អូន​ម៉ី​៖ មើល​លេងៗ​ហើយ​កុំ​ខឹង​

អូន​ម៉ី​៖ មើល​លេងៗ​ហើយ​កុំ​ខឹង​

​រាជធានី​ភ្នំពេញ : “​កុំ​ខឹង​កុំ​ស្អប់​អូន​! ពេល​អូន​ចូលចិត្ត​ស្លៀកពាក់​សិច​ស៊ី​។ បើ​រិះគន់​អូន​សូម រិះគន់​ដោយ​សេចក្តី​ស្ថាបនា​។ កុំ​ប្រមាថ​អូន​ទៀត​។ ធ្វើ​ដើម្បី​អ្នកគាំទ្រ និង​ទស្សនិកជន​ប៉ុណ្ណោះ​” ។ នេះ​ជាស​ម្តី​របស់ តារា​សម្តែង​សិច​ស៊ី កញ្ញា អូន​ម៉ី ដែល​ស្ងាត់​មួយរយៈ​។​

 

​រូបភាព​៥​សន្លឹក​នៃ​សម្រស់​របស់​តារា​សិច​ស៊ី​អូន​ម៉ី​បង្ហាញ ពី​រូបរាង​ស្លី​ម និង​សម្ញែង​ដើមទ្រូង​ទៅកាន់​អ្នកគាំទ្រ និង​ទស្សនិកជន​ដែល​តែងតែ​ពេញចិត្ត​នឹង​នាង​។ ការ​បញ្ចោ​ញ​រូបភាព​សិច​ស៊ី​របស់​នាង​លើក​នេះ​ធ្វើឡើង​ក្រោយពី​នាង​បាន​ស្ងាត់​មួយរយៈ​ពេល​ជួប​ព្យុះ រិះគន់​យ៉ាងខ្លាំង​ពី​សំណាក់​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ទៅលើ​នាង​បាន​ស្លៀក​រ៉ូ​ប​សិច​ស៊ី​បញ្ចោ​ញ​ដើមទ្រូង​ស្ទើរតែ​អស់កាល​ពី​ខែមករា ឆ្នាំ​២០១៥ ។​

 

​កញ្ញា អូន​ម៉ី បាន​ប្រាប់ថា “​ឃើញ​ស្លៀកពាក់​សិច​ស៊ី​នោះ មិនមែន​ទើប​ឥឡូវ​នោះទេ​។ ខ្ញុំ​ចូលចិត្ត​យូរហើយ​។ ខ្ញុំ​ចូលចិត្ត​ស្លៀកពាក់​សិច​ស៊ី​តាំង​ពីមុន​មិនទាន់​ចូល​សិល្បៈ​មកម្ល៉េះ​។ ខ្ញុំ​មិន​បង្ហាញ​ភាព​សិច​ស៊ី​ខ្លាំងណាស់ ណា​អី​នោះដែរ​។ មិន​ដូច​ការគិត​លើក​មុន​ដែល​មានការ​បង្ហោះ​វីដេអូ​ខ្ញុំ​នោះទេ​។ លក្ខណៈ​សម្លៀកបំពាក់​ថ្ងៃនោះ​ដូចជា​ធម្មតា​ប៉ុណ្ណោះ ពីព្រោះ​តារាៗ​គេ​ត្រូវ​ស្លៀកពាក់​យ៉ាងណា​ឲ្យ​ខុសគ្នា និង​ប្លែក ហើយ​ខ្ញុំ​ធ្វើយ៉ាងណា​ស្លៀកពាក់​ឲ្យ​សិច​ស៊ី​ឲ្យ​តម្រូវ​ទៅតាម​កម្មវិធី​ប៉ុណ្ណោះ​។ ពីព្រោះ​តារា​ត្រូវតែ​ស្លៀក​សិច​ស៊ី ហើយ​រឿង​ខ្លះ​មិន​តម្រូវ​ស្លៀកពាក់​សុភាព​គ្រប់ពេល​មក​ណា​។ ខ្ញុំ​ត្រូវ​ស្លៀកពាក់​ខោអាវ​សិច​ស៊ី​ខ្លះ​ដែរ មិនមែន​សុទ្ធ​តែមាន ខោអាវ​សុភាព​ទាំងអស់​នោះទេ​។ រាល់ពេល​សម្តែង​ខ្ញុំ​ធ្វើ​ទៅតាម​កម្មវិធី​ថត​ប៉ុណ្ណោះ​។ បើ​ឲ្យ​សិច​ស៊ី គឺ​សិច​ស៊ី​ហើយ​។ ប៉ុន្តែ​បើ​សុភាព​ក៏​ខ្ញុំ​មិនអាច​សិច​ស៊ី​ដែរ​។ ថត​បទ​ចម្រៀង ឬ​ថត​រឿង ខ្ញុំ​ធ្វើ​ទៅតាម​គេ​តម្រូវ​។ បើ​និយាយ​ពី​នៅ​ខាងក្រៅ​វិញ​ខ្ញុំ​មិន​ដល់​ថ្នាក់​សិច​ស៊ី​ខ្លាំង​នោះទេ គឺ​រាល់ថ្ងៃ​ខ្ញុំ​ធ្វើខ្លួន​សាមញ្ញ ធម្មតា​បែប​សុភាព​ដែល​ស្លៀក​យ៉ាងណា​ឲ្យ​មនុស្ស​ទូទៅ​មើល​មក​ខ្ញុំ​ចូល​ភ្នែក​”​។​

