​នគរបាល​ប៉ុស្តិ៍​ស្រះ​ចក​ឃាត់​ខ្លួន​ស្ត្រី​ម្នាក់ពី​បទ​ជួញ​ដូរ​គ្រឿង​ញៀន​

​រាជ​ធានី​ភ្នំពេញ​​ ៖ កាល​ពីវេលា​ម៉ោង៦ ​និង៣០​នាទីល្ងាច ​​ថៃ្ង​ទី​២២ ​វិច្ឆិកា ២០១៥ កំលាំង​នគរបាល​បុ​ស្តិ៍​រដ្ឋបាល​ស្រះចក​បាន​​​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ​ដា​នី ភេទ​ស្រី អាយុ​៤៩​ឆ្នាំ មុខរបរ​មិន​ពិត​ប្រាកដ ស្នាក់​នៅ​មិន​ពិតប្រាកដ​ត្រង់​ចំណុច​ភូមិ​១៦ (​ជិត​ភោ​នី​យ​ដ្ឋា​ន​ចតុ​មុខ​) ផ្លូវជាតិ​លេខ​5 សង្កាត់​ស្រះ​ចក ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ ពី​បទ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារ​ញៀន (​ម៉ា​ទឹកកក​)។

​​វត្ថុ​តាង​ឆែកឆេរ​ និង​ដកហូត​បាន​ រួម​មាន​​ម្សៅ​ក្រាម​ព​ណ៌​ស​ថ្លា (​ម៉ា​ទឹកកក​)  ចំនួន៧កញ្ចប់​តូច ​ទូរ​សព្ទ័​ដៃ​ចំនួន​មួយ​គ្រឿ​ង​ម៉ាក​T-Pho ne ព​ណ៌ស ដែល​មាន​ស៊ីមកា​ត​លេខ​01 6218315  ​លុយ​ខ្មែរ​ចំនួន​180.000​រៀល (​ដប់​ប្រាំបីម៉ឺន​រៀល​)៕

​​​