ក្រុមខ្លាំងកីឡា E-Sport នៅមណ្ឌលភ្នំពេញ

ភ្នំពេញ:     ​ភ្នំពេញ​:​ការប្រកួត​កីឡា E-Sport​សម្រាប់​តំបន់ ៥​គឺ​រាជធានី​ភ្នំពេញ​គេ​បាន រកឃើញ​ក្រុម​៤​សម្រាប់​ទៅ​ប្រកួត​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ក្នុង​ពិធីបុណ្យ​ សមុទ្រ​នៅ​ខេត្តកំពត​ហើយ ។​

​    តំបន់​ទី​៥​គឺ​គឺ​រាជធានី​ភ្នំពេញ​ដែលជា​ភូមិភាគ​កណ្តាល​បាន​ស្វែង​រកឃើញ​ ក្រុម​ចំនួន​៤​សម្រាប់​ឡើងទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​យុទ្ធនា​ការប្រកួត​ ជ្រើសរើស​ជើងឯក​កីឡា​អេឡិចត្រូនិក​ថ្នាក់ជាតិ​ប្រចាំឆ្នាំ​២០១៥​របស់​ សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា​។

​    ​ភូមិភាគ​រាជធានី​ភ្នំពេញ​មាន​ក្រុមអ្នកលេង​កីឡា​អេឡិចត្រូនិក​រាប់រ​យ​ ក្រុម​បាន​ចុះឈ្មោះ​ចូលរួម​ប្រ​កួត​ជម្រុះ​ស្វែង​ក្រុម​ខ្លាំង​ចំនួន​៨​។​

 បន្ទាប់ពី ​ការប្រកួត​ជម្រុះ​អស់​រយៈពេល​ច្រើន​ថ្ងៃ​ពោល​គិត​ចាប់ពី​ថ្ងៃទី​១៦​ដល់ទី​ ២១​ខែវិច្ឆិកា​មក​នោះ ក្រុម​ខ្លាំង​ទាំង​៨​ត្រូវបាន​រកឃើញ និង​បែង​ចែកជា​ពីរ​ពូ​ល​សម្រាប់​ប្រកួត​សន្សំ​ពិន្ទុ​។​

     ពូ​ល A មាន​ក្រុម Vfriend, Immortal, Noescape និង Revenger ហើយ​ឆ្លងកាត់​ប្រកួត​សន្សំ​ពិន្ទុ​៣​លើក​ក្នុង​ពូ​ល ក្រុម Vfriend និង Immortal មាន​៦​ពិន្ទុ​ដូចគ្នា បន្ទាប់ពី​ឈ្នះ​២​ប្រកួត និង​ចាញ់​១​ប្រកួត​។​

     ចំណែក​ពូ​ល B មាន​ក្រុម Zers, Five Military, The Hell Gate និង Five Varrior ហើយ​ឆ្លងកាត់​ប្រកួត​សន្សំ​ពិន្ទុ​៣​លើក​ក្នុង​ពូ​ល ក្រុម Zers និង Five Military មាន​៦​ពិន្ទុ​ដូចគ្នា ក្រោយ​ឈ្នះ​២​ប្រកួត និង​ចាញ់​១​ប្រកួត​។ ដូច្នេះ​ក្រុម​៤​គឺ Vfriend, Immortal, Zers និង Five Militarty ជា​អ្នក​ឡើងទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ក្នុង​កម្មវិធី​បុណ្យ​សមុទ្រ​នៅ​ ខេត្តកំពត​។

    ​ដោយសារ​តំបន់​រាជធានី​ភ្នំពេញ​មាន​ក្រុម​ចូលរួម​ច្រើន​និង​ត្រូវបំពេញ​ ក្រុម​ទាំង​១៦​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នោះ​តំបន់​នេះ​ត្រូវ​ជ្រើសរើស​ ច្រើនជាងគេ​គឺ​រហូតដល់​៤​ក្រុម​។​ក្រុម​ទាំង​៤​ដែល​ប្រកួត​នៅ​ភ្នំពេញ​ មិនទាន់​ប្រ​កួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៅឡើយ​ទេ​។

