តំណាងរាស្រ្ត ​CNRP ២រូប ​ដែលទទួលរងការ​ប្រើអំពើហិង្សានឹង​វិលពីបាងកក​នៅរសៀលថ្ងៃទី២៤ វិច្ឆិកា

រាជធានីភ្នំពេញ ៖​ តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ​ (CNRP) លោក គង់ សភា ​បានសរសេរនៅលើ​បណ្តាញទំនាក់ទំនងសង្គម​បង្ហោះនៅរសៀល​ថ្ងៃអាទិត្យនេះ​មាន​ខ្លឹមសារទំាងស្រុងថា "​ជនរួមជាតិជាទីគោរព ​: ខ្ញុំ គង់ សភា ​អ្នកតំណាងរាស្រ្តមណ្ឌល​ខេត្តស្វាយរៀង និង ​ឯឧ ញ៉យ ចំរើន ​អ្នកតំណាងរាស្រ្តមណ្ឌល​ខេត្តកំពង់ចាម ដែល រងគ្រោះនូវព្រឹត្តិការណ៍ដ៏​ឃោរឃៅប៉ុនប៉ងវាយ​សំលាប់មកលើពួកយើងខ្ញុំ​កាលពីថ្ងៃទី២៦ខែ តុលាឆ្នាំ២០១៥កន្លងទៅនេះ ​ហើយបានមកសំរាក​ព្យាបាលនៅ មន្ទីពេទ្យ phyathai II ​អស់រយះពេល​ ២៨ថ្ងៃកន្លងទៅហើយ ។

ក្រោយពីក្រុមគ្រូពេទ្យបាន​ពិនិត្យយ៉ាងយកចិត្តទុកដាក់និងប្រាប់ថា ​: ពួកយើងខ្ញុំបានធូរស្បើយ​បានបន្តិចហើយៗ ​អាចចេញពីមន្ទីពេទ្យបាន​ ។ ដូច្នេះយើង​ខ្ញុំទាំងពីរនាក់ មានគំរោងវិលត្រឡប់​ទៅមាតុភូមិវញនៅថ្ងៃទី ២៤ ខែ វិច្ឆិកា ​ឆ្នាំ ២០១៥នេះ​ តាមជើងយន្តហោះបាងកកអ៊ែវ៉េ ​ចេញដំណើនៅម៉ោង​ ១"៣០នាទី និង​ទៅដល់នូវម៉ោង ២"៤០នាទី"។