ពេទ្យ​បារាំង​ម្នាក់​​ដែល​អង្គុយ​ញ៉ាំ​អាហារ​ពេល​ផ្ទុះ​នៅ​ប៉ារីស​​ សង្គ្រោះ​អ្នក​របួស​​ចំ​ភារវករ​


ពេទ្យ​បារាំង​ម្នាក់​​ដែល​អង្គុយ​ញ៉ាំ​អាហារ​ពេល​ផ្ទុះ​នៅ​ប៉ារីស​​ សង្គ្រោះ​អ្នក​របួស​​ចំ​ភារវករ​

គិលានុបដ្ឋាយិកា​បារាំង​ម្នាក់​ដែល​សុំ​ឲ្យ​ហៅ​ឈ្មោះ​គាត់​ David ​បាន​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ​ពី​ការ​បំផ្ទុះ​គ្រាប់​បែក​ ក្នុង​ហាង​កាហ្វេ​​មួយ​ Comptoir Voltaire កាល​ពី​ថ្ងៃ​​​សុក្រ​ទី​១៣​កន្លង​ទៅ​ ហើយ​អ្នក​របួស​ម្នាក់​ក្នុង​ចំណោម​អ្នក​របួស​ផ្សេង​ទៀត​ដែល​លោក​ជួយ​ព្យាបាល ​គឺ​ជា​ភារវករ។

 

ពេទ្យ​បារាំង​ម្នាក់​​ដែល​អង្គុយ​ញ៉ាំ​អាហារ​ពេល​ផ្ទុះ​នៅ​ប៉ារីស​​ សង្គ្រោះ​អ្នក​របួស​​ចំ​ភារវករ​

គិលានុបដ្ឋាកនាយក​បារាំង​ David 

 

David​ ឲ្យ​ដឹង​ថា​ លោក​បាន​ប្រទះ​ឃើញ​អ្នក​រង​របួស​ម្នាក់​ត្រូវ​បាន​កៅអី​ និង​តុ​ដួល​ពី​លើ​ ហើយ​សន្លប់​បាត់​ស្មារតី។ លោក​បាន​ទាញ​បុរស​នោះ​ឲ្យ​ដេក​រាប​ ហើយ​ធ្វើ​ការ​សង្គ្រោះ​បន្ទាន់។ ប៉ុន្តែ​ពេល​គាត់​ហែក​អាវ​អ្នក​របួស​រូប​នោះ​ដើម្បី​ធ្វើ​ការ​ឆែក​មើល​មុខ​របួស​ គាត់​បានសង្ស័យ​ថា​ បុរស​រូប​នោះ​ជា​ភារវករ។

 

David ​និយាយ​ថា៖ “នៅ​លើ​ខ្លួន​បុរស​នោះ​មាន​ខ្សែ​ភ្លើង​ជា​ច្រើន​ ស​ ខ្មៅ​ ក្រហម​ និង​ទឹក​ក្រូច។ បួន​ពណ៌​ផ្សេង​គ្នា”។

 

បុរស​ដែល​ David ​ចង់​សង្គ្រោះ​នោះ​ គឺ​ជា​ Brahim Abdeslam​ ជា​ម្នាក់​ក្នុង​ចំណោម​ភារវករ​ជា​ច្រើន​នាក់​ផ្សេង​ទៀត​ ដែល​បាន​វាយ​ប្រហារ​បារ​ ភោជនីយដ្ឋាន​ កីឡដ្ឋាន​ និង​មហោស្រព​ដន្ត្រី​ ដែល​បណ្ដាល​ឲ្យ​មនុស្ស​ប្រហែល​១៣០​នាក់​បាត់​បង់​ជីវិត។

 

ពេទ្យ​បារាំង​ម្នាក់​​ដែល​អង្គុយ​ញ៉ាំ​អាហារ​ពេល​ផ្ទុះ​នៅ​ប៉ារីស​​ សង្គ្រោះ​អ្នក​របួស​​ចំ​ភារវករ​

 

