សម្តេចតេជោ ៖ ខ្ញុំហត់តែខ្ញុំសប្បាយ​ ដែលតំណាងឲ្យកម្ពុជា​រួមជាមួយសមាជិក​អាស៊ានផ្សេងទៀត​ចូលមកកាន់ដំណាក់កាល​ថ្មី​គឺសហគមន៍អាស៊ាន

រាជធានីភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតីតេជោ​ ​ហ៊ុន សែន​ ​​បានសរសេរនៅលើ​បណ្តាញទំនាក់​ទំនងសង្គម(Facebook)​ ​ផ្លូវការរបស់សម្តេច​​បង្ហោះនៅប៉ុន្មាននាទី​មុននេះ​មានខ្លឹមសារទំាងស្រុងថា ​​"ពិតជាហត់​ ម្សិលមិញម៉ោង​១យប់ទើបបានសំរាក ។ ថ្ងៃនេះ​ប្រជុំតាំងពីព្រឹក​ម៉ោងជិត​២រសៀលហើយមិនទាន់​បានបាយនឹងនៅសល់៤អង្គប្រជុំ​ទៀត​ទើបអង្គប្រជុំ​ត្រូវបាន​បញ្ចប់។
ខ្ញុំហត់តែខ្ញុំសប្បាយ​ដោយ​បានតំណាងឱយកម្ពុជា​ចូលរួមជាមួយសមាជិកអាស៊ានផ្សេងទៀត​នាំអាស៊ានចូលមកកាន់ដំណាក់​កាលថ្មីគឺសហគមន៍​អាស៊ាន។
យើងក៏បានចូលរួម​ជាមួយដៃគូរផ្សេងទៀតនៃ​អាសុីបូពា៏ដើម្បីជុំរុញនូវកាជឿនលឿន​សំរាប់តំបន់អាសុីនឹងប៉ាសុីហ្វិកផងដែរ ។​ សុំប្រជាជនកម្ពុជា​ទាំងអស់ទទួល
យកនូវ​មោទនភាពដែលយើងបានរួមគ្នាកសាង​ឡើងសំរាប់ជាតិយើង តំបន់យើង ប្រកបដោយ​ការស្មើភាពនិ​ង​ស្មើសិទ្ទិ​ជាមួយប្រជាជាតិផ្សេងទៀត"។