យុវជនម្នាក់ ចងកធ្វើអត្តឃាត ដោយមិនដឹង មូលហេតុ នៅស្រុក កំពង់ត្រាច

កំពត៖ យុវជនម្នាក់ដាច់ចិត្ត បញ្ចប់ជីវិ ត ដោយចងកធ្វើអត្តឃាត កាលពីម៉ោង៨និង៣០នាទីយប់ ថ្ងៃទី២១ ខែវិច្ឆកា ឆ្នាំ២០១៥ ចំណុចផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិកោះចំការ ឃុំបឹងសាលា ខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត។

មន្ត្រីនគរបាលមូលដ្ឋាន បានឲ្យដឹងថា: ជនរងគ្រោះ ឈ្មោះជ្រុយ វ៉ាន់ ហៅចក់ ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិ ឃុំខាងលើ។ មន្ត្រីដដែលបន្តថា ជនរងគ្រោះមុនកើតហេតុការណ៍ បានដើរទៅខ្ចីម៉ូតូ ពីបងដឹកអាគុ យយកទៅបញ្ចូលនៅឯក្បាលថ្នល់ឬស្សី ស្រុក ចេញតាំងពីព្រឹកព្រលឹម រហូត ដល់ ថ្ងៃល្ងាច ទើបដឹកអាគុយដែលបញ្ចូលភ្លើងរួចហើ យ ដឹកត្រឡប់មកដល់ផ្ទះវិញ ហើយដាក់អាគុយចុះ ក៏បានជិះយកម៉ូតូទៅសងឲ្យបងវិញ ខណៈជនរងគ្រោះដើរវិលត្រឡប់មកដល់ផ្ទះវិញភ្លាមនោះ ក៏ប្រើ ប្អូនទៅទិញបារីជក់ លុះប្អូនទិញបារីរួចហើយ ដើរយកបារីមកឲ្យបងវិញ ស្រាប់តែដើរចូល ទៅក្នុងផ្ទះ ឃើញបងចងករសម្លាប់ខ្លួន នៅលើមេដំបូលផ្ទះ បណ្តាលឲ្យស្លាប់បាត់ទៅហើយ ដោយមិនដឹងអំពីមូល ហេតុអ្វីឡើយ។
បច្ចប្បន្ន សពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារ កំពុងចាត់ចែងធ្វើបុណ្យតាមប្រពៃ ណី៕

យុវជនម្នាក់ ចងកធ្វើអត្តឃាត ដោយមិនដឹង មូលហេតុ នៅស្រុក កំពង់ត្រាច

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត