មូលហេតុដែលបង្ក ឲ្យមានក្លិនមាត់មិនល្អ

អ្នកជំនាញបានអះអាងថា យ៉ាងហោចណាស់ ៩០ភាគរយ នៃអ្នកមានក្លិនមាត់ មានប្រភពចេញពីមាត់ និងអាហារដែលចេញពីក្រពះ។ ការធ្វើអនាម័យធ្មេញជាមូលដ្ឋាន ដោយធ្វើការដុសធ្មេញ និងសំអាតធ្មេញ ដោយរួតខ្សែនៅចន្លោះធ្មេញ គឺជាការចាំបាច់បំផុត នៅក្នុងប្រចាំថ្ងៃ ក៏ប៉ុន្តែកំណកដែលកក នៅចន្លោះធ្មេញរបស់អ្នក មិនមែនជាប្រភពសំខាន់ នៃការធ្វើឲ្យមានក្លិនមាត់នោះទេ។

តាមការពិតវាមានប្រភពចេញពី ផ្នែកខាងក្រោយនៃអណ្តាតរបស់អ្នក ហើយវាជាក្លិនសមាសធាតុស៊ុលផួ ដែលជាផលិតផលកើតឡើងមកពី មេរោគនៃកំទេចចំណីអាហារ។

បាក់តេរីទាំងនេះមានតួនាទី នៅក្នុងការរំលាយអាហារ ហើយនៅពេលមាត់របស់អ្នកពោរពេញទៅដោយទឹកមាត់ ដែលសំបូរអុកស៊ីសែន ដោយពួកវាបំពេញការងារ ដោយមិនបង្កក្លិនអាក្រក់នោះទេ៕

មូលហេតុដែលបង្ក ឲ្យមានក្លិនមាត់មិនល្អ