ថ្នាក់​រៀន​មួយ​នៅ​ជប៉ុន​មាន​តុ​ហោះ​ ធ្វើ​ឱ្យ​គ្រប់​គ្នា​ភ្ញាក់​ផ្អើល​ខ្លាំង​

ថ្នាក់​រៀន​មួយ​នៅ​ជប៉ុន​មាន​តុ​ហោះ​ ធ្វើ​ឱ្យ​គ្រប់​គ្នា​ភ្ញាក់​ផ្អើល​ខ្លាំង​

មាន​ការ​ភ្ញាក់​ផ្អើល និង​ចែក​ចាយ​បន្ត​គ្នា​ជា​ច្រើន​នូវ​រូបភាព​ប៉ុន្មាន​សន្លឹក​នៃ​យុវ​សិស្ស​​​ម្នាក់​ដែល​បាន​អង្គុយ​លើ​កៅអី និង​តុ​ហោះ​មួយ​ក្នុង​ថ្នាក់​រៀន​ក្នុង​វិទ្យាល័យ​មួយ​នៅ​ជប៉ុន​។ គេ​ជឿ​ថា​ នេះ​គ្រាន់​តែ​ការ​សម្ដែង និង​លេង​សើច​ក្នុង​ថ្នាក់​រៀន​ប៉ុណ្ណោះ ប៉ុន្តែ​មនុស្ស​ជា​ច្រើន​​កំពុង​តែ​ឆ្ងល់​ថា ​តើ​យុវសិស្ស​រូប​នោះ​ពិត​ជា​អាច​សម្រាល​ខ្លួន​បាន​មែន ឬ​ក៏​កៅអី​និង​តុ​មាន​បិទ​អ្វី​នឹង​ជញ្ជាំង​ទើប​អាច​ឱ្យ​គេ​អង្គុយ​ពី​លើ​បាន​បែប​នេះ​?
 

ថ្នាក់​រៀន​មួយ​នៅ​ជប៉ុន​មាន​តុ​ហោះ​ ធ្វើ​ឱ្យ​គ្រប់​គ្នា​ភ្ញាក់​ផ្អើល​ខ្លាំង​
 

ទោះ​បី​ជា​គ្មាន​ការ​បក​ស្រាយ​ចំពោះ​រូបភាព​នេះ​នៅ​ឡើយ តែ​បើ​ពិនិត្យ​ឱ្យ​កៀក​បន្តិច​ យើង​អាច​នឹង​ឃើញ​ចំណុច​មួយ​ដែល​អាច​បង្ហាញ​បាន​ពី​ល្បិច​នៃ​តុ​ហោះ​នេះ​។ យើង​អាច​ឃើញ​ការ​ប្រឹង​សាច់​ដុំ​ជើង​របស់​យុវសិស្ស​រូប​នេះ​ផ្ទប់​នឹង​ជញ្ជាំង​ ដែល​បង្ហាញ​ថា​ការ​ដែល​អាច​រក្សា​លំនឹង​ខ្លួន​នៅ​លើ​ជញ្ជាំង​នេះ​បាន​​ គឺ​ក៏​ព្រោះ​តែ​ការ​ប្រើ​កម្លាំង​ជើង​នេះ​ឯង​។

 

ថ្នាក់​រៀន​មួយ​នៅ​ជប៉ុន​មាន​តុ​ហោះ​ ធ្វើ​ឱ្យ​គ្រប់​គ្នា​ភ្ញាក់​ផ្អើល​ខ្លាំង​

 

ថ្នាក់​រៀន​មួយ​នៅ​ជប៉ុន​មាន​តុ​ហោះ​ ធ្វើ​ឱ្យ​គ្រប់​គ្នា​ភ្ញាក់​ផ្អើល​ខ្លាំង​
 

គេ​ឃើញ​សិស្ស​ប្រុស​​​ផ្សេង​ទៀត​ក្នុង​ថ្នាក់​កំពុង​តែ​ទាញ​ទូរសព្ទ​មក​ថត តែ​យុវ​សិស្ស​នោះ​បែរ​ជា​ប្រឹង​អាន​សៀវភៅ និង​បាន​លើក​ដៃ​ឆ្លើយ​សំណួរ​ក្នុង​ថ្នាក់​ទៀត​ផង​។ ចុះ​អ្នក​យល់​យ៉ាង​ណា​ចំពោះ​ល្បិច​តុ​ហោះ​នេះ​?
 

ចុចអាន៖ បើ​អ្នក​មាន​ផ្ទះ​នៅ​ហើយ​គិត​ថា​​តូច​មិន​ពេញ​ចិត្ត​​ ងាក​​មក​មើល​ផ្ទះ​ទាំង​នេះ​សិន​!
 

ប្រែ​សម្រួល​៖ សុគន្ធី​
ប្រភព​៖ japanrealm