ចុច​អាន៖ ម្ដាយ​របស់​​ភេរវករ​និយាយ​ថា៖ “កូន​ប្រុស​ខ្ញុំ​មិន​មាន​បំណង​សម្លាប់​នរណា​ម្នាក់​ទេ”

 

ក្រោយ​ពី​ដឹង​ថា​ អ្នក​របួស​នោះ​អាច​ជា​ភារវករ​ លោក​បាន​ប្រាប់​ដល់​អ្នក​ពន្លត់​អគ្គីភ័យ​ដែល​បាន​មក​ដល់​ដែរ​ ហើយ​មន្ត្រី​ពន្លត់​អគ្គីភ័យ​ក៏​បាន​ហៅ​ជំនួយ​ឲ្យ​ចូល​​ចាប់​យក​ជន​រង​របួស​នោះ។

 

David​ ជា​​គិលានុបដ្ឋាយិកា​មួយ​រូប​ បម្រើ​ការ​ក្នុង​មន្ទីរ​ពេទ្យ​មួយ​នាទី​ក្រុង​ប៉ារីស។ គាត់​បាន​ចូល​ញ៉ាំ​អាហារ​ពេល​ល្ងាច​ជាមួយ​នឹង​មិត្តភ័ក្ដិ​ក្នុង​ភោជនីយដ្ឋាន​ដែល​រង​ការ​វាយ​ប្រហារ។ ពេល​អ្នក​បម្រើ​យក​អាហារ​របស់​គាត់​ពី​ចង្ក្រានបាយ​មក​ឲ្យ​ ក៏​មាន​ការ​ផ្ទុះ​គ្រាប់​បែក​ឡើង​ ធ្វើ​ឲ្យ​អាហារ​ដែល​លោក​កុម្ម៉ង់​ប៉ើង​ខ្ចាត់ខ្ចាយ។

 

ពេទ្យ​បារាំង​ម្នាក់​​ដែល​អង្គុយ​ញ៉ាំ​អាហារ​ពេល​ផ្ទុះ​នៅ​ប៉ារីស​​ សង្គ្រោះ​អ្នក​របួស​​ចំ​ភារវករ​

 

ពេល​ផ្ទុះ​ភ្លាម​ គាត់​ស្មាន​ថា​ ផ្ទុះ​ហ្គាស​ ក៏​ស្រែក​ឲ្យ​គេ​បិទ​ហ្គាស។ លោក​បាន​ជួយ​ស្ត្រី​មាន​របួស​ម្នាក់​ និង​យុវជន​ម្នាក់។ ដំបូង​លោក​គិត​​ថា​ បុរស​នោះ​ក៏​ជា​ជន​រង​គ្រោះ​ធម្មតា​ដែរ​ ប៉ុន្តែ​ទន្ទឹង​នឹង​មើល​ឃើញ​ផ្សែ​ភ្លើង​បំពាក់​នៅ​ខ្លួន​បុរស​នោះ​ លោក​ក៏​ឃើញ​នៅ​ចំហៀង​ខ្លួន​បុរស​នោះ​ក៏​មាន​មុត​ធ្លាយ​ទំហំ​ជាង​១១​អ៊ីញ។

 

ក្នុង​ការ​បំផ្ទុះ​​ក្នុង​ហាង​កាហ្វេ​នោះ​ មាន​មនុស្ស​​៣​នាក់​​រង​របួស​ និង​ Brahim Abdeslam បាន​បាត់​បង់​ជីវិត។ ប៉ូលិស​ប្រាប់​លោក​ថា​ គ្រាប់​បែក​ដែល​បំពាក់​លើ​ខ្លួន​ភារវករ​នេះ​គឺ​ផ្ទុះ​តែ​ផ្នែក​ខ្លះ​ ​មិន​បាន​ផ្ទុះ​១០០​%​ទេ។ បើ​ផ្ទុះ​ពេញ​១០០%​  នោះ​សោកនាដកម្ម​នឹង​ធំ​ជាង​នេះ៕

 

 

ចុច​អាន៖ ព័ត៌មាន​​ថ្មី​បំផុត​ជុំវិញ​ការ​វាយ​ប្រហារ​នៅ​ប៉ារីស

 

 

 

ប្រភព៖  newsweek