 

​កញ្ញា អៀ ម៉េង​លី ហៅ​អូន​ម៉ី បាន​បញ្ជាក់ថា នាង​បាន​ចូល​សិល្បៈ​ជិត​២​ឆ្នាំ​មកហើយ ដែល​មកដល់​បច្ចុប្បន្ន បាន​ថត​រឿង​ចំនួន​៤​រឿង ក្នុងនោះ​មានរឿង “​មរតក​បេះដូង​”, “​ឱ​អូន​សំឡាញ់​”,“​ខ្មោច​ទឹក​” និង “​វិថី​នារី​”​ដែល​កំពុងដំណើរការ​ថត​។ នាង​ដើរតួ​ភាគច្រើន​ជា​តួ​ឆ្នាសឆ្នើម​ដែល​សម្ញែង​ភាព​សិច​ស៊ី ក្នុង​រឿង និង​ធ្វើ​ឲ្យ​ខ្លួន​ជា​មនុស្ស​មាន​សម្រស់​ស្អាត​។ ភាគច្រើន​ទៅ​ថត ខារ៉ាអូខេ និង​ថតកុន​នាង​តែងតែ​ធ្វើខ្លួន​មនុស្ស​សិច​ស៊ី ប៉ុន្តែ​មិន​ដល់​ថ្នាក់​សិច​ស៊ី​ជ្រុល​ពេក​នាពេល​បច្ចុប្បន្ន​។​

 

​ទោះបីជា​ការហាម​ប្រាម​ពី​ក្រុមគ្រួសារ​ក៏ដោយ​ក៏ នាង​នៅតែ​បន្តធ្វើ​ការងារ​សិល្បៈ និង​ធ្វើខ្លួន​ជា​តារា​ស្រី​សិច​ស៊ី​។ ប៉ុន្តែ​កន្លងមក​នាង​បានទទួល​អារម្មណ៍​បាក់​ទឹកចិត្ត បន្តិចបន្តួច​នៅពេល​អ្នកលេង​ហ្វេ​ស​ប៊ុ​ក បាន​រិះគន់​ប្រមាថ​ដល់​សេចក្តីថ្លៃថ្នូរ​ធ្វើ​ឲ្យ​នាង​ស្ទើរតែ​មិន​ចង់​ចេញពីផ្ទះ​ទៅធ្វើ​ការ​ឡើយ​។ តារា​លេង​ដើមទ្រូង​រូបនេះ​បាន​និយាយថា “​កាលពី​លើក​មុន ទាំង​ម៉ាក់ និង​បងប្អូន​ថា មិន​ឲ្យ​ខ្ញុំ​ចូលធ្វើ​សិល្បៈ​ទៀត​ទេ​។ ត្រូវតែ​ឈប់​ដាច់ខាត​ធ្វើ​សិល្បៈ​។​

