រុស្ស៊ី ស្នើសុំ​មិនឲ្យយក​ព័ត៌មាន ក្នុងដំណើរកំសាន្ត​ឯកជន​របស់​ លោក ឌីមីទ្រី មីដវេដេវ នៅខេត្ត​សៀមរាប និង​នៅព្រះបរម​រាជ​វំាង​

ភ្នំពេញ៖ ក្នុងដំណើរទស្សនៈកិច្ចផ្លូវការរយៈពេល៣ថ្ងៃ នៅព្រះរាជាណាចក្រកម្ពុជា របស់ នាយករដ្ឋមន្រ្តី រុស្ស៊ី លោក ឌីមីទ្រី មីដវេដេវ (Dmitry Medvedev) ភាគីរុស្ស៊ីបាន ស្នើសុំកម្ពុជា កុំឲ្យមានអ្នកសារព័ត៌មានក្នុងស្រុក ចូលរួមយកព័ត៌មានក្នុងកម្មវិធីកំសាន្តរបស់លោក មីដវេដេវ នៅខេត្តសៀមរាប និងនៅព្រះបរមរាជវាំង។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលទទួលបាននៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៥ នេះ បានឲ្យដឹងថា ភាគីរុស្ស៊ីស្នើសុំកុំឲ្យអ្នកសារព័ត៌មានក្នុងស្រុកចូលរួមយកព័ត៌មាននៅក្នុងកម្មវិធីទស្សនាកំសាន្តរបស់នាយករដ្ឋមន្រ្តីរុស្ស៊ី នៅខេត្តសៀមរាប និងនៅព្រះបរមរាជវាំង។

ការស្នើសុំនេះ គឺយោងតាមស្មារតីកិច្ចប្រជុំថ្ងសទី១១ និងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៥ ជាមួយគណៈប្រតិភូនាំមុខរុស្ស៊ីទទួលបន្ទុកផ្នែកព័ត៌មាន នៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

សេចក្តីប្រកាសព័ត៌មានឲ្យដឹងអំពីខ្លឹមសារនៃកិច្ចប្រជុំនោះថា “ខ្ញុំសូមជម្រាប ឯកឧត្តមថា ក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តម Dmitry Medvedev នាយករដ្ឋមន្រ្តីនៃសហព័ន្ធរុស្ស៊ី នៅព្រះរាជណាចក្រកម្ពុជា ពីថ្ងៃទី២២-២៤ ខែវិច្ឆិកា ឆ្នាំ២០១៥ ភាគីរុស្ស៊ី បានស្នើសុំកុំឲ្យមានអ្នកសារព័ត៌មាន ក្នុងស្រុកចូលរួម យកព័ត៌មាន នៅក្នុងកម្មវិធីទស្សនាកំសាន្តនៅសៀមរាប និងនៅព្រះបរមរាជវំាង ព្រោះថាជាកម្មវិធីដែលមានលក្ខណៈជាឯកជន”។

សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់បន្ថែមទៀតថា ចំពោះទស្សនកិច្ចនៅសៀមរាប ភាគីរុស្ស៊ីបានយល់ព្រមឲ្យមានតែការចូលយកព័ត៌មានពីទូរទស្សន៍ជាតិកម្ពុជា (TVK) ម្នាក់ និងភ្នាក់ងារសារព័ត៌មាន AKP ម្នាក់ តាមការស្នើសុំរបស់តំណាងក្រសួងព័ត៌មាន នៅក្នុងជំនួបប្រជុំថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៥ ប៉ុណ្ណោះ៕

រថយន្តអមដំណើរប្រតិភូមកដល់មុន៖

រុស្ស៊ី ស្នើសុំ​មិនឲ្យយក​ព័ត៌មាន ក្នុងដំណើរកំសាន្ត​ឯកជន​របស់​ លោក ឌីមីទ្រី មីដវេដេវ នៅខេត្ត​សៀមរាប និង​នៅព្រះបរម​រាជ​វំាង​
រុស្ស៊ី ស្នើសុំ​មិនឲ្យយក​ព័ត៌មាន ក្នុងដំណើរកំសាន្ត​ឯកជន​របស់​ លោក ឌីមីទ្រី មីដវេដេវ នៅខេត្ត​សៀមរាប និង​នៅព្រះបរម​រាជ​វំាង​
(រូបភាព: FreshNews)

រុស្ស៊ី ស្នើសុំ​មិនឲ្យយក​ព័ត៌មាន ក្នុងដំណើរកំសាន្ត​ឯកជន​របស់​ លោក ឌីមីទ្រី មីដវេដេវ នៅខេត្ត​សៀមរាប និង​នៅព្រះបរម​រាជ​វំាង​

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត