ក្រឡាប់រថយន្ត ដឹកឈើជ្រលុង ស្លាប់ និងរបួស ជាង១០នាក់ នៅស្រុកក្រគរ

ពោធិ៍សាត់ ៖ រថយន្តម៉ាកហ៊ីយិនដាយ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ ៣D-១០២៥ ដឹកឈើជ្រលុង ប្រឡៅមូល និងមានមនុស្សជិះនៅលើរថយន្តនោះជាច្រើនាក់ បានក្រឡាប់ផ្ងាជើង បណ្តាលឲ្យមនុស្ស ស្លាប់បាត់បង់ជីវិតចំនួន២នាក់ និងរបួសធ្ងន់ស្រាលចំនួន៨នាក់ កាលពីវេលាម៉ោង២២និង២០នាទី ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៥កន្លងមកនេះ លើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតនៅចំនុចចន្លោះ គីឡូម៉ែត្រ លេខ ១៤៣-១៤៤ ក្នុងភូមិសានសឃុំអន្សាចំបក់ ស្រុកក្រគរខេត្តពោធិ៍សាត់។

មន្ត្រីនគរបាលចរាចរផ្លូវគោកបានឲ្យដឹងថា ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិត ក្នុងហេតុការណ៍ ក្រឡាប់រថយន្តនោះរួមមានឈ្មោះ ងួន យ៉ា ភេទប្រុស អាយុ២៥ឆ្នាំ និងឈ្មោះ សាយ សាន ភេទប្រុស អាយុ៥៣ឆ្នាំ រស់នៅក្នុងភូមិរមាសឃុំស្រែធំ ស្រុករមាសហែក ខេត្តស្វាយរៀង។ សមត្ថកិច្ចបន្តឲ្យដឹង ទៀតថារហូតមកទល់ពេលនេះ សពជនរងគ្រោះត្រូវបានប្រគល់ទៅក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យ តាមប្រពៃណី ចំណែករថយន្តបង្កយកមករក្សាទុក នៅការិយាល័យនគរបាល ចរាចរផ្លូវគោក ខេត្ត ពោធិ៍សាត់ ដើម្បីរង់ចាំការដោះស្រាយ៕