វគ្គ​ផ្ដាច់​ព្រ័ត្រ​ជើង​ទី១ ល្ងាច​នេះ ណាហ្គាវើល ឬ​ភ្នំពេញក្រោន?

វគ្គ​ផ្ដាច់​ព្រ័ត្រ​ជើង​ទី១ ល្ងាច​នេះ ណាហ្គាវើល ឬ​ភ្នំពេញក្រោន?

ក្រុម​បាល់​ទាត់​ណាហ្គាវើល និង​ម្ចាស់​ជើង​ឯក​ឆ្នាំ​ចាស់​ភ្នំពេញ​ក្រោន ​ត្រូវ​ជួប​ប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត្រ​ជើង​ទី១ នៅ​វេលា​ម៉ោង ៦​​ល្ងាច​នេះ លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ។ តើ​ក្រុម​ណា​អាច​បង្កើត​ក្ដី​សង្ឃឹម​ឈាន​ទៅ​រក​តំណែង​ជើង​ឯក​ច្រើន​ជាង​ក្នុង​ជំនួប​កំពូល​នេះ?

 

វគ្គ​ផ្ដាច់​ព្រ័ត្រ​ជើង​ទី១ ល្ងាច​នេះ ណាហ្គាវើល ឬ​ភ្នំពេញក្រោន?

ជំនួប​នា​ពេល​កន្លង​មក

 

ក្រុម​ណាហ្គាវើល​មាន​ឱកាស​ឈាន​ដល់​វគ្គ Play Off បន្ទាប់​ពី​ដណ្ដើម​យក​ចំណាត់​ថ្នាក់​លេខ៤ ក្នុង​តារាង។ ២២​ប្រកួត​វគ្គ​សន្សំ​ពិន្ទុ ក្រុម​ណាហ្គាវើល​បាន​យក​ឈ្នះ ១២​លើក ចាញ់ ៨​លើក និង​ស្មើ ២​លើក មាន ៣៨​ពិន្ទុ​ក្នុង​ដៃ។ ឡើង​មក​ដល់​វគ្គ Play Off ក្រុម​ណាហ្គាវើល​ត្រូវ​ប៉ះ​ក្រុម​លេខ​១ ក្នុង​កំពូល​តារាង បឹងកេត​អង្គរ។

 

ជើង​ទី១ ក្រុម​ណាហ្គាវើល​បាន​យក​ឈ្នះ​ក្រុម​បឹងកេត​អង្គរ​ដោយ​លទ្ធផល ៣-១ លើ​ទីលាន​កីឡដ្ឋាន​កង​យោធពល​ខេមរភូមិន្ទ(ស្តាត​ចាស់) ប៉ុន្តែ​ជើង​ទី២ ក្រុម​បឹង​កេតអង្គរ​បាន​យក​ឈ្នះ​វិញ​ដោយ​លទ្ធផល ២-១ លើ​ទីលាន​ពហុកីឡដ្ឋាន​ជាតិ។ សរុប​លទ្ធផល​ទាំង​ពីរ​​ជើង ណាហ្គាវើល​បាន​យក​ឈ្នះ​ក្រុម​បឹងកេតអង្គរ ៤-៣ ឡើង​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ។

 

វគ្គ​ផ្ដាច់​ព្រ័ត្រ​ជើង​ទី១ ល្ងាច​នេះ ណាហ្គាវើល ឬ​ភ្នំពេញក្រោន?
ក្រុម​ណាហ្គាវើល

 

ក្រុម​ណាហ្គាវើល​ត្រូវ​គេ​មើល​ឃើញ​ថា​រឹង​មាំ​នៅ​តំបន់​ការពារ ឯ​ការ​វាយ​បក​ក៏​​លឿន និង​មាន​ប្រសិទ្ធភាព​ខ្ពស់។ ខ្សែ​ប្រយុទ្ធ កួច សុកុម្ភៈ ជា​កីឡាករ​ស្នូល​ដែល​តែង​តែ​ធ្វើ​ឲ្យ​ទម្រង់​លេង​របស់​ក្រុម​មាន​តុល្យ​ភាព ជា​ពិសេស​ការ​ស៊ុត​បញ្ចូល​ទី​បឹង​កេត​អង្គរ​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ជើង​ទី២ ជួយ​ក្រុម​ឡើង​មក​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ ប៉ុន្តែ​ក្ដី​បារម្ភ​របស់​កីឡាករ​ជើង​ចាស់​រូប​នេះ គឺ​ខ្សែ​ប្រយុទ្ធ​ដ៏​មុត​ស្រួច​របស់​ក្រុម​ភ្នំពេញ​ក្រោន។ ​

 

