ស្ទើរតែ​មិនជឿ! មហាសេដ្ឋី​ម្នាក់​ធ្លាក់ខ្លួន​ ជំពាក់​បំណុលគេ ​ក្រោយពី​លះបង់​ការងារ​ ដើររក​សុនខ​ជាទី​ស្រលាញ់ ​ដែលបាត់​ពីផ្ទះ​

ចិន៖ បុរសម្នាក់ដែលជាអតីតមហាសេដ្ឋីបានធ្លាក់ខ្លួនក្រព្រោះតែស្រលាញ់សត្វចិញ្ចឹមខ្លាំងពេករហូតដល់សុខចិត្តលះបង់គ្រប់យ៉ាងដើររកសុនខរបស់ខ្លួនដែលបាត់ពីផ្ទះ។

លោក Wang Yan អាយុ២៩ឆ្នាំរស់នៅតំបន់ Jilin គាត់ធ្លាប់ជាអ្នក មានម្នាក់ប៉ុន្តែពេលនេះ Yan បានលះបង់ចោលការងាររកស៊ីដោយចំណាយពេលដើររកសុនខជាទីស្រលាញ់របស់គាត់ដែលបានបាត់ពីផ្ទះរហូតធ្វើឲ្យក្រុមហ៊ុនត្រូវក្ស័យធនបន្ទាប់ពីគាត់ងាកទៅបង្កើតកន្លែងរក្សាសុនខជាច្រើនក្បាលដែលពួកវាជាសត្វដែលវង្វេង ឬត្រូវគេប្រុងយកទៅសម្លាប់ដោយគាត់ចំណាយប្រាក់ទិញពួកវាទាំងអស់យកមកទុកថែរក្សានៅកន្លែងសុវត្ថិភាពដោយបង្កើតឲ្យមានជម្រកសម្រាប់ពួកវារស់នៅត្រឹមត្រូវផងដែរ។

ទោះបីជាគាត់ទទួលបានជោគជ័យក្នុងការចិញ្ចឹមសត្វឆ្កែជាច្រើនក្បាលក៏ពិតមែន ប៉ុន្តែ Yan កំពុងជាប់បំណុលដែរក្រោយពីចំណាយប្រាក់យ៉ាង ច្រើនរៀបចំកន្លែងចិញ្ចឹមសត្វហើយគាត់កំពុងថែរក្សាសុនខប្រមាណ២០០ក្បាលនៅពេលនេះ៕

ស្ទើរតែ​មិនជឿ! មហាសេដ្ឋី​ម្នាក់​ធ្លាក់ខ្លួន​ ជំពាក់​បំណុលគេ ​ក្រោយពី​លះបង់​ការងារ​ ដើររក​សុនខ​ជាទី​ស្រលាញ់ ​ដែលបាត់​ពីផ្ទះ​