល​នៃប្រតិបត្តិ​ការ​តាម​ចាប់​ភេរ​វករ​នៅ​អាគារ​មួយ ជុំវិញ​ការវាយប្រហារ​នៅក្នុង​ទីក្រុង​ប៉ារីស។ ដើម្បី​បង្ហាញ​ពី​កាយវិការ​នៃ​សាមគ្គីភាព រុស្ស៊ី បានសម្រេច​ផ្តល់​កាដូ «ឆ្កែ» ថ្មី​មួយ​ដល់​បារាំង។

យោងតាម AFP រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​រុស្ស៊ី លោក Vladimir Kolokoltsev បាន​ផ្ញើលិខិត​ទៅ​សម​ភាគី​បារាំង លោក Bernard Cazeneuve ទាក់ទង​ការផ្តល់​កាដូ ដែលជា​និមិត្តរូប​នៃ​សាមគ្គីភាព​នេះ។ សុនខ​ដែល​រុស្ស៊ី​ផ្តល់​ឲ្យ​បារាំង​នោះ មាន​ឈ្មោះថា «Dobrynya» ដែលជា​ឈ្មោះ​ឧទ្ទិស​ដល់​វីរបុរស​ក្នុង​រឿងនិទាន​រុស្ស៊ី Dobryanya Nikitich៕

​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​