ការសិក្សា​ស្រាវ​ជ្រាវ​៖ស្ត្រី​នៅ​តែ​រង​សម្ពាធ​ និង​មាន​គម្លាត​ការងារ​ជាង​បុរស​ ទោះ​បីជា​នៅ​ក្នុង​ប្រទេស​អភិវឌ្ឍ​ក៏​ដោយ​

មិនថា​តែ​ប្រទេស​កម្ពុជា​ជា​ប្រទេស​ក្រីក្រ​ និង​កំពុង​អភិវឌ្ឍ​នោះ​ទេ ​សូម្បី​តែ​សហរដ្ឋអាមេរិក​ជា​ប្រទេស​ដែល​មាន​ភាព​រីក​ចម្រើន ​និង​ទាន់​សម័យ​នោះ ​ក៏​មាន​ស្ត្រី​រហូត​ដល់​ទៅ៧៩ភាគរយ ទទួលស្គាល់ថាខ្លួន ពិតជាមានគម្លាតការងារជាងបុរស។ ជាក់​ស្តែង​នៅ​កម្ពុជា​ មាន​ថ្នាក់​ដឹកនាំ​បុរស​មួយ​ចំនួន ​មិន​បាន​ផ្តល់​តំលៃ​ការងារ​ដល់​ស្ត្រី​នោះ​ទេ កាល​ពី​មុន​ ប៉ុន្តែ​នៅ​បច្ចុប្បន្ននេះ​ក៏​មាន​ការ​ផ្លាស់ប្តូរ​ផ្នត់​គំនិត​នេះ​ជា​បណ្តើរ​ៗ​ហើយ​។