«ព្រះ​ច័ន្ទ​ពេញវង់»ខ្មែរ នឹងត្រូវ​បង្ហាញ​ក្នុង​ពិធី​ទទួល​ពានរង្វាន់​របស់​លោក ហ៊ុន ម៉ា​នី


សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បាន​ត្រៀម​ក្រុម​របាំ​សហ​សម័យ ដើម្បី​សំដែង​នៅក្នុង​ពិធី​ទទួល​ពានរង្វាន់​សន្តិភាព Gusi Peace Prize នៅ​ទីក្រុង​ម៉ានីល​នៃ​ប្រទេស​ហ្វីលីពីន​នៅ​ល្ងាច​ថ្ងៃទី២៥ខែវិច្ឆិកា​ខាងមុខនេះ។ ទស្សនីយភាព​នោះ​មាន​ចំណងជើង​ថា «ព្រះ​ច័ន្ទ​ពេញវង់» ដែល​នឹង​សំដែង​ដោយ​ក្រុម​សិល្បៈករ និង​សិល្បៈការិនី​នៃ​អង្គការ​អ​ម្រឹ​តា។

សិល្បករ និង​សិល្បការិនី​នៃ​អង្គការ​អ​ម្រឹ​តា​ចំនួន១៤រូប និង​សមាជិក​ប្រតិភូ៥រូប​ផ្សេងទៀត​បានចេញ​ដំណើរ​ទៅ​ប្រទេស​ហ្វីលីពីន​នៅ​ព្រឹក​ថ្ងៃអាទិត្យ​ទី២២ខែវិច្ឆិកា​នេះ ដើម្បី​ត្រៀម​សំដែង​សិល្បៈ​សហ​សម័យមួយ​នៅក្នុង​ពិធី​ទទួល​ពានរង្វាន់​សន្តិភាព Gusi Peace Prize របស់លោក ហ៊ុន ម៉ា​នី។

«ព្រះ​ច័ន្ទ​ពេញវង់»ខ្មែរ នឹងត្រូវ​បង្ហាញ​ក្នុង​ពិធី​ទទួល​ពានរង្វាន់​របស់​លោក ហ៊ុន ម៉ា​នីការសំដែង​សិល្បៈ​សហ​សម័យ «ព្រះ​ច័ន្ទ​ពេញវង់» ត្រូវបាន​បង្កើត​ឡើងជា​ពិសេស​សម្រាប់​ព្រឹត្តិការណ៍​ទទួល​ពានរង្វាន់ Gusi Peace Prize របស់​ជ័យលាភី ហ៊ុន ម៉ា​នី។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក សោម រតនា អ្នកសម្របសម្រួល​កម្ម​វិធី​របស់​ប្រតិភូ​កម្ពុជា​សម្រាប់​ការទទួល​ពានរង្វាន់ Gusi នេះ។ លោក សោម រតនា ដែល​បានចេញ​ដំណើរ​ជាមួយ​ប្រតិភូ​កម្ពុជា​នៅ​ព្រឹក​ថ្ងៃអាទិត្យ​នេះ​បាន​ពន្យល់​អំពី​ខ្លឹមសារ​នៃ​ការបង្ហាញ​ទស្សនីយភាព​នេះ​យ៉ាង​ដូច្នេះ៖«វា​គឺជា​ការសំដែង​ដ៏​ពិ​សេសមួយ​នៅក្នុង​ព្រឹត្តិការណ៍​ជា​អន្តរជាតិ​នោះ។ ទស្សនីយភាព​រយៈពេល៨នាទី ក្រោម​ចំណងជើង​ថា ព្រះ​ច័ន្ទ​ពេញវង់ នឹង​បង្ហាញថា កម្ពុជា​ទន់ភ្លន់ តែ​រ៉ឹង​ប៉ឹង មិន​ទន់ជ្រាយ។ វា​បង្ហាញថា កម្ពុជា​ដួល​ហើយ​ចេះ​ងើប​ឡើងវិញ កម្ពុជា​ចេះ​តស៊ូ និង​មាន​សាមគ្គីភាព»។

ពិធី​ទទួល​ពានរង្វាន់​សន្តិភាព​នោះ​ទាំងមូល​នឹងត្រូវ​ផ្សាយ​បន្ត​ផ្ទាល់​នៅលើ​កញ្ចក់​ទូរទស្សន៍​បាយ័ន​ផងដែរ​នៅ​ល្ងាច​ថ្ងៃ​អង្គារ​ទី២៥ ចាប់ពី​ម៉ោង៥ល្ងាច​ដល់​ម៉ោង៩យប់។ លោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ភរិយា​របស់​លោកនាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក​ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី នឹងចូលរួម​ក្នុង​ព្រឹត្តិការណ៍​នៅក្នុង​ទីក្រុង​ម៉ានីល​នោះ៕
«ព្រះ​ច័ន្ទ​ពេញវង់»ខ្មែរ នឹងត្រូវ​បង្ហាញ​ក្នុង​ពិធី​ទទួល​ពានរង្វាន់​របស់​លោក ហ៊ុន ម៉ា​នី

​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​