តើបញ្ហាអ្វីខ្លះដែលបុរសៗ តែងតែព្រួយបារម្ភ អំពីការរួមភេទ?

១-រកទិញស្រោមអនាម័យ៖ ការពិតដែលអ្នកដឹងគឺថា អ្នកត្រូវតែទិញ ស្រោមអនាម័យ នេះមានន័យថា អ្នកកំពុងតែគិតអំពីសុវត្ថិភាពនៃការរួមភេទ ហើយនោះគឺជាជំហានមួយដ៏ត្រឹមត្រូវ ។ ការដែលមិនអាចទិញអ្វីបាន ចូរចងចាំថា ការរួមភេទដោយមិនមានសុវត្ថិភាពអាចនឹងបង្កទៅជាជំងឺជាច្រើនដូចជា ជំងឺអេដស៍ដែលអាចនឹងធ្វើឲ្យអ្នកស្លាប់បាន ។ រឿងនោះគួរតែផ្តល់ឲ្យអ្នកនូវទំនុកចិត្តដែលអ្នកត្រូវតែទិញ ស្រោមអនាម័យមកប្រើ និងថែរក្សាអ្នក និងដៃគូអ្នកកុំឲ្យឆ្លងជំងឺពី ការរួមភេទបាន ។

២-ការរួមភេទដោយដៃ៖ នេះគ្រាន់តែជំនឿមិនត្រឹមត្រូវមួយចំនួនតូចប៉ុណ្ណោះ ដែលទាក់ទងនឹងការរួមភេទដោយដៃ ។ ចំពោះចម្លើយ គឺមិនមែននោះទេ ការរួមភេទដោយដៃមិនអាចធ្វើឲ្យអ្នកលែងមានកូនបានទេ ទោះបីជាអ្នកធ្វើ វាច្រើនដងយ៉ាងណាក៏ដោយ ។ វាគឺជាមធ្យោបាយដ៏ល្អបំផុតក្នុងការយល់ដឹងអំពីរាងកាយរបស់អ្នក ហើយវាអាចមានទម្លាប់មួយប្រកប ដោយសុខភាពផងដែរ ។

៣-នៅកម្លោះបរិសុទ្ធ៖ បុរសភាគច្រើននឹងមិនដែលប្រាប់មិត្តភក្តិ ឬដៃគូរួមភេទខាងស្រីរបស់គេថា ពួកគេមិនដែលរួមភេទ ទាល់តែសោះនោះទេ ។ ទោះបីជាយ៉ាងណាក៏ដោយ ការដែលមានភាពបរិសុទ្ធមិនមែនជាអារម្មណ៍ មួយត្រូវអៀនខ្មាសនោះទេ ។ តាមការពិត មនុស្សស្រីភាគច្រើន នឹងនិយាយលើកទឹកចិត្តខ្លួនថា ពួកគេគឺជាមនុស្សដំបូងហើយសម្រាប់អ្នក ។

៤-មិនត្រៀមខ្លួនទុកជាមុន៖ នេះគឺជារឿងដែលមិនគួរឲ្យជឿមួយផ្សេងទៀត ប៉ុន្តែបុរសក៏អាចមានអារម្មណ៍ ថាមានសម្ពាធទៅលើការរួមភេទដែរ នៅពេលពួកគេមិនទាន់ត្រៀមខ្លួនរួច ។ ប្រសិនបើអ្នកមិនទាន់ត្រៀមខ្លួនទេ ចូរប្រាប់ឲ្យត្រង់ៗទៅ ។ ជំនួសឲ្យការបដិសេធន៍របស់អ្នក ដៃគូអ្នកនឹងគោរពតាមភាពស្មោះត្រង់របស់អ្នក ហើយនាងនឹងរង់ចាំ រហូតដល់អ្នកត្រៀមខ្លួនរួច ។

៥-ខ្លាចខាងស្រីមិនចង់រួមភេទ៖ ប្រសិនបើដៃគូខាងស្រី របស់អ្នកកំពុងតែមានអារម្មណ៍ ថាមានសម្ពាធ ឬត្រូវបានបង្ខំ ឲ្យរួមភេទនៅពេលនាង មិនទាន់នឹងត្រៀមខ្លួនផងនោះ វានឹងមិនអាចបំពេញបំណងដល់អ្នកបានទេ ។ ដូច្នេះចូរផ្តល់ឲ្យនាងនូវ គម្លាតមួយ និងយល់ដឹងពីតម្រូវការរបស់នាង និងរង់ចាំឲ្យនាងត្រៀមខ្លួនរួចសិនទៅ ។ ការរង់ចាំប្រហែលជារឿងល្អសម្រាប់អ្នក ។

៦-ខ្លាចខាងស្រីមិនឈានដល់កំពូល៖ ខណៈដែលអ្នកអាច ឬមិនអាចបំពេញបំណង ដល់នាងបាន វាមិនអាស្រ័យទៅលើថាអ្នកត្រូវ រួមភេទឲ្យបានច្រើនដងនោះទេ ។ ការដែលអ្នកទាំងពីរមានទំនាក់ទំនងផ្លូវកាយ និងផ្លូវចិត្តកាន់តែយូរ ហើយការសប្បាយ របស់នាងគឺជារឿងសំខាន់ សម្រាប់អ្នកផ្ទាល់ដែរ អ្នកគួរតែមិនចាំបាច់គិតអំពីរឿងនេះទៀតទេ ។