 

​ប៉ុន្តែ​ខ្ញុំ​សុំ​ទៅ​ពួកគាត់​វិញ​ថា លើក​ក្រោយៗ ខ្ញុំ​នឹង​ឈប់​ស្លៀកពាក់​សិច​ស៊ី​ខ្លាំង​ហើយ​។ ខ្ញុំ​នឹងធ្វើ​ការកែតម្រូវ​ឡើងវិញ​។ ពេលដែល​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​រិះគន់​ខ្ញុំ​ខ្លាំង​មក​ខ្ញុំ​មាន​អារម្មណ៍​ថា ខឹង​ពួកគាត់​ដែរ​។ ពួកគាត់​រិះគន់​មិនមែន​ស្ថាបនា​ឡើយ គឺ​រិះគន់​ជេរ​ពេញមាត់​តែម្តង​។ ប៉ុន្តែ​បើ​ពួកគាត់ រិះគន់​ដាក់ថា គួរតែ​កែតម្រូវ​នៅពេល​លើក​ក្រោយៗ​ទៅ​ខ្ញុំ​ទទួលបាន​។ ខ្ញុំ​ចូល​សិល្បៈ​ជាង​មួយឆ្នាំ​មិនសូវមាន​អ្នក​ស្គាល់​ខ្ញុំ​ឡើយ ប៉ុន្តែ​ដល់ពេល​បង្ហោះ​វីដេអូ​ពេល​ខ្ញុំ​ស្លៀក​រ៉ូ​ប​សិច​ស៊ី​នោះ​ទៅ​មាន​មនុស្សម្នា​ជាច្រើន​ស្គាល់​ខ្ញុំ​តែម្តង​។ ពេល​ទៅណា​ម្តង​គេ​ឃើញ​ខ្ញុំ​ចេះ​មក សួរនាំ​ខ្ញុំ​ពី​រឿងលើក​មុន​រហូត​”​។​

 

​អូន​ម៉ី បាន​និយាយថា “​ខ្ញុំ​ដឹងថា ពេល​សិច​ស៊ី គឺ​សិច​ស៊ី​យ៉ាងម៉េច ហើយ​ពេល​សុភាព គឺ​សុភាព​បែប​ម៉េច​ហើយ​។ ខ្ញុំ​មិនមែន​ចង់បាន​ដូច​បរទេស​តែ​រហូត​នោះទេ​។ ប៉ុន្តែ​ខ្មែរ​យើង​តែងតែ​រិះគន់​ទម្លាក់​អ្នកសិល្បៈ​ចង់​ដល់​បាត​ទៅហើយ​។ គ្រាន់តែ​តារា​មួយ​តែងខ្លួន​សិច​ស៊ី​តិច គឺ​ហ្វេ​ស​ប៊ុ​ក​ចាំតែ​វាយប្រហារ​តែម្តង​។ និយាយ​ទៅ​សម័យ​ហ្វេ​ស​ប៊ុ​ក​រិះគន់​តារា​តែម្តង​។ សូម​រិះគន់​ដោយ​ស្ថាបនា ប្រសើរ​ជាជាង ណាមួយ​ខ្មែរ​យើង​គួរ​មើលទៅ​បរទេស​ធ្វើ​ដូច​គេ ស្រុក​គេ យក​រូប​តារា​ស្រស់ស្អាត​តារា​សិច​ស៊ី​មក អង្គុយ​មើល​សរសើរ មិន​ដូច​ខ្មែរ​យើង​តែងតែ​អ្វីៗ​ក៏​អាក្រក់​រហូត​”៕

អូន​ម៉ី​៖ មើល​លេងៗ​ហើយ​កុំ​ខឹង​ អូន​ម៉ី​៖ មើល​លេងៗ​ហើយ​កុំ​ខឹង​ អូន​ម៉ី​៖ មើល​លេងៗ​ហើយ​កុំ​ខឹង​ អូន​ម៉ី​៖ មើល​លេងៗ​ហើយ​កុំ​ខឹង​

អូន​ម៉ី​៖ មើល​លេងៗ​ហើយ​កុំ​ខឹង​