ថ្នាំ​ទឹកនោមផ្អែម​បង្កើន​អត្រា​ប្រ​ឈប​ជំ​ងឹ​គាំងបេះដូង ?

Sanofi

ថ្នាំ​ទឹកនោមផ្អែម គឺជា​ថ្នាំ​ជួយ​ឱ្យ​ជាលិកា​នានា​នៃ​រាងកាយ​រំញោច​ដល់​ការផលិត​ជាតិ​អាំង​ស៊ុយ​លីន ដែលជា​ភ្នាក់ងារ​រក្សា​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម ។ តាម​ការស្រាវជ្រាវ​ថ្មីៗ​នេះ​បាន​បង្ហាញថា ថ្នាំ​ប្រភេទ​នេះ​បង្កើន​អត្រា​ប្រឈម​នឹង​ការធ្លាក់ចុះ​នៃ​អ័រម៉ូន​បញ្ចេញ​ដោយ​ក្រ​ពេញទី​រ៉ូ​អ៊ី​ដ ដែល​ការធ្លាក់ចុះ​នេះ​អាច​បណ្តាលឱ្យ​ខូច​ធ្ងន់​រហូត​មាន​បញ្ហា​បេះដូង ដូចជា​កន្ត្រាក់​សាច់ដុំ​បេះដូង បុព្វហេតុ​នៃ​ជំងឺ​គាំងបេះដូង ។

ការស្រាវជ្រាវ​មួយទៀត​ក៏បាន​បង្ហាញ​ដែរ​ថា ការព្យាបាល​ជំងឺ​ទឹកនោមផ្អែម​ដោយ​ប្រើ​ថ្នាំ​កាត់បន្ថយ​ជាតិ​ស្ករ​ពិតជា​បង្កើន​អត្រា​ប្រឈម​ការស្លាប់​ដោយសារ​បញ្ហា​បេះដូង ។ ជារួម​តាម​ការវិភាគ​ការប្រើ​ថ្នាំ​កាត់បន្ថយ​ជាតិ​ស្ករ​គ្មាន​ផ្តល់​អត្ថប្រយោជន៍​ដល់​ការកាត់បន្ថយ​អត្រា​មរណៈ ឬ ការស្លាប់​ដោយសារ​ជំងឺ​បេះដូង​នោះទេ ពោលគឺ​បង្កើន​អត្រា​មរណៈ​ដល់ ១៩ ភាគរយ និង អត្រា​មរណៈ​ដោយសារ​ជំងឺ​បេះដូង​ដល់ ៤៣ ភាគរយ ។

ការ​ប្រឈម​នេះ ក៏​មិនបាន​កាត់បន្ថយ​កម្រិត​ធ្ងន់​នៃ​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ ២ ដែរ តែ​ប្រសិនបើ​ចង់​កាត់បន្ថយ​ជាតិ​ស្ករ​គួរ​កាត់បន្ថយ​តាម​របប​អាហារ ដូចជា​អាហារ​កំប៉ុង ហើយ​ងាក​មក​ទទួលទាន​អាហារ​ធម្មជាតិ​(Organic) ដែលមាន​ជាតិ​ស្ករ​ទាប និង ឈប់ ឬ កាត់បន្ថយ​អាហារ​សម្បូរ​កាបូ​អ៊ី​ដ្រា​ត គួបផ្សំ​នឹង​ការធ្វើ​លំ​ហាត់ប្រាណ​ជាប្រចាំ​វិញ ទើបបាន​ទទួលលទ្ធផល​រហ័ស​ជាង ៕ លក្ខិណា​

 

​ ​ ​ ​ ​

Related