លោក ហ៊ុន​ម៉ា​នី ឈ្នះ​រង្វាន់​មួយទៀត ផ្នែក​សន្តិភាព​ពិភពលោក Gusi នៅ​ប្រទេស​ហ្វីលីពីន​

ភ្នំពេញ: លោក ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បានឈ្នះ​ពានរង្វាន់​អន្តរជាតិ​មួយទៀត ផ្នែក​សន្តិភាព​ពិភពលោក Gusi នៅ​ប្រទេស​ហ្វីលីពីន​។ ពិធី​ទទួល​ពានរង្វាន់​នោះ នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី​២៥​វិច្ឆិកា ដោយមាន​ការចូលរួម​សម្តែង​សិ​ល្បះ​អបអរសាទរ​ពី​ក្រុម​សិល្បករវ័យក្មេង​​កម្ពុជា ផងដែរ​។​

​លោក​សម​រតនា ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បាន​ដឹកនាំ​សិល្បករ​កម្ពុជា ១៤ រូប ចាក​ចេញពី​កម្ពុជា នា​ព្រឹក​ថ្ងៃទី​២២​វិច្ឆិកា​នេះ ដើម្បី​ទៅ​ចូលរួម​សម្តែង​សិ​ល្បះ​សហ​សម័យ នៅក្នុង​ឱកាស​ប្រគល់ និង​ទទួល​ពានរង្វាន់​សន្តិភាព​ពិភពលោក Gusi នៅ​ប្រទេស​ហ្វីលីពីន​។​

​តាម​លោក សម​រតនា សិល្បករ​កម្ពុជា នឹង​សម្តែង​លើកដំបូង​នូវ​សិ​ល្បះ​សហ​សម័យ នាឱកាស​នោះ ក្រោម​ចំណងជើង​ថា "​ព្រះ​ច័ន្ទ​ពេញ​វង្ស​" ដើម្បី​បង្ហាញ​ពី​វប្បធម៌​ប្រពៃណី​ខ្មែរ ដល់​ពិភពលោក​។ "​ព្រះ​ច័ន្ទ​ពេញ​វង្ស​" បង្ហាញ​ពី​សាមគ្គីភាព​នៅក្នុង​សង្គម​ខ្មែរ បង្ហាញ​ពី​ភាពទន់ភ្លន់ តែ​មិន​ទន់ជ្រាយ​របស់​ប្រជាជន​ខ្មែរ ព្រមទាំង​បង្ហាញ​ពី​កា​រវិ​ឌ្ឍ​របស់​សង្គម​ខ្មែរ​ពី​ជំនាន់​មួយ ទៅ​ជំនាន់​មួយ​។​

​និយាយ​ពី​ពានរង្វាន់​សន្តិភាព​ពិភពលោក Gusi ដែល​លោក​ហ៊ុន​ម៉ា​នី ទទួលបាន​នាពេលនេះ​វិញ ត្រូវបាន​លោក សម រតនា លើកឡើងថា លោក​ហ៊ុន​ម៉ា​នី ជា​ជនកម្ពុជា ដំបូង​បំផុត ដែល​ទទួលបាន​រង្វាន់​សន្តិភាព​ពិភពលោក​នោះ​។ មាន​បេក្ខជន​ជ័យលាភី ១៩ រូប ដែល​ត្រូវបាន​ជ្រើសរើស ឲ្យ​ទទួល​នូវ​ពានរង្វាន់​សន្តិភាព​ពិភពលោក Gusi ហើយ​ក្នុងនោះ ក៏មាន​អតីត​ប្រធានាធិបតី ៣ រូប ផងដែរ​។​

​សូម​រម្លឹកថា កាលពី​ថ្ងៃទី​២១​វិច្ឆិកា លោក ហ៊ុន​ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​ជា​តំណាងរាស្ត្រ​វ័យក្មេង មណ្ឌល​ខេត្តកំពង់ស្ពឺ បានទទួល​បាន​នូវ​ពានរង្វាន់​ប្រជាជន​អាស៊ាន "The ASEAN People’s Award" នៅក្នុង​ពិធី​បើក​កិច្ចប្រជុំ​កំពូល​អាស៊ាន លើក​ទី​២៧ នៅ​ទីក្រុង គូ​ឡា​ឡាំ​ពួរ ប្រទេស​ហ្វីលីពីន​។​

​រង្វាន់​ប្រជាជន​អាស៊ាន ត្រូវបាន​បង្កើតឡើង ដើម្បី​លើកទឹកចិត្ត​ដល់​ស្ថាប័ន និង​ពលរដ្ឋ​នៅ​តំបន់​អាស៊ីអាគ្នេយ៍ ទាក់ទង​នឹង​ការខិតខំ​ប្រឹងប្រែង​ក្នុង​ការកសាង​សមត្ថភាព រួមមាន កិច្ចការ​នយោបាយ សង្គម វប្បធម៌ សេដ្ឋកិច្ច អប់រំ យុវជន និង​ការបំពេញ​ការងារ​ស្ម័គ្រចិត្ត​នៅតាម​សហគមន៍ ជាដើម​។ រង្វាន់​ដែលមាន​ទឹកប្រាក់ ១ ម៉ឺន​ដុល្លារ​នេះ ត្រូវ​ផ្តល់ឱ្យ​ជ័យលាភី​នៃ​រដ្ឋ​នីមួយៗ ដើម្បី​ជំរុញ​ទឹកចិត្ត​ពួកគេ​បន្តសកម្មភាព​របស់ខ្លួន​៕​