ហាម​វត្ត​មា​នអ្នក​កាសែតក្នុង​កម្មវិធីកំសាន្តរបស់​លោក Medvedev នៅ​សៀមរាប និងក្នុងវាំង

លោក ឡុង វិសាលោ រដ្ឋមន្ត្រី​ស្តីទី​ក្រសួងការបរទេស និង​សហប្រតិបត្តិការអន្តរជាតិ បាន​ផ្ញើ​លិខិត​ប្រញាប់មួយ​ទៅ​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដើម្បីស្នើ​សុំកុំឲ្យមាន​អ្នក​សារព័ត៌មាន​ក្នុង​ស្រុក​ចូល​រួមនៅ​ក្នុង​កម្ម​វិធីទស្សនា​កំសាន្តរបស់​លោក​នាយក​រដ្ឋមន្ត្រី រុស្ស៊ី នៅ​សៀមរាប​ និង​នៅព្រះបរមរាជ​វាំង។ លិខិត​របស់​លោក ឡុង វិសាលោ ធ្វើ​ឡើងតាម​សំណើ​របស់​គណៈប្រតិភូ​នាំមុខ​រុស្ស៊ី​ទទួល​បន្ទុក​ផ្នែក​ព័ត៌មាន។

លោក Dmitry Medvedev នាយក​រដ្ឋមន្ត្រី​រុស្ស៊ី ត្រូវបំពេញទស្សនកិច្ច​នៅ​កម្ពុជា ពី​ថ្ងៃទី​២២ ដល់​ថ្ងៃទី​២៤ ខែ​វិច្ឆិកា ។ ភាគីរុស្ស៊ី បាន​សុំកុំឲ្យ​អ្នក​សារព័ត៌មាន​ក្នុងស្រុក​ចូលរួម​យកព័ត៌មាន​ក្នុងកម្មវិធីទស្សនាកំសាន្ត​របស់​លោក Medvedev នៅ​សៀមរាប និងនៅក្នុងព្រះបរមរាជវាំង ព្រោះវា​ជាកម្មវិធី​ដែលមានលក្ខណៈជាឯកជន។

លោក ឡុង វិសាលោ បាន​បញ្ជាក់​ប្រាប់លោក ខៀវ កាញារីទ្ធថា ចំពោះទស្សនកិច្ចនៅសៀមរាប ភាគីរុស្ស៊ីឲ្យព្រមឲ្យមាន​តែ​អ្នកព័ត៌មាន​ពីទូរទស្សន៍ជាតិ (TVK) និងភ្នាក់ងារសារព័ត៌មានជាតិ AKP តែប៉ុណ្ណោះ៕


​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​