ក្រុម​ចោរប្លន់ប្រដាប់​អាវុធ​បាញ់​ របួស​៣នាក់ប្លន់​ម៉ូតូ​មួយគ្រឿង ​នៅ​សង្កាត់​ស្ទឹងមានជ័យ

រាជ​ធានីភ្នំពេញ​ ៖​ មនុស្ស​ប្រុស​ស្រី​៤នាក់​ ខ​ណៈជិះ​ម៉ូតូឌុប​គ្នា ​ចេញពី​ហាង​លក់ដូរ​ត្រឡប់​មក​ ផ្ទះ​វិញ​ស្រាប់តែ​​​ជួប ​ជនសង្ស័យ​មួយ​ក្រុម​មាន​គ្នា​៦​នាក់​ ជិះ​ម៉ូតូ៣គ្រឿង​​​ធ្វើ​សកម្មភាព​ភ្ជង់​ និង​បាញ់ឱ្យ​របួស​ធ្ងន់​៣នាក់ ​រួច​ប្លន់​យក​ម៉ូតូ​​បាន​​មួយ​គ្រឿង​ជិះ​គេច​ ខ្លួន​ដោយ​សុ​វត្ថិភាព​។

ហេតុការណ៍​ខាងលើ​នេះ​បង្កភាព​ភ្ញាក់​ផ្អើ​រ​កាលពី​ម៉ោង១រំលង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី​២២ វិច្ឆិកា ២០១៥ ​នៅ​ចំណុច​ផ្លូវ​ឌួ​ង​ងៀប ​ភូមិ​ដំណាក់​ធំ​ សង្កាត់​ស្ទឹង​មាន​ជ័យ​ ខណ្ឌមានជ័យ​។

ជន​រង​គ្រោះ​ ទី​១-​ឈ្មោះ​ប្រាក់ សំបូរ ភេទ​ប្រុស​ អាយុ២១​ឆ្នាំ ​មុខរបរ​សិស្ស​ ស្នាក់​នៅ​ភូមិ​ទ្រា​4 សង្កាត់​ស្ទឹង​មាន​ជ័យ ​ខណ្ឌមានជ័យ ​(​ត្រូវ​ចោរ​បាញ់​ចំភ្លៅ​ស្តាំ​ មួយ​គ្រាប់​ធ្លាយ​) ​របួសធ្ងន់​ ២-ឈ្មោះ​ស្រី អន ​ភេទ​ស្រី ​អាយុ២២​ឆ្នាំ ​មុខរបរ​លក់ដូរ​ ស្នាក់​នៅ​ភូមិ​ថ្មគោល​ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ ​(​រង​របួស​ភ្លៅ​ស្តាំ​ធ្លាយ )​ ​​ទាំង​២នាក់​ ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ឌួ​ក ​ពណ៌​ស លាយ​ទឹកក្រូច ​ពាក់​ស្លាក​លេខ ភ្នំពេញ​​1CQ-9996 ​ឌុ​ប​គ្នាត្រូវ​ចោរ​​​យក​ទៅ​បាត់​​ ​៣-​ឈ្មោះ​នួន លេខ ភេទ​ប្រុស ​អាយុ​23​ឆ្នាំ ​មុខរបរ​លក់ដូរ​ ស្នាក់​នៅ​ភូមិត្រពាំង​ថ្លឹង​ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ ​រង​របួស​ភ្លៅ​ឆ្វេង១គ្រាប់ ចំ​កំភួន​ជើង​ខាងឆ្វេង២​គ្រាប់​ (​ជើង​ឆ្វេង​3​គ្រាប់​)​ និង​៤-ស្ត្រី​ម្នាក់ឈ្មោះ​ពៅ លី អាយុ​25​ឆ្នាំ ​មុខរបរ​លក់ដូរ ស្នាក់​នៅ​ភូមិ​ថ្មគោល ​សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​(​មិន​រង​របួស​ទេ​)​ ។ ទាំង​2​នាក់​ខាងក្រោម​នេះ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ធុនសេ​125 ពណ៌​ខ្មៅ​ ស៊េរី​2014​ ពាក់​ស្លាក​លេខ​ភ្នំពេញ1CP-6164 ឌុ​ប​គ្នា​៕

ក្រុម​ចោរប្លន់ប្រដាប់​អាវុធ​បាញ់​ របួស​៣នាក់ប្លន់​ម៉ូតូ​មួយគ្រឿង ​នៅ​សង្កាត់​ស្ទឹងមានជ័យ

ក្រុម​ចោរប្លន់ប្រដាប់​អាវុធ​បាញ់​ របួស​៣នាក់ប្លន់​ម៉ូតូ​មួយគ្រឿង ​នៅ​សង្កាត់​ស្ទឹងមានជ័យ
ក្រុម​ចោរប្លន់ប្រដាប់​អាវុធ​បាញ់​ របួស​៣នាក់ប្លន់​ម៉ូតូ​មួយគ្រឿង ​នៅ​សង្កាត់​ស្ទឹងមានជ័យ
ក្រុម​ចោរប្លន់ប្រដាប់​អាវុធ​បាញ់​ របួស​៣នាក់ប្លន់​ម៉ូតូ​មួយគ្រឿង ​នៅ​សង្កាត់​ស្ទឹងមានជ័យ
ក្រុម​ចោរប្លន់ប្រដាប់​អាវុធ​បាញ់​ របួស​៣នាក់ប្លន់​ម៉ូតូ​មួយគ្រឿង ​នៅ​សង្កាត់​ស្ទឹងមានជ័យ

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត