ក្រុម ISIS បង្កប់​គ្រាប់បែក​ក្នុង​តុក្កតា​ជ័រ ប៉ុនប៉ង​សម្លាប់​ក្មេង​ៗ​

ក្រុម ISIS បង្កប់​គ្រាប់បែក​ក្នុង​តុក្កតា​ជ័រ ប៉ុនប៉ង​សម្លាប់​ក្មេង​ៗ​

កង​កម្លាំង​សន្តិសុខ​របស់​អ៊ីរ៉ាក់​​បាន​ដោះ​គន្លឹះ និង​បំផ្លាញ​គ្រាប់​បែក​១៨​គ្រាប់​ដែល​បាន​បង្កប់​នៅ​ក្នុង​ខ្លួន​ប្រដាប់​ក្មេង​លេង​ មុន​នឹង​ស្លៀក​ពាក់​ឡើង​វិញ​ជា​តុក្កតា​ជ័រ​។ តាម​ការ​រាយការណ៍​ពី​ប្រភព​របស់​សារព័ត៌មាន​គុយវ៉ែត​ ពួក​ ISIS ​មាន​គម្រោង​ពង្រាយ​តុក្កតា​ដែល​មាន​លាក់​គ្រាប់​បែក​ទាំង​នោះ​នៅ​តាម​ផ្លូវ​ចន្លោះ​ទីក្រុង Baghdad និង Karbala ជា​កន្លែង​ដែល​នឹង​មាន​ក្រុម​និកាយ Shia Muslim រាប់​លាន​នាក់​​​ដើរ​ចូលរួម​ក្នុង​ធម្មយាត្រា​ Arbaeen​ ប្រចាំ​ឆ្នាំ​នៅ​ខែ​ក្រោយ​។

 

ក្រុម ISIS បង្កប់​គ្រាប់បែក​ក្នុង​តុក្កតា​ជ័រ ប៉ុនប៉ង​សម្លាប់​ក្មេង​ៗ​
 
​​ធម្មយាត្រា​ Arbaeen​ គឺ​ជា​ពិធី​បុណ្យ​សាសនា​ធំ​មួយ​ដែល​មាន​ម៉ូស្លីម​សាសនិក​ចូល​រួម​ជាច្រើន​លាន​នាក់​​ ​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង Karbala ​ដើម្បី​ប្រារព្ធ​ពិធី​។ ​គ្រាប់​បែក​ដែល​មាន​ផ្ទុក​ក្នុង​ខ្លួន​តុក្កតា​ទាំង​នោះ​ត្រូវ​បាន​កង​កម្លាំង​សន្តិសុខ​រក​ឃើញ​នៅ​តំបន់​ជាយក្រុង​ភាគ​ជើង​ឆៀង​ខាង​កើត​ទី​ក្រុង​ Baghdad។

 

ក្រុម ISIS បង្កប់​គ្រាប់បែក​ក្នុង​តុក្កតា​ជ័រ ប៉ុនប៉ង​សម្លាប់​ក្មេង​ៗ​
 
គួរ​រំឭក​ថា កាល​ពី​ថ្ងៃ​សុក្រ​នេះ យ៉ាង​ហោច​ណាស់​មាន​មនុស្ស​១៥​នាក់​បាន​ស្លាប់​ក្នុង​ហេតុការណ៍​វាយប្រហារ​ដោយ​គ្រាប់​បែក​ក្នុង​ទី​ក្រុង Baghdad ​ដោយ​រាប់​បញ្ចូល​ទាំង​វិហារ​អ៊ីស្លាម​មួយ​ក្នុង​ទីក្រុង​នេះ​ផង​ដែរ​។ ហើយ​ពេល​នេះ ក្រុម​ ISIS ក៏​កំពុង​រៀបការ​គម្រោង​សម្លាប់កុមារ​​ដោយ​គ្រាប់​បែក​បង្កប់​ខ្លួន​នេះ​ទៀត តែ​សំណាង​ល្អ ត្រូវ​បាន​រក​ឃើញ​ និង​បំផ្លាញ​ចោល​បាន​មុន​។

 

ក្រុម ISIS បង្កប់​គ្រាប់បែក​ក្នុង​តុក្កតា​ជ័រ ប៉ុនប៉ង​សម្លាប់​ក្មេង​ៗ​

 

ចុចអាន៖ បារាំង​បើក​ការ​វាយប្រហារ​សងសឹក ISIS ​ដោយ​ប្រើ​យន្តហោះ​ចម្បាំង​១០​គ្រឿង

 

ប្រែ​សម្រួល​៖ សុគន្ធី​
ប្រភព​៖ dailymail