​    ​ពួកគេ​ត្រូវ​ប្រកួត​គ្នា​ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៅ​បុណ្យ​ សមុទ្រ​ដើម្បី​ស្វែងរក​ក្រុម​២​ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ​សម្រាប់​ប្រកួត​យក​ ជើងឯក​ប្រចាំ​តំបន់​រាជធានី​ភ្នំពេញ​ដែល​ក្រុម​លេខ​១​ទទួលបាន​១៥០០​ដុល្លារ និង​ក្រុម​លេខ​ពីរ​១០០០​ដុល្លារ​។

     រហូតដល់​ពេលនេះ គណៈកម្មការ​រៀបចំ​កា​រ​ប្រកួត​របស់​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា​បាន​ ស្វែង​រកឃើញ​ក្រុម​ចំនួន​១៤​ហើយ គឺ​នៅសល់តែ​២​ក្រុម​ទៀត​ប៉ុណ្ណោះ​ដែល​នឹងត្រូវ​បំពេញ​ក្រុម​ទាំង​១៦​នៅ​វគ្គ ​ផ្តាច់ព្រ័ត្រ​។ ២​ក្រុម​ទៀត​ត្រូវ​ស្វែងរក​នៅ​តំបន់​ទី​៦​ដែលជា​តំបន់​ចុងក្រោយ​គឺ​ខេត្ត​ ព្រះសីហនុ កំពត កោះកុង កំពង់ស្ពឺ និង​តាកែវ ពីថ្ងៃ​ទី​៧ ធ្នូ ដល់ ទី​១១ ធ្នូ​។​

     សូមបញ្ជាក់ថា នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ក្នុង​កម្មវិធី​បុណ្យ​សមុទ្រ​នៅ​ខេត្តកំពត​នា​ខែធ្នូ ​ខាងមុខនេះ មានការ​ប្រកួត​២​ផ្នែក​សំខាន់បំផុត​។​ផ្នែក​ទី​១​ការប្រកួត​យក​ជើងឯក​ប្រចាំ ​តំបន់​ទាំង​៦​ដែល​ក្រុម​លេខ​១​ប្រចាំ​តំបន់​នីមួយៗ​នឹង​ទទួល​ប្រាក់រង្វាន់ ​១៥០០​ដុល្លារ និង​ក្រុម​លេខ​២​ទទួលបាន​ប្រាក់រង្វាន់​១០០០​ដុល្លារ​។​

​     បន្ទាប់មក​នៅ​ផ្នែក​ទី​២​ក្រុម​ទាំង​១៦​ត្រូវ​បែង​ចែកជា​ពូ​លហើយ​ប្រកួត​ សន្សំ​ពិន្ទុ​ឡើង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​និង​វគ្គ​ផ្តាច់ព្រ័ត្រ​ សម្រាប់​ជ័យលាភី​ជើងឯក​ជាតិ​ដែល​ក្រុម​លេខ​១​ទទួលបាន​ប្រាក់រង្វាន់​១៥០០​ ដុល្លារ ក្រុម​លេខ​២​ទទួលបាន​ប្រាក់​១០០០​ដុល្លារ និង​ក្រុម​លេខ​៣​ទទួលបាន​ប្រាក់​៥០០​ដុល្លារ​។​
​    ​
    ​អ្វីដែល​ពិសេស​ក្រុម​ជើងឯក​និង​ជើងឯក​រង​នឹង​តំណាង​ឲ្យ​កម្ពុជា​ចូលរួម​ ប្រកួត​កីឡា​អេឡិចត្រូនិក​អន្តរជាតិ MATIC នៅ​ប្រទេស​ឥណ្ឌូណេស៊ី​នាម​ករា ឆ្នាំ​២០១៦៕