ចិន​​ឲ្យ​​១៤.៥​លាន​ដុល្លារ​ ពង្រីក​ការ​​រុក​រក​​យន្ត​ហោះ​​ MH៣៧០ ​ដែល​បាត់​ខ្លួន​

ចិន​​ឲ្យ​​១៤.៥​លាន​ដុល្លារ​ ពង្រីក​ការ​​រុក​រក​​យន្ត​ហោះ​​ MH៣៧០ ​ដែល​បាត់​ខ្លួន​

រដ្ឋាភិបាល​ចិន​ កាល​ពី​ថ្ងៃ​សៅរ៍​ បាន​បរិច្ចាគ​ជា​ទឹក​ប្រាក់​១៤.៥​លាន​ដុល្លារ​អាមេរិក​​ទៅ​ឲ្យ​អូស្រ្តាលី​ ដើម្បី​ពង្រីក​ការ​រុករក​យន្ត​ហោះ​ម៉ាឡេស៊ី​ជើង​ហោះ​ហើរ​ MH ៣៧០ ដែល​បាត់​ខ្លួន​ជាង​មួយ​ឆ្នាំ​មក​ហើយ។

 

ចិន​​ឲ្យ​​១៤.៥​លាន​ដុល្លារ​ ពង្រីក​ការ​​រុក​រក​​យន្ត​ហោះ​​ MH៣៧០ ​ដែល​បាត់​ខ្លួន​

 

 

នាយក​រដ្ឋមន្ត្រី​ចិន​ Li Keqiang  បាន​ធ្វើ​ការ​បរិច្ចាគ​នេះ​ទៅ​ដល់​នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី​ Malcolm Turnbull ​​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ ដែល​ធ្វើ​នៅ​ទីក្រុង​កូឡាឡាំពួរ​ ប្រទេស​ម៉ាឡេស៊ី។

 

ហោះ​ម៉ាឡេស៊ី​ជើង​ហោះ​ហើរ​ MH ៣៧០​ បាន​បាត់​ខ្លួន​កាល​ពី​ខែ​មិនា​ ឆ្នាំ​២០១៤​ ជាមួយ​នឹង​អ្នក​ដំណើរ​ និង​បុគ្គលិក​បម្រើ​លើ​យន្ត​ហោះ​២៣៩​នាក់​ ពេល​កំពុង​ធ្វើ​ដំណើរ​ពី​ទីក្រុង​កូឡាឡាំពួរ​ ទៅ​ប៉េកាំង។ ការ​រុក​រក​យន្ត​ហោះ​ដែល​បាត់​ខ្លួន​នេះ​ត្រូវ​បាន​ដឹក​នាំ​​ដោយ​ប្រទេស​អូស្ត្រាលី​ និង​ម៉ាឡេស៊ី​ ដែល​បាន​ប្រើប្រាស់​យន្ត​ហោះ​ នាវា​មុជ​ទឹក​ និង​ផ្កាយ​រណប​ជា​ច្រើន។ ក្នុង​ជើង​យន្ត​ហោះ​ ក៏​មាន​ប្រជាជន​ច្រើន​ណាស់​ដែរ៕

 

 

អាន​ព័ត៌មាន​ផ្សេង​ៗ​ទាក់​ទង​នឹង​ MH370

 

 

ប្រភព៖  xinhuanet