ងាក​មក​ក្រុម​ភ្នំពេញ​ក្រោន​វិញ ជា​ម្ចាស់​ជើង​ឯក ៥​សម័យ និង​ជា​ក្រុម​ដ៏​ជោគ​ជ័យ​មួយ​ក្នុង​ពាន​រង្វាន់​បាល់​ទាត់​លីក​កំពូល​កម្ពុជា។ ក្រុម​ភ្នំពេញ​ក្រោន​មាន​ឱកាស​ឈាន​ដល់​វគ្គ Play Off បន្ទាប់​ពី​ដណ្ដើម​យក​ចំណាត់​ថ្នាក់​លេខ២ ក្នុង​តារាង។ ២២​ប្រកួត​វគ្គ​សន្សំ​ពិន្ទុ ក្រុម​ភ្នំពេញ​ក្រោន​បាន​យក​ឈ្នះ ១៦​លើក ចាញ់ ៣លើក និង​ស្មើ ៣​លើក មាន ៥១​ពិន្ទុ​ក្នុង​ដៃ។ ឡើង​មក​ដល់​វគ្គ Play Off ក្រុម​ណាហ្គាវើល​ត្រូវ​ប៉ះ​ក្រុម​លេខ៣ ក្នុង​តារាង ខេមបូឌានថាយហ្គឺរ។

 

ជើង​ទី១ ក្រុម​ភ្នំពេញក្រោន​បាន​យក​ឈ្នះ​ក្រុម​ខេមបូឌានថាយហ្គឺរ​ដោយ​លទ្ធផល ៤-១ លើ​ទីលាន​កីឡដ្ឋាន RSN និង​បន្ត​ឈ្នះ​ជើង​ទី​២ ទៀត​ដោយ​លទ្ធផល ២-១ លើ​ទីលាន​កីឡដ្ឋាន​វេស្ទើន​ ។ សរុប​លទ្ធផល​ទាំង​ពីរ​​ជើង ណាហ្គាវើល​បាន​យក​ឈ្នះ​ក្រុម​​ខេមបូឌានថាហ្គឺរ ៦-២ ឡើង​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ។

 

វគ្គ​ផ្ដាច់​ព្រ័ត្រ​ជើង​ទី១ ល្ងាច​នេះ ណាហ្គាវើល ឬ​ភ្នំពេញក្រោន?
ក្រុ​មភ្នំពេញ​ក្រោន

 

ក្រុម​ភ្នំពេញ​ក្រោន សម្បូរ​ទៅ​ដោយ​ខ្សែ​ប្រយុទ្ធ​មុត​ស្រួច​ជា​ច្រើន​ដូច​ជា កីឡាករ​សញ្ជាតិ​នីហ្សេរីយ៉ា Bisan George ដែល​រក​បាន ២៣​គ្រាប់ និង​កីឡាករ​កម្ពស់​ទាប​តែ​លឿន​សញ្ជាតិ​អាហ្វ្រិក​ខាងត្បូង Booysen Shane ដែល​រក​បាន ២២​គ្រាប់ ព្រម​ទាំង​កីឡាករ​វ័យ​ក្មេង​កំពុង​ឡើង​ជើង កែវ សុខផេង៕

 

កាល​ប៉ះ​គ្នា​ក្នុង​វគ្គ​សន្សំ​ពិន្ទុ​ជើង​ទី១ ក្រុម​ភ្នំពេញក្រោន​បាន​យក​ឈ្នះ​ក្រុម​ណាហ្គាវើល​ដោយ​លទ្ធផល ៤-២។ ចំណែក​ជើង​ទី​២ ក្រុម​ភ្នំពេញ​បាន​យក​ឈ្នះ​ម្ដង​ទៀត ១-០។ ចុះ​វគ្គ​ផ្ដាច់​ព្រ័ត្រ​ជើង​ទី១ នេះ ក្រុម​ណា​ជា​អ្នក​ទទួល​បាន​ជ័យ​ជម្នះ និង​បង្កើត​ក្ដី​សង្ឃឹម​លើក​ពាន​ខ្ពស់​ជាង?

 

វគ្គ​ផ្ដាច់​ព្រ័ត្រ​ជើង​ទី១ ល្ងាច​នេះ ណាហ្គាវើល ឬ​ភ្នំពេញក្រោន?គ្រូ​បង្វឹក​ក្រុម​ទាំង​ពីរ

 

គូ​ប្រកួត​ដណ្ដើម​យក​ចំណាត់​ថ្នាក់​លេខ៣ ជើង​ទី១ រវាង​បឹងកេតអង្គរ និង​ខេមបូឌានថាយហ្គឺរ ក៏​ធ្វើ​ឡើង​នៅ​ថ្ងៃ​នេះ​ដែរ គឺ​វេលា​ម៉ោង ៣:៣០​រសៀល​លើ​ទីលាន​ពហុកីឡដ្ឋាន​ជាតិ​ដូច​គ្នា៕

 

អត្ថបទ៖ គង់ វិសាល