៧-ខ្វាយខ្វល់ពីទំហំប្រដាប់ភេទ៖ ការដែលអ្នកធ្លាប់ឮបែបនេះ គឺជារឿងត្រឹមត្រូវ ។ ទំហំមិនមែនជាដំណោះស្រាយ ដ៏ធំមួយដែលអ្នកត្រូវតែដឹងថា នឹងធ្វើអ្វីនោះទេ ។ ការដែលមានរូបសម្បត្តិដ៏ល្អ និងមិនអាចធ្វើឲ្យអ្នកក្លាយទៅជាដៃគូ រួមភេទដ៏ល្អបានទេប្រសិន បើអ្នកមិនដឹងពីរបៀបធ្វើឲ្យដៃគូអ្នក សប្បាយចិត្តផងនោះ ។ សរសៃប្រសាទដែលមានរំញោច ខ្លាំងបំផុតគឺស្ថិតនៅខាងក្រៅទ្វារមាស ដូច្នេះអ្នកអាចផ្តល់ការ សប្បាយដល់ដៃគូខាងស្រីរបស់អ្នកបាន ទោះបីជាលិង្គរបស់អ្នកតូចក៏ដោយ ។ ហើយអ្វីដែលអ្នកមានមិនគ្រប់គ្រាន់ ហេតុអ្វីបានជាអ្នកមិន ព្រមគួបផ្សំជាមួយនឹងជំនាញ របស់អ្នកទៅ?

៨-រួមភេទពេលខាងស្រីមករដូវ៖ កាលណាអ្នកទាំងពីររួមភេទជាមួយគ្នា កាន់តែមានផាសុខភាពកាន់តែយូរ ក្នុងពេលនាងមករដូវ វាគ្មានហេតុផលអ្វី ដែលអ្នកមិនអាចរួមភេទបាននោះទេ ។ ចំពោះចម្លើយគឺមិនមានអ្វីទាស់ខុសនោះទេ វាប្រហែលជាមាន បញ្ហារញ៉េរញ៉ៃបន្តិចបន្តួច ប៉ុន្តែនោះគឺជាជម្រើសផ្ទាល់ខ្លួនរបស់អ្នក ។ ចូរប្រាកដថា អ្នកបានរួមភេទដោយមានការការពារួចហើយ ដូច្នេះអ្នកមិនអាចឆ្លង ជំងឺតាមការរួមភេទបានទេ ។

៩-ខ្លាចខាងស្រីកុហក៖ ប្រសិនបើដៃគូខាងស្រីរបស់អ្នកពិតជាមិនទាន់ទទួលបានចំណុចកំពូលមួយទេ ប៉ុន្តែនាងកំពុងតែកុហក វាមានឱកាសតិចតួចណាស់ ដែលអ្នកនឹងអាចដឹងអំពីរឿងនេះ ។ ទោះបីជាយ៉ាងណាក៏ដោយ ជំនួសឲ្យការថប់អារម្មណ៍ថា នាងកំពុងតែកុហក ឬមិនមែននោះ អ្នកគួរតែបារម្ភឲ្យបានច្រើនអំពីការប្រាកដថា នាងរីករាយចំពោះខ្លួនឯងដែរឬក៏អត់ ។ ចូរនិយាយប្រាប់នាងអំពីអ្វីដែលធ្វើឲ្យនាងមានអារម្មណ៍ល្អ និងអ្វីដែលអ្នកត្រូវតែធ្វើ ដើម្បីជួយឲ្យនាងទទួលបានចំណុចកំពូល ។ កាលបើអ្នកធ្វើអ្វីៗ ឲ្យនាងសប្បាយចិត្តកាន់តែច្រើន អ្នកនឹងមិនចាំបាច់បារម្ភថា នាងកុហកនោះទេ ។

១០-ខ្លាចប្រដាប់ភេទរបស់ខ្លួនមិនអាចទៅរួច៖ ការគិតអំពីការបរាជ័យ គឺជាមធ្យោបាយមួយគង់តែកើតមានទេ ។ ចូរធ្វើឲ្យអារម្មណ៍ស្ងប់ បន្ធូរអារម្មណ៍ និងរីករាយជាមួយនឹងការរួមភេទរបស់អ្នកដោយមិនបាច់បារម្មណ៍អំពី អាកប្បកិរិយារបស់អ្នកឡើយ ។ ជាមួយគ្នានេះដែរ ចូរចៀសវាងការទទួលទានស្រាច្រើនពេក មុនពេលរួមភេទព្រោះវាអាចនឹង ធ្វើឲ្យលិង្គអ្នកមិនអាចងើបឡើងបានជាបណ្តោះអាសន្ន ៕

តើបញ្ហាអ្វីខ្លះដែលបុរសៗ តែងតែព្រួយបារម្ភ អំពីការរួមភេទ?